Tuesday, May 26, 2015

វិធីបួនយ៉ាង ដើម្បីថែរក្សា បេះដូងអ្នក ឲ្យមានសុខភាពល្អ

វិធីបួនយ៉ាង ដើម្បីថែរក្សា បេះដូងអ្នក ឲ្យមានសុខភាពល្អ

1349 LIKES
30 COMMENTS
អង្គារ ០៣ មីនា, ២០១៥ ម៉ោង ០៧:២០
នៅពេលដែល អ្នកធ្វើសកម្មភាពអ្វីមួយ ទាំងប្រញ៉ាប់ប្រញ៉ាល់ តើអ្នកធ្លាប់គិតពីសុខភាព នៃបេះដូង របស់អ្នកឬទេ? អ្វីដែលជាដំណឹងល្អ គឺអ្នកអាច ប្រើប្រាស់វិធីជាច្រើន ដើម្បីកាត់បន្ថយ ហានិភ័យក្នុងការវិវត្តន៍ នៃបញ្ហាបេះដូងរបស់អ្នក។ ខាងក្រោមនេះ គឺជាវិធីងាយៗ បួនយ៉ាង ដើម្បីថែរក្សាបេះដូង អ្នកឲ្យមានសុខភាពល្អ៖
១. កាត់បន្ថយភាពតានតឹង
ជម្ងឺគាំងបេះដូង តែងកើតឡើង ភាគច្រើននៅពេលព្រឹក ជាងពេលផ្សេងៗទៀត ដោយសារតែកម្រិតអ័រម៉ូន Cortisol មានការកើនឡើងខ្ពស់បំផុត។ អ្នកអាចបន្ថយ កម្រិតនៃភាព តានតឹងរបស់ អ្នកជាមួយនឹង វិធីដ៏សាមញ្ញ មួយចំនួន ដូចជាស្តាប់តន្ត្រី ជាដើម ក៏អាចមានឥទ្ធិពលជួយ សម្រួលទៅដល់ ខួរក្បាលបានផងដែរ។ ម្យ៉ាងទៀត អ្នកក៏ត្រូវឆាប់ចូលគេងដែរ ព្រោះបើសិនជាអ្នក គេងមិនគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យកម្រិត Cortisol កើនឡើង កាន់តែខ្ពស់ នៅក្នុងសរសៃឈាម។
២. គ្រប់គ្រងកំរិតកូឡេស្តេរ៉លរបស់អ្នក
វិធីមួយក្នុងចំណោមវិធី ងាយស្រួលបំផុត ក្នុងការកាត់បន្ថយកូឡេស្តេរ៉លឡើងខ្ពស់នោះ គឺការផ្លាស់ប្តូរ របបអាហារដែលអ្នកបរិភោគ។ ចំពោះពពួកអាហារ ដូចជា នំ Biscuit, នំខេក, ទឹកដោះគោ និង អាហារណា ដែលសំបូរជាតិខ្លាញ់ច្រើន សុទ្ធតែអាចធ្វើឲ្យកូឡេស្តេរ៉ល មានការកើនឡើងបាន។ អ្នកគួរតែ បរិភោគអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើន ដូចជា សណ្តែក និង ដំឡូង ជាដើម ព្រមទាំងបរិភោគ បន្លែឱ្យបានច្រើន ជាពិសេសប្រភេទ បន្លែបៃតង ដែលមានជាតិ កាល់ស្យូម និងម៉ាញ៉េស្យូម។
៣. តាមដានចង្កេះរបស់អ្នក
ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺបេះដូង។ ការឡើងទម្ងន់ ហួសហេតុបង្កើនហានិភ័យ នៃការវិវត្តន៍ ទៅជាជំងឺបេះដូង។ អ្នកជំនាញសុខភាព បាននិយាយថា អ្នកដែលឡើងទម្ងន់នៅត្រង់ចង្កេះ ងាយនឹងទទួលរងជំងឺបេះដូង ជាងអ្នកមាន ឡើងទម្ងន់នៅត្រង់ត្រគាក។
៤. ភ្នែករបស់អ្នកគឺជាបង្អួចនៃបេះដូង
ភ្នែកអាចបង្ហាញ អំពីបញ្ហាបេះដូងរបស់អ្នកបាន ហើយមនុស្សភាគច្រើន មិនបានដឹងអំពីទំនាក់ទំនងទាំងនេះទេ ប៉ុន្តែការ ពិនិត្យភ្នែកជាទៀងទាត់ អាចជួយឲ្យរកឃើញថា យើងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬ មានកូឡេស្តេរ៉លឡើងខ្ពស់ ឬក៏អត់។
ប្រភពៈ បរទេស
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment