តារាសម្ដែងចិនHuang Xiaoming និង Angelababy នឹងចូលរោងការខែតុលាខាងមុខ
បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល ៦ ឆ្នាំមក តារាសម្ដែងគូស្នេហ៍គឺលោកHuang Xiaomingនិង នាងAngelababy បានសម្រេចចិត្តចូលរោងការនៅក្នុងទីក្រុងសៀងហៃនាខែតុលាខាងមុខនេះហើយ។
គូរស្នេហ៍ផ្អែមល្ហែមខាងលើចាប់ផ្ដើមស្គាល់គ្នាតាំងពីឆ្នាំ២០០៩មកម្ល៉េះដោយមានការណែនាំពីសំណាក់មិត្តភ័ក្ដិរបស់ពួកគេឲ្យស្គាល់គ្នានៅក្នុងខារ៉ាអូខេមួយកន្លែង។ តារាស្រីកើតនៅទីក្រុងសៀងហៃរូបនេះតែងតែហោះទៅកាន់ចិនដីគោកដើម្បីទៅទស្សនាការថតរឿងរបស់មិត្តប្រុសរបស់គេ ។ មុនពេលមកភ្ជាប់ទំនាក់ទំនងជាមួយ Angelababy លោកHuang Xiaoming ក៏ធ្លាប់ចង់ផ្សះផ្សាជាមួយអតីតមិត្តស្រីរបស់គាត់ម្ដងដែរគឺនាង Li Feier តែមិនអាចទៅរួច។

ថ្វីបើអ្នកទាំងពីររវល់ជាមួយការងាររៀងៗខ្លួនដ៏ដោយ ក៏ដៃគូស្នេហាទាំងពីរនាក់នេះបានចំណាយពេលទៅថតរូបអាពាហ៍ពិពាហ៍នៅទីក្រុងប៉ារីសផងដែរ។ តាមគម្រោងរបស់ពួកគេចង់អញ្ជើញភ្ញៀវប្រមាណ៣០០០នាក់ដើម្បីចូលរួមមង្គលការនេះដែលភ្ញៀវទាំងនោះរួមមានមិត្តភ័ក្ដិ និង គ្រួសារដែលរស់នៅហុងកុង ចិនដីគោក និងតៃវ៉ាន់។ ពិធីមង្គលការនោះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ក្រុងសៀងហៃ៕
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment