Friday, May 22, 2015

គ្រោះ​​ថ្នាក់​​ចរាចរណ៏ ថ្ងៃ២១ឧសភា ស្លាប់‌‌០៤ របួស២២

គ្រោះ​​ថ្នាក់​​ចរាចរណ៏ ថ្ងៃ២១ឧសភា ស្លាប់‌‌០៤ របួស២២

សណ្តាប់
Friday 22 May 2015 - 10:40 am - ផ្សាយក្នុងផ្នែក ៖ ព័ត៌មានទូទៅ
រាជធានីភ្នំពេញ៖ គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតឡើង នៅថ្ងៃទី‌២១ ខែ​ឧសភា ឆ្នាំ​២០១៥ មានចំនួន ០៩លើក (យប់០៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់(ស្រីម្នាក់) របួសធ្ងន់ ១២នាក់(ស្រី២នាក់)និង​របួសស្រាល១០(ស្រី៣នាក់)។
យោងតាមទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ដែល​ចេញ​ដោយ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ​បានបញ្ជាក់ថា ក្នុង​ចំណោមឧប្បទ្ទវហេតុគ្រោះ​​ថ្នាក់​ច​រាច​រណ៏​ទាំងចំនួន ០៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាតយានយន្ត​សរុប ១៣ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨គ្រឿង, រថយន្តធុនតូច ២គ្រឿង,រថយន្តធុនធំ ១គ្រឿង,យានផ្សេងៗ ២គ្រឿងនិងថ្មើរជើងម្នាក់។
មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់នោះ ​រួមមាន ល្មើស​ល្បឿន ៣លើក,បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ២លើក,មិនប្រកាន់ស្តាំ ១លើក,មិនចេះបើកបរ ១លើក,សត្វគោរត់ឆ្លងផ្លូវ ១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១២នាក់(យប់ម្នាក់) ក្នុងនោះយានយន្តដែលបង្កហេតុមានម៉ូតូ ៤លើក,រថយន្តតូច ២លើក,រថយន្តធំ ១លើក,កង់ ១លើកនិងសត្វគោរត់ឆ្លងផ្លូវ ១លើក៕z1
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment