Wednesday, May 20, 2015

យុវជនពិការកម្ពុជា ៦រូប ដណ្តើម មេដាយ ១៦គ្រឿង ពីការប្រកួត IT នៅកូរ៉េ

យុវជនពិការកម្ពុជា ៦រូប ដណ្តើម មេដាយ ១៦គ្រឿង ពីការប្រកួត IT នៅកូរ៉េ ត្រឡប់ដល់កម្ពុជាវិញ ស្ងាត់ ដូច ចោរលួចសេះ គ្មានការ លើក ទឹកចិត្ត សូម្បីបន្តិច

434 LIKES
11 COMMENTS
អង្គារ ១៩ ឧសភា, ២០១៥ ម៉ោង ០៨:២២
ភ្នំពេញ៖ យុវជនពិការកម្ពុជា ៦រូប បាននាំគ្នាចេញទៅប្រកួត ប្រជែងដណ្តើមពានរង្វាន់ ផ្នែកព័ត៌មាន បច្ចេកវិទ្យា (IT) សម្រាប់ជនពិការ នៅក្នុង ប្រទេសកូរ៉េខាងត្បូង ដោយទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតដល់ទៅ ១៦គ្រឿងនាំឲ្យមានភាពល្បីល្បាញ យ៉ាងខ្លាំង នៅឯប្រទេស កូរ៉េ តែពេល ត្រឡប់មកដល់កម្ពុជាវិញ ស្ងាត់ដូចចោរ លួចសេស គ្មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ជនពិការ ណាបន្តិច សោះឡើយ ជាពិសេស លោក វង សូត ដែលជាប្រធានក្រុមប្រឹក្សា សកម្មភាព ជនពិការ។
សូមរំលឹកថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស បានបញ្ជូនជនពិការកម្ពុជា ៦រូប ទៅចូលរួម ប្រកួតប្រជែងដណ្តើម ពានរង្វាន់ IT សម្រាប់ជនពិការ នៅក្នុងប្រទេស កូរ៉េ ខាងត្បូង។ ការប្រកួតប្រជែងនេះ មានជនពិការ ទៅពីប្រទេស សមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយប្រកួតទៅលើ វិញ្ញាសារ eDesign, eCreative, eLifeMap និង eTool។
ជាលទ្ធផលយុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ១៦ គ្រឿង។
យុវជនពិការដែលកម្ពុជា បញ្ជូនទៅនោះរួមមាន៖ ១. ឈ្មោះ កែវ ចាន់ឧត្តម ដណ្តើមបាន មេដាយ មាសជើងឯក ចំនួន ១គ្រឿង មេដាយមាស ១គ្រឿង មេដាយ ប្រាក់ ២គ្រឿង, ២. ឈ្មោះ ហែម វិច្ឆិកាណុន ទទួលបានមេដាយ មាស ១គ្រឿង ប្រាក់ ១គ្រឿង  សំរឹទ្ធ ១គ្រឿង, ៣. ឈ្មោះ ធី ថូណា ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១ គ្រឿង, ៤. ឈ្មោះ ញ៉ុត សុភឿន ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង, ៥. ឈ្មោះ ញ៉ាញ់ ផានិត ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងទី៦. ឈ្មោះ ងិន សុធា ទទួលបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង។
ក្រុមយុវជនពិការរបស់កម្ពុជាទាំង ៦រូប ពួកគេបានខិតខំរួមគ្នាប្រឹងប្រែង ប្រកួតអស់ចំណេះជំនាញ និង កម្លាំង ប្រាជ្ញា ដើម្បីដណ្តើមយក មេដាយ រហូត បានសម្រេច ហើយទទួលបានការភាពល្បីល្បាញ ផងដែរសម្រាប់ប្រទេសកម្ពុជា។
កម្ពុជា តែងបានប្រកាសជារឿយៗថា កំពុងខិតខំលើកកម្ពស់សិទ្ធិ និង ការអប់រំសម្រាប់ជនពិការ ដើម្បីឲ្យពួកគេ ទទួលបានឱកាសអភិវឌ្ឍ ជីវិត ដូចជនមិនពិការ។
តែជាការសោកស្តាយមួយសម្រាប់យុវជនពិការរបស់កម្ពុជាទាំង ៦រូប បានខិតខំប្រឹង នាំកិត្តិយសជូនជាតិ ទោះបីជា ខ្លួនជាជនពិការក៏ដោយ តែពេល វិលមកប្រទេសកម្ពុជា មានសភាពស្ងាត់ជ្រងុំ សូម្បីពិធី ផ្តល់កម្លាំងចិត្ត ឬអបអរសាទរ ពីថ្នាក់ដឹកនាំរបស់ ជនពិការបន្តិចបន្តួច ក៏គ្មាន នោះដែរ។ តើនេះឬ ជាការលើកកម្ពស់សិទ្ធិជនពិការ ដែលតែងតែ ឮចេញពីមន្រ្តីកម្ពុជានោះ?








Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment