Sunday, May 17, 2015

ម្ចាស់​ពាន The ​Voice ​Cambodia​ ឧបត្ថម្ភ​ដោយ Cambodia Beer ត្រៀម​៦​បទ​ស្វាគមន៍ ISO

ម្ចាស់​ពាន The ​Voice ​Cambodia​ ឧបត្ថម្ភ​ដោយ Cambodia Beer ត្រៀម​៦​បទ​ស្វាគមន៍ ISO

18 May, 2015 12:48
 Comment (s)
ម្ចាស់​គ្រង​តំណែង​ The​ Voice​ Cambodia​រដូវ​កាលទី១ ប៊ុត​ សីហា នឹង​ចូលរួម​នៅ​ក្នុង​កម្មវិធី​របស់​ស្រា​បៀរ​កម្ពុជា​នៅ​សណ្ឋាគារ​​សូហ្វីតែល​ជាមួយ​នឹង​បទចម្រៀង​៦បទ​នា​រាត្រី​នេះ ជាវេលា​​ដែល​ស្រាបៀ​កម្ពុជា​ប្រកាស​ពី​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ពី “អង្គការ​ស្តង់ដារ​អន្តរជាតិ” ហៅ​កាត់​ថា “ISO” របស់​ខ្លួន។


សីហា ប្រាប់​ថា នេះ​ជា​លើក​ទី​២​របស់​លោក​ជាមួយ​កម្មវិធី​ធំ​របស់​ក្រុមហ៊ុន​ស្រាបៀ​ខាង​លើ។ ​អឺ​…​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​របស់​ស្រា​បៀរ​កម្ពុជា​នៅ​សូហ្វីតែល​នឹង​បង​កាល​ពី​លើក​ទី​មួយ​ខ្ញុំ​ភ្លេច​បាត់​ហើយ​ដូច​ជា​ខែ​២​បង​”​។

វត្តមាន​យប់​នេះ ម្ចាស់​ពាន​The ​Voice​ Cambodia​ ប៊ុត​ សីហា​ក៏​ប្រាប់​ថា បាន​ត្រៀម​ចម្រៀង​៦​បទ​ដែល​ជា​បទ​ចាស់ និង​បទ​ថ្មី​សម្រាប់​បម្រើ​អារម្មណ៍​របស់​បង​ប្អូន​ទស្សនិកជន​​របស់​កម្មវិធី​ស្រា​បៀរ​កម្ពុជា​។ បទ​ទាំង​នោះ មាន​ដូចជា​បទ “ខ្ញុំ​ម៉ា​អេម” ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាល​ពី​កំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ ក្រៅ​ពី​នេះ មាន​បទ “ក្បត់​អារម្មណ៍​ខ្លួន​ឯង” “មាន​សង្សារ​ដូច​អត់​សង្សារ” “ស្រលាញ់​អូន​រហូត” ជា​ដើម។


 រូប​ថត៖ FB សីហា

មិន​ត្រឹម ប៊ុត សីហា​ ប៉ុន្តែ​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ទៀត​រួម​មាន ឱក សុគន្ធ​កញ្ញា  ឆន សុវណ្ណារាជ, Jimmy​ Kissនិង ទេព បូព្រឹក្ស ជា​ដើម។ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត និង​មាន​​មាន​អារម្មណ៍​រំភើប​មែន​ទែន​ពេល​បាន​ចូល​រួម​កម្មវិធី​ធំ ជួប​ជុំ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង​ដែល​កំពុង​មាន​ឈ្មោះ​ល្បី​នៅ​កម្ពុជា​ដូច្នេះ”។ សីហា បន្ថែម។

ក្រុមហ៊ុន​ស្រាបៀ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​ប្រកាស​ពី​ការ​ទទួល​បាន​វិញ្ញាបនបត្រ ISO លើក​ទី​១​របស់​ខ្លួន​នា​រសៀល​នេះនៅ​សណ្ឋាគារ​​សូហ្វីតែល​។ កម្មវិធី​នឹង​ចាប់​ផ្ដើម​នា​វេលា​ម៉ោង ៣រសៀល​ជាមួយ​នឹង​សន្និសីទ​សារព័ត៌មាន។ ដោយ​ឡែក​កម្មវិធី​ប្រកាស​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦ និង៣០​នាទី​ត​ទៅ។ តាម​ម្ចាស់​កម្មវិធី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ រួម​ទាំង​សិល្បករ សិល្បការិនី​ខ្មែរ​ផង ប្រមាណ ៨០០​នាក់​នឹង​មាន​វត្តមាន ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment