និស្សិតខ្មែរ មួយក្រុម មិនសុខចិត្ត ព្រោះតែត្រូវ ក្រុមអ្នកលក់ គិតប្រាក់ថ្លៃ ហួសហេតុ ខ្លាំងពេក (មានវីដេអូ)
1348 LIKES
91 COMMENTS
អង្គារ ១៩ ឧសភា, ២០១៥ ម៉ោង ១៥:៣២
ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ក្នុងប្រទេស របស់យើង បានបង្ហាញពី ការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើ វីដេអូមួយដែល បង្ហាញពីទិដ្ឋភាព នៃការតវ៉ា មិនសុខចិត្តរបស់ ក្រុមនិស្សិតដែល ពួកគេទៅលេង នៅតំបន់ប្រវត្តិសាស្ត្រ វត្តឧដុង្គ និងត្រូវបានអ្នកលក់ផ្កា នៅទីនោះ បន្លំគិតប្រាក់ ខ្ពស់ពីតម្លៃ ធម្មតា។
បើយើងមើលតាម វីដេអូនោះ យើងនឹងបានឃើញ និស្សិតមួយក្រុម ដែលកើតទុក្ខ មិនសុខចិត្តបាន នាំគ្នាទៅរាយការណ៍ ដល់ក្រុមសមត្ថកិច្ច ប្រចាំតំបន់ ដើម្បីឲ្យពួកគាត់ ជួយដោះស្រាយ នៅក្នុងករណីមួយ ដែលក្រុមអ្នកលក់ផ្កា មានគ្នីគ្នា ២ទៅ៣នាក់ បាននាំគ្នា លក់ផ្កាឲ្យក្រុម និស្សិតទាំងនោះ ដោយមិនបាន បញ្ជាក់ប្រាប់អំពី តម្លៃនិងចំនួន ផ្កាឲ្យពិតប្រាកដ ហើយក្រោយមក ស្រាប់តែគិតប្រាក់ ពីពួកគេសរុប ដោយលើសពី តម្លៃទូទៅនៃ ផ្កាទាំងនោះ ហួសហេតុពេក ពោលគឺក្នុងម្នាក់ អស់ចាប់ពី ២០,០០០រៀល ឡើងទៅ។
ក្នុងនោះយើង ក៏អាចសង្កេត ដឹងថាបន្ទាប់ ពីក្រុមអាជ្ញាធរ មានសមត្ថកិច្ច ទទួលបានដំណឹង អំពីករណីនេះរួច ពួកគាត់ក៏បាននាំកម្លាំងចុះ ទៅដល់កន្លែងកើតហេតុនោះ ដើម្បីដោះស្រាយ និងរកខុសត្រូវ ជូនក្រុមនិស្សិត ដែលនេះអាច បញ្ជាក់អំពី ការយកចិត្ត ទុកដាក់ខ្ពស់ ទៅលើតួនាទី របស់ក្រុម អាជ្ញាធរមានសមត្ថកិច្ច ផងដែរ៕
តោះចង់ដឹងថា តើការកើតទុក្ខ មិនសុខចិត្តរបស់ ក្រុមនិស្សិតនោះ យ៉ាងណាសូម ទស្សនាវីដេអូ ទាំងអស់គ្នា៖

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment