Monday, June 29, 2015

ថៃរៀបចំពិធីផ្សព្វផ្សាយ​ ផ្លែឈើ ប្រចំាឆ្នាំ២០១៥ រយៈពេល ៤ថ្ងៃ នៅផ្សារ​ទំនើប ផារ៉ាហ្គន

ថៃរៀបចំពិធីផ្សព្វផ្សាយ​ ផ្លែឈើ ប្រចំាឆ្នាំ២០១៥ រយៈពេល ៤ថ្ងៃ នៅផ្សារ​ទំនើប ផារ៉ាហ្គន


ភ្នំពេញៈ ស្ថានទូតថៃ ប្រចំានៅកម្ពុជា បានប្រកាសឲ្យដឹងថាខ្លួន នឹងរៀបចំពិធីផ្សព្វផ្សាយ ផ្លែឈើថៃ ឆ្នាំ២០១៥ នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ នៅផ្សារទំនើបផារ៉ាហ្គន ។
លើសពីនេះក្នុងឱកាស ដែលគ្រោងនឹងរៀបចំ ពិធីផ្សព្វផ្សាយផ្លែឈើនេះ ឯកអគ្គរាជទូតថៃប្រចំាកម្ពុជា បានអញ្ជើញបណ្តា មន្ត្រីស្ថានទូតនានា នៅកម្ពុជា រួមទំាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ា ជាច្រើនរូបរបស់កម្ពុជា អញ្ជើញចូលរួមភ្លក្សរសជាតិ ដ៏ឆ្ងាញ់ពិសារបស់ផ្លែឈើថ្មីៗ ដែលទើបនិងបេះពីចំការ នាទឹកដីប្រទេសថៃ ។ ពិធីនេះត្រូវបានរៀបចំទ្បើង នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ នាស្ថានទូតថៃ ប្រចំានៅកម្ពុជា ។
ថ្លែងប្រាប់អ្នកយកព័ត៌មានលោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចំាស្ថានទូតថៃ បានបញ្ជាក់ថា នៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ ដែលនឹងខិតជិតមកដល់ ក្នុងពេលខាងមុខដ៏ខ្លីនេះ និងមានការដាក់តំាង បង្ហាញនិងលក់ ផ្លែឈើស្រស់ៗ មកពីប្រទេសថៃ ដូចជាធូរ៉េន មង្ឃុត ទ្បង់កង់ សាវម៉ៅ ជាដើម ដោយលក់ក្នុងតម្លៃទាបជាងទីផ្សារ ។ លើសពីនេះ រៀងរាល់ថ្ងៃដែលរៀបចំពិធី ក៏និងមានរៀបចំប៊ូហ្វេ ផ្លែឈើ ដោយម្នាក់ចំណាយត្រឹមតែ ១ម៉ឺនរៀល អាចទទួលទាន បានតាមចិត្ត ចាប់ពីម៉ោង៦ ដល់ម៉ោង ៧ល្ងាច ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានឲ្យដឹងទៀតថាគោលបំណងនៃការរៀបចំ ពិធីផ្សព្វផ្សាយនេះ ទ្បើងគឺដើម្បី បង្កើនការនិយមចូលចិត្ត បរិភោគផ្លែឈើថៃ នៅកម្ពុជា ដែលជាមធ្យោបាយ ក្នុងពង្រីកពាណិជ្ជកម្ម ការវិនិយោគទុន និងបង្កើនសម្ព័ន្ធភាព រវាងប្រទេសទំាងពីរ ។
សូមជម្រាបថាក្នុងមួយឆ្នាំៗ ប្រទេសថៃបាននំាចូល ផ្លែឈើមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារ ។ ខេត្តដែលសំបូរផ្លែឈើ នៅប្រទេសថៃរួមមាន ច័ន្ទបូរី ខេត្តត្រាត ជាដើម ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment