ជៀសផុតពី ការពុល អាហារ បានយ៉ាងងាយដោយ គ្រាន់តែញ៉ាំ គ្រាប់សណ្តែកដី ១ក្តាប់ដៃ ក្នុង១ថ្ងៃ
729 LIKES
1 COMMENTS
សុក្រ ១០ មេសា, ២០១៥ ម៉ោង ១៥:០៧
អាមេរិក៖ សណ្តែកដី គឺជាគ្រាប់ធញ្ញជាតិ មួយដែលពេញនិយម ក្នុងការបរិភោគ សម្រាប់មនុស្ស ភាគច្រើនព្រោះតែ ក្លិននិងរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ របស់វា តែប្រិយមិត្តមាន ដឹងពីអត្ថប្រយោជន៍ របស់វាដែរ ឬទេ?
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Maryland របស់សហរដ្ឋ អាមេរិក បានឲ្យដឹងថា ត្រឹមការទទួលទាន គ្រាប់សណ្តែកដី មួយក្តាប់ដៃ ក្នុង១ថ្ងៃ ក៏អាចជួយការពារ មនុស្សជៀសផុត ពីការពុលអាហារ ផ្សេងៗបានទៅហើយ។ លើសពីនេះទៀត ការទទួលទាន គ្រាប់សណ្តែកដី ដោយមិនមានសំបក ក៏អាចជួយឲ្យ ពោះវៀនរបស់ មនុស្សមាន ដំណើរការ យ៉ាងល្អដែល អាចជៀសផុតពី មេរោគផ្សេងៗ ជាច្រើនដូចជា មេរោគប្រភេទ E.coli ជាដើម។
អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា សារជាតិម្សៅ ដែលបង្កប់ក្នុង គ្រាប់សណ្តែកដី មានសារៈសំខាន់ យ៉ាងខ្លាំងក្នុងការ បង្កើតឲ្យមាន ពពួកបាក់តេរី ដែលមានផលល្អ ចំពោះមនុស្ស ដូចជា Lactobacillus casei និង Lactobacillus rhamnosus ជាដើម។ ហើយនៅពេលដែល ចំនួនពពួក បាក់តេរីនេះ កើនឡើងនោះ វានឹងអាច ជួយកាត់បន្ថយ ក៏ដូចជា លុបបំបាត់នូវ បាក់តេរីដែល មានផលអាក្រក់ ចំពោះមនុស្ស ដូចជា Enterohaemorrhagic E.coli ដែលជាប្រភេទ បាក់តេរីអាច បង្កឲ្យមនុស្ស មានការពុលអាហារ យ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺ នៅពេលដែល មនុស្សបរិភោគ អាហារមិនត្រឹមត្រូវ និងស្អាតល្អ។
លោកវេជ្ជបណ្ឌិត Debabrata Biswas អ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បាននិយាយថា “ទទួលទាន គ្រាប់សណ្តែកដី ប្រហែលជា ៥០ក្រាម ក្នុង១ថ្ងៃ អាចជួយឲ្យ ពោះវៀនរបស់ មនុស្សមាន ដំណើរការល្អប្រសើរ ព្រមទាំងអាច ធ្វើឲ្យមាន ការកើនឡើង នៃប្រភេទ បាក់តេរី ល្អចំពោះ សុខភាព ដែលពួកវា មានតួនាទី ក្នុងការការពារ មនុស្សជៀសផុតពី ការពុលអាហារ”។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “យ៉ាងណាមិញ ពួកយើងបាន រកឃើញថា ប្រសិទ្ធភាពទាំងនេះ នឹងអាចកាត់បន្ថយ នៅពេលដែលយើង បរិភោគសណ្តែកដី ព្រមជាមួយនឹង សំបករបស់វា ដូច្នេះគួរតែ ទទួលទាន សណ្តែកដី ដោយមិនមានសំបក ទើបជាការប្រសើរ”។
នេះគឺជា ការរកឃើញថ្មី មួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹង សារៈសំខាន់របស់ គ្រាប់ធញ្ញជាតិ ជាពិសេសគឺ គ្រាប់សណ្តែកដី ដែលមនុស្ស ភាគច្រើនចូលចិត្ត បរិភោគនេះ តែម្តង៕

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment