Wednesday, May 27, 2015

ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad

ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad

27 May, 2015 09:21
0  Comment (s)
មាន​របាយការណ៍​និង​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ និង​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​១០​យ៉ាង​​​នៃ​ការ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ចំពោះ​​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ៖

digital-detox_2542969b

១. ​ប៉ះ​ពាល់​ការ​រីក​ចម្រើន​ផ្នែក​ខួរក្បាល​

ក្នុង​ចន្លោះ​ចាប់​ពី​អាយុ​ពី​ ០ និង ២ ឆ្នាំ ​ទំហំ​​ខួរក្បាល​របស់​កុមារ​គឺ​មានការ​​រីក​លូតលាស់​​បី​ដង​ ហើយ​វា​បន្ត​លូតលាស់​​​​ដល់​អាយុ​២១​ឆ្នាំ ​(​ដោយ Christakis ឆ្នាំ​២០១១)។ ការ​រីក​ចម្រើន​ខួរក្បាល​របស់​កុមារ​គឺ​ត្រូវ​បាន​កំណត់​​ដោយ​​​មជ្ឈដ្ឋាន​​និង​បរិយាកាស​ជុំវិញ​ខ្លួន។ ​តែ​ចំពោះ​​រំញោច​នៃ​ការ​អភិវឌ្ឍ​​ផ្នែក​ខួរក្បាល​ដែល​បង្ក​ដោយ​​បច្ចេកវិទ្យា ​(​ដូច​ជា​ទូរសព្ទ​​, ​អ៊ីនធឺណិត​, ​iPads, ទូរទស្សន៍) ​ធ្វើ​ឲ្យ​មុខងារ​មួយ​ចំនួន​របស់​ខួរក្បាល​មាន​ការ​ធ្លាក់​ចុះ, ​ទំនុក​ចិត្ត​ក៏​ធ្លាក់​ចុះ​​​, ​ចុះ​ខ្សោយ​ផ្នែក​បញ្ញា, ចុះ​ខ្សោយ​ការ​សិក្សា, ​និង​ចុះ​ខ្សោយសមត្ថភាព​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង (​ដោយ ​Small ឆ្នាំ២០០៨, Pagini ឆ្នាំ២០១០)។

២. ​ពន្យារ​នៃ​ការ​អភិវឌ្ឍ​​ផ្នែក​រាង​កាយ​

បច្ចេកវិទ្យា​​ធ្វើ​​ឲ្យ​មនុស្ស​មាន​ចលនា​តិច​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ​យឺត។ បច្ចុប្បន្ន​​កុមារ​ ១/៣ ​​គឺ​មាន​ការ​រីកចម្រើន​យឺតយ៉ាវ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​អក្ខរកម្ម​​ និង​លទ្ធផល​ការ​សិក្សា​របស់​ពួក​គេ​ (ដោយ ​HELP EDI Maps ឆ្នាំ២០១៣)។ ចលនា​រាងកាយ​​បង្កើន​ចំណង់​​និង​សមត្ថភាព​ការ​រៀន​សូត្រ​របស់​កុមារ​​ (​ដោយ​ Ratey ឆ្នាំ​២០០៨) ដូច្នេះ​ការ​ប្រើ​បច្ចេកវិទ្យា​ច្រើន​ជាង​សកម្មភាព​នានា​​របស់​កុមារ​​​ក្រោម​អាយុ​១២​ឆ្នាំ​​ គឺ​ធ្វើ​ឲ្យ​ការ​សិក្សា​ធ្លាក់​ចុះ (ដោយ​ Rowan ឆ្នាំ​២០១០)។

៣. ​ឡើង​ទម្ងន់ (ជំងឺ​ធាត់)

ការ​វក់​​មើល​ទូរទស្សន៍​​​​​ធ្វើ​កុមារ​​​ការ​ឡើង​ទម្ងន់​​ ជា​ពិសេស​នៅ​ពេល​ឪពុក​ម្ដាយ​មិន​គ្រប់​គ្រង​របប​អាហារ​របស់​ពួក​គេ​បាន​ត្រឹម​ត្រូវ (ដោយ​Tremblay ឆ្នាំ ២០០៥)។ ​តាម​របាយ​ការ​ដោយ​​ Feng ឆ្នាំ​​២០១១​បាន​ឲ្យ​ដឹង​ថា ​កុមារ​ ៣០% ​គឺ​ជួប​ជំងឺ​ធាត់​ឬ​ដុះ​ក្បាល​ពោះ។ ​ជា​មួយ​គ្នា​​នោះ​ដែរ​​កុមារ​ ១/៤នៅ​​​កាណាដា​ និង ១/៣ នៅ​​​អាមេរិក​​គឺ​ទទួល​រង​ជំងឺ​ធាត់ (ដោយ​ Tremblay ឆ្នាំ​២០១១)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ៣០% ​នៃ​កុមារ​ដែល​ធាត់​​​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​មាន​ហានិភ័យ ​ខ្ពស់​​​ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ជំងឺ​គាំង​បេះ​ដូង​​ (ដោយ​Center for Disease Control and Prevention ឆ្នាំ ២០១០)។

៤.​ដេក​មិន​គ្រប់​គ្រាន់

sleep depression

​ឪពុក​ម្ដាយ ៦០%  ​គឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ប្រើ​ប្រាស់​នៃ​ឧបករណ៍​បច្ចេកវិទ្យា​របស់​កូន​ៗ​ពួក​គេ​នោះ​ទេ​ ហើយ​ ៧៥% ​នៃ​កុមារ​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​ឧបករណ៍​ទាំង​នេះ​ក្នុង​បន្ទប់​គេង​របស់​ពួក​គេ ​​(ដោយ​Kaiser Foundation ឆ្នាំ​២០១០) ។ ​តាម​ការ​សិក្សា​​បាន​បង្ហាញ​ថា​​ កុមារ​​ ៧៥% ​​អាយុ​ ៩ និង ១០ឆ្នាំ ​គឺ​ជួប​បញ្ហា​ដេក​មិន​គ្រប់​គ្រាន់​ ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​សិក្សា​ផង​ដែរ (ដោយ​ Boston College ឆ្នាំ​២០១២)។

៥. ​ជំងឺ​ផ្លូវ​ចិត្ត

ការ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ច្រើន​ហួស​បង្ហាញ​​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​​អត្រា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​, ថប់អារម្មណ៍,​ បាត់​បង់​ទំនុក​ចិត្ត​​, ជំងឺ​បាត់​បង់​ស្មារតី, ​ឆាប់​ភ័យ​​ និង ជំងឺ​វិកលចរិត​ជា​ដើម​ (​ដោយ​​ Bristol University ឆ្នាំ​២០១០​, Mentzoni ឆ្នាំ​២០១១, Shin ឆ្នាំ​២០១១, Liberatore ឆ្នាំ​២០១១, Robinson ឆ្នាំ​២០១៨)។ ១/៦​នៃ​កុមារ​កាណាដា​​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ឃើញ​ថា​​មាន​បញ្ហា​ផ្លូវ​ចិត្ត ​​ហើយ​​កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​​នោះ​ដែរ​គឺ​កំពុង​ទទួល​រង​គ្រោះ​ថ្នាក់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​សម្រាប់​កែប្រែ​ផ្លូវ​ចិត្ត ​(ដោយ​Waddell ឆ្នាំ​២០០៧)។

៦.​ឆេវឆាវ​ ឬ ឆាប់​ខឹង

ការ​មើល​ក្នុង​កម្មវិធី​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ​វីដេអូ​ដែល​បង្ហាញ​ពី​អំពើ​ហិង្សា​​អាច​ធ្វើ​​ឲ្យ​​អាកប្បកិរិយា​កុមារ​ឆាប់​ខឹង (ដោយ​Anderson​ឆ្នាំ​២០០៧)។ សហរដ្ឋអាមេរិក​បាន​​ចាត់​ទុក​​អំពើ​ហិង្សា​​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​​គ្រោះថ្នាក់​សុខភាព​សាធារណៈ​ដោយ​សារ​តែ​វា​បង្ក​​ឲ្យ​ប៉ះពាល់​លើ​កំហឹង​របស់​ក្មេង (ដោយ​Huesmann ឆ្នាំ​២០០៧)។

៧.​ ជំងឺ​វង្វេង
​ចំពោះ​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​អាច​បង្ក​ឲ្យ​​មាន​ការ​ធ្លាក់​ចុះ​នូវ​ទំនុក​ចិត្ត​​ហើយ​ក៏​ធ្លាក់​ចុះ​នូវ​ការ​ផ្ចង់​ស្មារតី ​និង​ការ​ចង​ចាំ​ដល់​កុមារ​មួយ​ចំនួន​។ ទាំង​នេះ​គឺ​ដោយ​សារ​តែ​កោសិកា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឆ្លង​កាត់​ក្រសោម​ខួរក្បាល​ផ្នែក​ខាង​មុខ​ (ដោយ​Christakis​ឆ្នាំ​២០០៤​, Small ឆ្នាំ​២០០៨) ដូច្នេះ​ចំពោះ​កុមារ​ដែល​​​មិន​បាន​យក​ចិត្ត​ទុកដាក់​ គឺ​មិន​អាច​រៀន​ និង​ចាប់​យក​​ចំណេះ​ដឹង​បាន​ពី​ការ​សិក្សា​​ឡើយ​។

៨. ការ​ញៀន

​​តាម​ការ​សិក្សា​ដោយ​ Gentile ឆ្នាំ ២០០៩​បាន​បង្ហាញ​ថា​ ១/១១​នៃ​កុមារ​ដែល​មាន​អាយុ​​ចាប់​ពី​ ៨ តៅ​ ១៨​ ឆ្នាំ​គឺ​ត្រូវ​បាន​វក់​ទៅ​នឹង​បច្ចេកវិទ្យា។

៩. ទទួល​រង​​​ផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម

cell-phone-radiation-665x385

​​ក្នុង​ខែ​ឧសភា​ឆ្នាំ ២០១១​​អង្គការ​សុខភាព​ពិភពលោក​ WHO ​បាន​ចាត់​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​ឥត​ខ្សែ​ផ្សេង​ទៀត​​ជា​ហានិភ័យ​សុខភាព​ប្រភេទ​២​ (​អាច​ជា​ជំងឺ​មហារីក)​។ លោក​ James McNamee ជា​មួយ​នឹង​នាយកដ្ឋាន​សហព័ន្ធ​ Health Canada ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១១​បាន​ចេញ​​សេចក្ដី​បម្រាម​មួយ​ថា​ ​កុមារ​គឺ​ងាយ​នឹង​ទទួល​រង​​ពី​សារធាតុ​វិទ្យុសកម្ម​ជាង​មនុស្ស​វ័យ​ជំទង់​ដោយ​សារ​តែ​ខួរក្បាល​​និង​ប្រព័ន្ធ​ស៊ាំ​​របស់​ពួក​គេ​គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​​អភិវឌ្ឍ​​នៅ​ឡើយ។

១០. ចំណេះ​ដឹង​មិន​មាន​និរន្តរភាព

ការ​យល់​ឃើញ​ថា​​ឲ្យ​​កុមារ​លេងទូរសព្ទ​ទំនើប​ ឬ Tablet​​​ ​​ដើម្បី​ឲ្យ​​ចេះ​ដឹង​ពី​​បច្ចេកវិទ្យា​ គឺ​អាច​ជា​ការ​យល់​ខុស​មួយ​​ ពី​ព្រោះ​ចំណេះ​ដឹង​ដ៏​តូច​តាច​ទាំង​នេះ​មិន​មែន​មាន​និរន្តរភាព​យូរ​អង្វែង​នោះ​ទេ​។ កុមារ​គឺ​ជា​អនាគត​របស់​ពួក​យើង​ ប៉ុន្តែ​មិន​មែន​ជា​អនាគត​សម្រាប់​កុមារ​ដែល​ប្រើ​បច្ចេកវិទ្យា​ហួសហេតុ​ពេក​ទេ (ដោយ​Rowan ​ឆ្នាំ​២០១០)៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment