Saturday, July 4, 2015

រថភ្លើង​1​ដឹក​ផលិតផល​ពុល​ធ្លាក់​ពី​ផ្លូវដែក​មាន​ភ្លើង​ឆាបឆេះ​នៅ​អា​មេ​រិ​ក

រថភ្លើង​1​ដឹក​ផលិតផល​ពុល​ធ្លាក់​ពី​ផ្លូវដែក​មាន​ភ្លើង​ឆាបឆេះ​នៅ​អា​មេ​រិ​ក

មុន​ពាក់កណ្តាល​យប់​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១ កក្កដា នៅ​ជិត​ទីក្រុង MARYVILLE រដ្ឋ​តេន​នេ​ស៊ី សហរដ្ឋអាមេរិក ទូរថភ្លើង​មួយ​របស់​រថភ្លើង​មួយ​ខ្សែ​ដែល​ដឹក​ផលិតផល​គីមី​ពុល​បាន​ធ្លាក់​ពី​ផ្លូវដែក ហើយ​មាន​ភ្លើង​ឆាបឆេះ ។

យោង​តាម​សារព័ត៌មាន​អា​មេ​រិ​កថា មនុស្ស​ជាង​៥.០០០​នាក់​ដែល​រស់នៅ​ក្នុង​រង្វង់​ជាង​៣​គីឡូម៉ែត្រ​ពី​កន្លែង​គ្រោះថ្នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈពេល​៤៨​ម៉ោង​ដែរ ។ បណ្តា​ក្រុម​អ្នកឯកទេស​ខាង​ផលិតផល​គ្រោះថ្នាក់​អំពាវនាវ​ឱ្យ​បញ្ជូន​កម្លាំង​ទៅ ។ នាយ​ប៉ូលិស​១០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយ​ពី​ស្រូបខ្យល់​មាន​លាយ​ផ្សែង​ពុល ។ ទូរទស្សន៍ NBC NEWS និយាយ​ថា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ ហើយ​សាលារៀន​មូលដ្ឋាន​មួយ​ត្រូវ​បាន​យក​ធ្វើ​ជា​មជ្ឈមណ្ឌល​ទទួល​មនុស្ស​ដែល​ជម្លៀស​ចេញ ។

រថភ្លើង​នេះ​របស់​ក្រុមហ៊ុន CSX រួម​មាន ទូ​សរុប​ចំនួន​៦០ រត់​ពី​ទីក្រុង CINCINNATI រដ្ឋ​អូ​ហៃ​យូ​៉ មក​កាន់​ក្រុង WAYEROSS រដ្ឋ​ច​ច​ជៀ ។ រថភ្លើង​នេះ​ពុំ​ដឹក​អ្នកដំណើរ​ឡើយ​។ ទូរថភ្លើង​ដែល​ធ្លាក់​ពី​ផ្លូវដែក ហើយ​មាន​ភ្លើង​ឆាបឆេះ​ដឹក ACRYLONITRILE ជា​ផលិតផល​គីមី​ងាយ​ឆេះ​ហើយ​ពុល ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព ពិសេស​ប្រព័ន្ធ​ដកដង្ហើម ។ សារធាតុ​នេះ​ប្រើប្រាស់​ក្នុង​ការ​ផលិត​សរសៃ ACRYLIQUES ដែល​បើ​សាយភាយ​អាច​នាំ​ឱ្យ​មានការ​ឈឺក្បាល និង​រលាក​ច្រមុះ ។ រថភ្លើង​នេះ​ក៏​ដឹក​កុងតឺន័រ​ឧស្ម័ន​រាវ​ផង​ដែរ ៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment