Thursday, May 21, 2015

អគ្គិសនី​កម្ពុជា ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយចំនួន នៅរាជធានី​ភ្នំពេញ និង​នៅស្រុក​អង្គស្នួល ពី​ថ្ងៃទី​២១-​២៤ឧសភា

អគ្គិសនី​កម្ពុជា ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយចំនួន នៅរាជធានី​ភ្នំពេញ និង​នៅស្រុក​អង្គស្នួល ពី​ថ្ងៃទី​២១-​២៤ឧសភា

EDC-FPMរាជធានីភ្នំពេញ៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥​។ មូលហេតុ ត្រូវបាន​អគ្គិសនី​កម្ពុជា បញ្ជាក់ថា ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​
សេចក្តីជូនដំណឹង​រប​ស់​អគ្គិសនី​កម្ពុជា ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ បានបង្ហាញ​ពី​ពេលវេលា និង​ទីកន្លែង ដែល​ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ឬ​ការផ្តាច់​ភ្លើង ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤​ឧសភា​។EDC
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment