Tuesday, May 19, 2015

ដាំ​ដើម​ឈើ​ជាង​៦​សែន​ដើម​ក្នុង​មួយ​ថ្ងៃ បំបែក​កំណត់ត្រា

ដាំ​ដើម​ឈើ​ជាង​៦​សែន​ដើម​ក្នុង​មួយ​ថ្ងៃ បំបែក​កំណត់ត្រា Guinness

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ប្រជាជន​អេក្វាឌ័រ​ប្រមាណ​ជិត ៤៥០០០​នាក់ បាន​ចូលរួម​ដាំ​ដើម​ឈើ ៦៤៧២៥០​ដើម លើ​ផ្ទៃ​ដី ២០០០​ហិចតា បំបែក​កំណត់ត្រា​ពិភពលោក​របស់​ស្ថាប័ន Guinness។ កំណត់ត្រា​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក ចាត់​ទុក​ថា​មាន​តម្លៃ​បំផុត​សម្រាប់​ភព​ផែនដី។

6

ប្រធានាធិបតី​ប្រទេស​អេក្វាឌ័រ លោក Rafael Correa បាន​ប្រកាស​ថា ប្រទេស​អេក្វាឌ័រ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​ការ​ស្តា​ព្រៃឈើ​ឡើង​វិញ ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ដាំ​ដើម​ឈើ ៦៤៧២៥០​ដើម ក្នុង​រយៈពេល​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ប្រធានាធិបតី​ស្រលាញ់​ព្រៃឈើ​រូប​នេះ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា “ខ្ញុំ​ទើប​ទទួល​បាន​ដំណឹង​ថា យើង​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness សម្រាប់​ការ​ស្តា​ព្រៃឈើ​ឡើង​វិញ”។ លោក​បាន​បន្ត​ទៀត​ថា កូន​ឈើ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ដាំ​ឡើង​វិញ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្តា​ព្រៃឈើ​នេះ​នឹង​ធ្វើ​ឡើង​ពាស​ពេញ​ប្រទេស​អេក្វាឌ័រ។

The President of Ecuador, Rafael Correa
លោក Rafael Correa កំពុង​ដាំ​ដើមឈើ
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក Lorena Tapia បាន​សរសេរ​នៅ​លើ Twitter ថា មនុស្ស ៤៤៨៨៣​នាក់ បាន​ចូល​រួម​ដាំ​ដើម​ឈើ​លើ​ផ្ទៃដី២០០០​ហិចតា។ ចំណែក​ស្ថាប័ន Guinness បាន​បញ្ជាក់​ថា កំណត់​ត្រា​ចាស់​​កាល​ពី​ឆ្នាំ​មុន ធ្វើ​បាន​ដោយ​ក្រុម​អ្នក​ដាំ​ដើមឈើ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។
 
​​​ចាប់​តាំង​ពី​លោក Rafael Correa ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ប្រទេស​អេក្វាឌ័រ​បាន​ព្យាយាម​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ព្រៃ​ឈើ​ក្នុង​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​ពី ៩២០០០​ហិចតា ក្នុង​ចន្លោះ​ឆ្នាំ១៩៩០ ទៅ២០០០ មក​ត្រឹម ៤៧០០០​ហិចតា ចាប់​ពី​ឆ្នាំ​២០១២ មក។ ប្រទេស​នេះ នឹង​ខិត​ខំ​ដាំ​ដើម​ឈើ​ឲ្យ​កើន​ដល់ ៥០០០០​ហិចតា​វិញ ត្រឹម​ឆ្នាំ​២០១៧៕
 
​​​៥
 
3
 
4

2

1
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment