អ្នកវិទ្យាសាស្ត្រ ស្រាយចម្ងល់ ហេតុអ្វីបានជា មនុស្សមមើរ មិនចេះដើរ បុកជញ្ជាំង សោះអញ្ចឹង!
575 LIKES
9 COMMENTS
ព្រហស្បតិ៍ ១២ មីនា, ២០១៥ ម៉ោង ០៨:១៣
អាមេរិក៖ អស់ពេលជាយូរមកហើយ តើប្រិយមិត្តមាន ធ្លាប់ដែលឆ្ងល់ទេថា ហេតុអ្វីបានជា មនុស្សមមើរ ងើបដើរ អាចបញ្ជាទិស ដែលនៅជុំវិញ ខ្លួនរបស់គេ បានច្បាស់ ជាពិសេសគឺ អាចបញ្ជា មិនឲ្យដើរ បុកជញ្ជាំង ឬក៏អ្វីផ្សេងនោះ? ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញ តំរុយដ៏ថ្មីមួយ ដើម្បីបកស្រាយ ចម្ងល់មួយនេះ។
ផ្អែកលើប្រភព របាយការណ៍ របស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌល ផ្នែកវេជ្ជសាស្ត្រ NYU Langone ក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យមនុស្ស មមើរដើរ មិនមានការ បុកជញ្ជាំង ឬក៏ប៉ះទង្គិច អ្វីមួយនោះ ក៏ព្រោះតែ កោសិកាផ្នែក គ្រប់គ្រងទិសដៅ នៅក្នុងខួរក្បាល របស់យើង គឺនៅមាន ដំណើរការ បើទោះជា ពេលនោះយើង កំពុងតែ គេងលក់ក៏ដោយ។

រូបភាពៈ កោសិកាទទួលបន្ទុក គ្រប់គ្រងទិសដៅ ក្នុងខួរក្បាល ដែលអាចធ្វើឲ្យ មនុស្សមមើរដើរ មិនបុកជញ្ជាំង
ក្នុងនោះ អ្នកវិទ្យាសាស្ត្រ បានពន្យល់ លំអិតថា កោសិកាប្រភេទនេះ ប្រៀបដូចទៅនឹង ប្រព័ន្ធ GPS របស់ខួរក្បាល អញ្ចឹងដែរ ហើយវាមាន តួនាទីក្នុងការ ផ្តល់អារម្មណ៍ នៃការបញ្ជា ទិសដៅដ៏ ត្រឹមត្រូវមួយ ទៅដល់មនុស្ស ឧទាហរណ៍ដូចជា នៅពេលដែល យើងបើកបរនៅ លើផ្លូវកោង នោះអារម្មណ៍ របស់យើង នឹងបញ្ជា យើងឲ្យបត់ ទៅតាមផ្លូវកោង នោះដោយខ្លួនឯង និងដោយភាព ស្វ័យប្រវត្តិតែម្តង។ ដូច្នេះឲ្យតែ ប្រព័ន្ធកោសិកា ប្រភេទនេះ នៅមានដំណើរការ នោះមនុស្សយើង នឹងមានការ ធ្វើដំណើរនៅ លើទិសដៅ ដ៏ត្រឹមត្រូវមួយ បើទោះជា ពេលនោះពួកគេ កំពុងគេងលក់ ឬក៏មមើរងើប ដើរទៅណា ក៏ដោយ។
លោកសាស្ត្រាចារ្យ Gyorgy Buzsaki បានពន្យល់ បន្ថែមទៀតថា “ជាការពិតណាស់ ពេលនេះយើង បានដឹងហើយថា កោសិកាដែល មានតួនាទី គ្រប់គ្រងទិសដៅ នៅក្នុងខួរក្បាល នៅតែមាន ដំណើរការ ទាំងពេលដែល មនុស្សយើង គេងលក់ និងនៅដឹងខ្លួន។ លើសពីនេះទៀត កោសិកាប្រភេទនេះ ក៏មានសមត្ថភាព ក្នុងការកត់ចំណាំ ទីតាំងដែល នៅជុំវិញខ្លួន របស់មនុស្ស នៅពេលដែល យើងមើលឃើញ ទៀតផងដែល វាអាចណែនាំ ខួរក្បាល ឬក៏អារម្មណ៍ របស់យើង ឲ្យធ្វើដំណើរនៅលើ បរិវេណដ៏ ត្រឹមត្រូវមួយ”។
នេះគឺជាការ រកឃើញតំរុយ ថ្មីមួយទៀត របស់ក្រុម អ្នកវិទ្យាសាស្ត្រ ហើយវាក៏អាច គន្លឺះមួយដើម្បី អាចឲ្យមាន ការរកឃើញនូវ វិធីព្យាបាល ជំងឺឆាប់ ភ្លេចភ្លាំង ឬក៏ជំងឺ ទាក់ទងនឹង ប្រព័ន្ធសរសៃ ប្រសាទ ជាច្រើនផ្សេងទៀត ផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment