Tuesday, May 19, 2015

ក្របីស្នែងបី មួយក្បាល កសិករវៀតណាម ទិញពីស្រុកខ្មែរ ដាក់តាំងបង្ហាញ​ ផ្អើលនៅវៀតណាម

ក្របីស្នែងបី មួយក្បាល កសិករវៀតណាម ទិញពីស្រុកខ្មែរ ដាក់តាំងបង្ហាញ​ ផ្អើលនៅវៀតណាម (មានវីដេអូ)

3553 LIKES
72 COMMENTS
ព្រហស្បតិ៍ ០៧ ឧសភា, ២០១៥ ម៉ោង ១៤:៥៨

វៀតណាម៖ សត្វក្របីដ៏ចម្លែក មួយក្បាល មានស្នែងដល់ទៅបី  បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងប្រទេសវៀតណាម ក្រោយពីត្រូវ បាន គេយកទៅដាក់បង្ហាញ ក្នុងពិធីបុណ្យ Ben Tre Coconut Festival ប្រចាំឆ្នាំ ២០១៥ ក្នុងខេត្ត Ben Tre កាលពីពេលថ្មីៗនេះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វក្របីចម្លែក មានស្នែងបី មួយក្បាលនេះ ជាក្របីរបស់ កសិករម្នាក់ឈ្មោះ Pham Van Hai រស់នៅក្នុង ស្រុក Thanh Phu ខេត្ត Ben Tre ដែលកសិកររូបនេះ បាននិយាយថា គាត់បានទិញ សត្វក្របី ស្នែងបីនេះ ពីប្រទេសកម្ពុជា ក្នុងតម្លៃ ៧៤លានដុង (៣,៧០០ ដុល្លារអាមេរិក) កាលពីឆ្នាំ ២០១២ ។
យ៉ាងណាមិញ កសិករនេះ រៀបរាប់បន្ថែមថា មានមនុស្សជាច្រើន មកសុំទិញ សត្វក្របីស្នែងបីនេះ ដោយឲ្យតម្លៃ រាប់រយលានដុង លើសពីតម្លៃ ដែលគាត់បានទិញ ពីប្រទេសកម្ពុជា ទៀត  ប៉ុន្តែគាត់មិនព្រមលក់ ក្របីនេះទេ ពីព្រោះគាត់ ចូលចិត្តរក្សាទុក និង ចិញ្ចឹម សត្វដែលចម្លែកៗ ៕




រូបភាព ប្រជាជនវៀតណាម ចាប់អារម្មណ៍មកមើល ក្របីស្នែង បី ពេលដាក់បង្ហាញ
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment