ក្រុមយុវជនកម្ពុជាខេត្តពោធិ៍សាត់នាំគ្នាដាំដើមឈើលើកកម្ពស់បរិស្ថានធម្មជាតិ
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០១៤ ម៉ោង ១៤:២១
ខេត្តពោធិ៍សាត់ ៖ ក្រោមយុទ្ធនាការយុវជនម្នាក់ដើមឈើមួយដើម កាលពីថ្ងៃទី២៤ សីហា ២០១៤ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ដឹកនាំដោយលោកហេង សុខគង់ ជាប្រធានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជ្ញាធរភូមិ-ឃុំ ស្រុក និងប្រជាពលរដ្ឋបានចូលរួមដាំដើមឈើនៅឃុំបឹងកន្ទួត ស្រុកក្រគរដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិ។
កូនឈើដែលយកមកដាំនាពេលនេះមានចំនួន៤៥០ដើមដែលបានមកពីខាងខណ្ឌរដ្ឋបាលព្រៃឈើផ្ដល់ជូនមានប្រភេទគគីរ ពពេល គ្រញូង កកោះ បេង និងឈើទាលដោយដាំនៅជុំវិញមាត់បឹងធម្មជាតិមួយក្នុងឃុំបឹងកន្ទួតស្រុកក្រគរ។
លោកហេង សុខគង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដាំដើមឈើនេះ គឺជាលើកទី៣ហើយក្នុងសប្ដាហ៍ទី៣នៃខែសីហានេះរបស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ដែលលើកទី១ដាំចំនួន១០០ដើម និងលើកទី២ដាំចំនួន៣៥០ដើមនៅក្នុងស្រុកក្រគរនេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials








0 comments:
Post a Comment