U23 កម្ពុជា ត្រូវជួបណាហ្គាវើល នៅល្ងាចនេះ
ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ(U23) ដែលត្រៀមចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ខាងមុននេះ នឹងត្រូវធ្វើការប្រកួតកម្តៅសាច់ដុំជាមួយក្រុមណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ថ្ងៃអង្គារនេះ។

សម្រាប់ការត្រៀមខ្លួនចេញទៅប្រកួតស៊ីហ្គេមលើកនេះ ជាមួយការប្តេជ្ញាចិត្តថា ត្រូវព្យាយាមរកជ័យជម្នះឲ្យបាន ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្រ្តនោះ U23កម្ពុជា បានព្យាយាមធ្វើការហ្វឹកហាត់យ៉ាងខ្លាំង និងបានចេញទៅប្រកួតមិត្តភាពនៅក្រៅទឹកដីចំនួន៦លើក ដោយទទួលបានលទ្ធផលឈ្នះ២ដង ស្មើ២ដង និងចាញ់២ដង។

ចំណែកការប្រកួតមិត្តភាពក្នុងស្រុកចំនួន២លើក នៅមជ្ឈមណ្ឌល និងសាលាកីឡាជាតិ នាពេលថ្មីនេះ U23កម្ពុជា បានចាញ់ក្រុម African All Stars ៤-០ មុនពេលបានស្មើជាមួយក្រុមជម្រើសជាតិឈុតធំកម្ពុជា ២-២ កាលពីថ្ងៃ២២ ខែឧសភា កន្លងមកនេះ។

ហេតុនេះការជួយក្រុមណាហ្គាវើល នៅល្ងាចនេះ គឺជាការប្រកួតមិត្តភាពក្នុងស្រុកលើកទី៣របស់ U23កម្ពុជា តែជាលើកដំបូងសម្រាប់ក្រុមនេះ ដែលបានបង្ហាញខ្លួននៅលើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតមិត្តភាពចុងក្រោយ U23កម្ពុជា ត្រូវជួបក្រុម Japan Selection Team នៅម៉ោង ៦ ល្ងាចថ្ងៃ ទី២៩ ខែ ឧសភា នៅពហុកីឡដ្ឋានជាតិដដែល មុនពេលហោះហើរទៅកាន់ទឹកដីប្រទេសសិង្ហបុរី ដើម្បីចូលរួមការប្រកួតជម្រុះតាមពូលលើប្រភេទកីឡាបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅទីនោះ៕

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials

0 comments:
Post a Comment