លោក ឌី វិជ្ជា នឹងផ្តល់ប្រាក់៥ពាន់ដុល្លារដល់ក្លិបស្វាយរៀង បើឈ្នះ Albirex Niigata យប់នេះ
ម្ចាស់ក្លិបបាល់ទាត់ខេត្តស្វាយរៀងនឹងឧបត្ថម្ភប្រាក់រង្វាន់ចំនួន៥ពាន់ដុល្លារអាមេរិកដល់ក្លិបស្វាយរៀង ប្រសិនបើឈ្នះក្រុម Albirex Niigata នៅពានរង្វាន់ Singapore Cup 2015 វេលាម៉ោង៧កន្លះយប់នេះនៅកីឡដ្ឋាន Jarong Eest Stadium ប្រទេស សិង្ហបុរី ។

ក្លិបបាល់ទាត់ ខេត្ត ស្វាយរៀង ប្រកួតកន្លងមក
លោក សេង សាមឌី អ្នកសម្របសម្រួលក្លិបស្វាយរៀងបានប្រាប់ Sabay ពីប្រទេសសិង្ហបុរីមុននេះបន្តិចថា លោក ឌី វិជ្ជា ដែលជាម្ចាស់ក្លិបស្វាយរៀង នឹងផ្តល់ប្រាក់រង្វាន់៥ពាន់ដុល្លារអាមេរិកដល់ក្លិបស្វាយរៀង ប្រសិនបើឈ្នះក្រុម Albirex Niigata នៅពានរង្វាន់ Singapore Cup 2015 យប់នេះ។
ក្លិបខេត្តស្វាយរៀងជាជើងឯកពាន Hun Sen Cup ឆ្នាំ២០១៥ ដែលបានចេញដំណើរទៅប្រទេសសិង្ហបុរីកាលពីពីរថ្ងៃមុន។ ដើម្បីក្លាយជាជើងឯកពាន Hun Sen Cup ក្រុមក្លិបស្វាយបានប្រកួតឈ្នះក្រុម ព្រៃវែង ២៣-១, ស្មើ ណាហ្គាវើល ១-១, ឈ្នះ ភ្នំពេញក្រោន ៤ -១, ឈ្នះ ត្រាយអាស៊ី ២ -០ និងវគ្គផ្តាច់ព្រ័ត្រ ឈ្នះ ណាហ្គាវើល ២-១។
ចំណែកក្លិបបាល់ទាត់ Albirex Niigata កំពុងឈនៅចំណាត់ថ្នាក់លេខ ២ ក្នុងលិកអាជីពរបស់ប្រទេស សិង្ហបុរី ដែលមាន ២៣ ពិន្ទុក្នុងចំណោម ១២ ប្រកួតក្នុងនោះឈ្នះ ៧ ស្មើ ២ និងចាញ់ ៣ ប្រកួត។ ចំណែក ៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ Albirex Niigata ក្នុងពានរង្វាន់ Singapore League វិញគឺឈ្នះ ២ ស្មើ ២ និងចាញ់ ១។
នៅម៉ោងដំណាលគ្នានោះដែរ ក៏មានការប្រកួតជម្រុះ ២ គូផ្សេងទៀតគឺជាការជួបគ្នារវាងក្លិបបាល់ទាត់អាជីពរបស់ប្រទេស សិង្ហបុរី Geylang Intern ស្វាគមន៍ក្លិបបាល់ទាត់របស់ប្រទេស ឡាវ Lao Police Club នៅលើកីឡដ្ឋាន Bedok Stadium ប្រទេសសិង្ហបុរី។ ក្រុម Hougang United ក្លិបរបស់ប្រទេស សិង្ហបុរី ជួបក្លិបបាល់ទាត់ GLOBAL របស់ប្រទេស ហ្វីលីពីន នៅ Hougang Stadium ប្រទេស សិង្ហបុរី ៕
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment