អ្នកទៅស៊ីហ្គេម ត្រូវបញ្ចប់ការរៀនសូត្រពីវិន័យ និងសីលធម៌ នៅថ្ងៃនេះ
អស់រយៈពេល២ថ្ងៃមកហើយ ដែលអត្តពលិក គ្រូបង្វឹក និងគ្រូជំនួយមកពី២២ប្រភេទកីឡា ដែលត្រៀមចេញទៅប្រកួតស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី ត្រូវបានកោះហៅឲ្យមករៀនសូត្របន្ថែម ក្នុងវគ្គបំប៉នស្តីពីវិន័យ និងសីលធម៌ ហើយនៅថ្ងៃសុក្រនេះជាថ្ងៃសិក្សាចុងក្រោយ របស់ពួកគេហើយ។

ខ្លឹមសារសំខាន់ៗ ដែលក្រុមជម្រើសជាតិ ទទួលបាននៅក្នុងវគ្គសិក្សានេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យពួកគេកាន់តែយល់ច្បាស់ពីតួនាទី កាតព្វកិច្ច ដែលពួកគេត្រូវបំពេញឲ្យបាន ដើម្បីធ្វើឲ្យកម្ពុជា មានទាំងកិត្តិយស និងមោទនភាពទាំងពេលប្រកួតនៅស៊ីហ្គេម និងពេលត្រឡប់មកវិញ បើទោះបីជាការប្រកួតស៊ីហ្គេម លើកទី២៨នេះ កម្ពុជា មិនរពឹងដណ្តើមបានមេដាយមាសច្រើន ដូចស៊ីហ្គេម លើកទី២៧ នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣ក៏ដោយ។

ដោយរំពឹងទុកបែបនេះ ដោយសារតែវាគ្មិន ដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គបំប៉ននេះ គឺសុទ្ធតែជាអ្នកជំនាញ ហើយពួកគាត់បានបង្ហាត់បង្ហាញដល់ក្រុមជម្រើសជាតិទៅតាមជំនាញរៀងៗខ្លួន ដោយក្នុងនោះលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជាអ្នកឧទ្ទេសនាមពីផែនការនៃការចេញដំណើររបស់ប្រតិភូកម្ពុជា ទៅស៊ីហ្គេមលើកនេះ ឯលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នកឧទ្ទេសនាមពីការត្រៀមខ្លួនចូលរួមប្រកួត។

ចំណែកលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមពីវិជ្ជាសង្គ្រោះបឋម ការញ៉ាំអាហារ និង ការប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំង(ដូពីង) ដែលហាមឃាត់ក្នុងកីឡា ហើយលោក អ៊ិត ឡេង មន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឧទ្ទេសនាមពីការគ្រប់គ្រង លទ្ធផលប្រកួត ខណៈលោក កែវ សារ៉េត អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឧទ្ទេសនាមពីការលេង ដោយយុត្តិធម៌(Fair-Play) ។

បើតាមរបាយការណ៍របស់លោក ប៉ុង សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គឺវគ្គបំប៉ននេះមានការចូលរួមពីសិក្ខាកាមចំនួន២១៩នាក់ មានគ្រូ៤៤នាក់ ដោយពួកគេមកពីប្រភេទកីឡាចំនួន២២។ រីឯខ្លឹមសារគោលបំណងវិញ គឺដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីបានយល់ដឹងអំពីបេសកកម្ម និងស្គាល់តួនាទីភារៈកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរប្រកបដោយកិត្តិយស មោទនភាពជាតិ ពិសេសរក្សាឲ្យបាននូវវប្បធម៌ប្រពៃណីជាតិដ៏ថ្លៃថ្លារបស់យើង ក្នុងការទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅប្រទេសសិង្ហបុរី លើកនេះ ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិ៕

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials

0 comments:
Post a Comment