Tuesday, May 26, 2015

នៅ​ពីក្រោយ​​​ភាព​លេច​ធ្លោ​​ម្ចាស់​​​មេដាយ​រូប​​វិទ្យា​ទ្វីប​អាស៊ី ប្រាក់ ស៊ីវហួ ជា​យុវតី​​​​​ឆ្នើម

នៅ​ពីក្រោយ​​​ភាព​លេច​ធ្លោ​​ម្ចាស់​​​មេដាយ​រូប​​វិទ្យា​ទ្វីប​អាស៊ី ប្រាក់ ស៊ីវហួ ជា​យុវតី​​​​​ឆ្នើម

វា​ស្ទើរ​​មិន​ទាន់​​រលត់​កំសួល​​ចិត្ត​រីករាយ​ផង​​ ដែល​​​​​​​យុវជន​ខ្មែរ​​​២​នាក់​បាន​បង្កើត​​មោទនភាព​​សម្រាប់​ប្រជាជាតិ​​កម្ពុជា​​​គឺ​ការ​ ឈ្នះ​មេដាយ​កិត្តិយស​ និង​ មេដាយ​ប្រាក់​ នៅ​​ការ​ប្រកួត​​រូប​វិទ្យា​អូឡាំព្យាដ​​​​​​​អន្តរជាតិ​​ទ្វីប​អាស៊ី​នៅ​ទីក្រុង ​Hangzhou ខេត្ត​ Zhejiang ប្រទេសចិន ​ថ្មី​​ៗ Sabay ​ណែនាំ​មិត្ត​អ្នក​​ឲ្យ​ស្គាល់​​ម្ចាស់​​មេដាយ​ប្រាក់ ហេង សូវីរ៉ូ ​រួច​ហើយ​​ កាល​សប្ដាហ៍​មុន ​​​​តែ​​ថ្ងៃ​នេះ​​សូម​មក​ជួប​ម្ចាស់​មេដាយ​កិត្តិយស​អន្តរជាតិ​​ទ្វីប​អាស៊ី វិញ​ម្ដង។ ​​​​​​​

កើត​ក្នុង​គ្រួសារ​អាជីវករ​​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ​ នេះ​មិន​ជា​លើក​ទី​១​​ទេ ដែល​កញ្ញា​​ ប្រាក់ ស៊ីវហួ ​បាន​​បង្កើត​​សមិទ្ធផល​​​ឲ្យ​កម្ពុជា។ សិស្ស​វិទ្យាល័យ​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ ធ្លាប់​ឈ្នះ​មេដាយ​​​​បន្ត​បន្ទាប់​​ ​លើ​ឆាក​ប្រកួត​​ចំណេះ​​វិជ្ជា​​ ទាំង​កម្រិត​អន្តរជាតិ​ទូទាំង​ពិភពលោក និង​ទូទាំង​អាស៊ី​​​​។


11212209_419658171547190_1672009101_n
ប្រាក់ ស៊ីវហួ (ស្ដាំ) និង ហេង សូវីរ៉ូ (ឆ្វេង) កាល​ឆ្នាំ​មេដាយ​អូឡាំព្យាដទ្វីបអាស៊ីនៅចិន

កាល​ទី​៩​​ឆ្នាំ ២០១២ ស៊ី​ហួ បាន​​ឈ្នះ​មេដាយ​​ប្រាក់ ក្នុង​ការ​​ប្រលង​​អ្នក​​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នៅ អ៊ី​រ៉ង់​។  កាល​នោះ​​ យុវជន​កម្ពុជា​ដែល​ទៅ​ចូល​រួម​ឈ្នះ​មេដាយ​គ្រប់​គ្នា គឺ​ប្រាក់​៥​និង​សំរឹទ្ធ​១។

រី​ឯ​កា​ប្រលង​​រូប​វិទ្យា​​អូឡាំព្យាដ​​​អន្តរជាតិ​​លើក​ទី ៤៥​នៅ កាហ្សាក់ស្ថាន​ ​កាល​ឆ្នាំ​២០១៤​ ​ដែល​មាន​សិស្ស​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ចូល​រួម​ ស៊ីវហួ វិល​វិញ​ជាមួយ​​​មេដាយ​កិត្តិយស​​ សម្រាប់​កម្ពុជា មុន​​ឈ្នះ​មេដាយ​​អូឡាំព្យាដ​អន្តរជាតិ​ទ្វីប​អាស៊ី​​​ កាល​ពី​កន្លះ​ខែ​មុន​។

10559153_294862914026717_1774848953_n
ប្រាក់ ស៊ីវហួ កាលទៅប្រកួតរូបវិទ្យាអូឡាំព្យាដអន្តរជាតិនៅ កាហ្សាក់ស្ថាន ឆ្នាំមុន

ប្រាក់​ ស៊ីវហួ ថ្លែង​​ពី​ការ​ឈ្នះ​​មេដាយ​​​អូឡាំព្យាដ​​​​​ទ្វីប​អាស៊ី​​កាល​ពី​ពេល​ថ្មី​ៗ​ថា៖ ​​«​សប្បាយ​ខ្លាំង​មែន​ទែន​ គឺ​ជា​មោទនភាព​ខ្មែរ​យើង​​ ព្រោះ​ខ្មែរ​​យើង​​ទៅ​មិន​ធ្លាប់​ជាប់​ទេ ទើប​តែ​ឆ្នាំ​​នេះ យើង​រំភើប​មែន​ទែន វា​ជា​ការ​ប្រកួត​ប្រជែង​ដ៏​​​ខ្លាំង​​»។

ក្រោយ​ត្រលប់​ពី​​​ប្រទេស​ចិន គឺ​ទី​ដែល​​​ឈ្នះ​មេដាយ​​រូប​វិទ្យា​ប្រចាំ​ទ្វីប​ ស៊ីវ ហួ និង​ ហេង ស៊ីវីរ៉ូ ដែល​ជាប់​មេដាយ​ប្រាក់​​​​ទី​នោះ​ បាន​ទទួល​រង្វាន់​ម្នាក់​៣​ពាន់​ដុល្លារ ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គ​មហា​សេនា​បតី​ហ៊ុន សែន។

បើ​និយាយ​ពី​​ការ​ប្រលង​សិស្ស​ពូកែ​​រូប​វិទ្យា​​ទូទាំង​ប្រទេស ស៊ីវ​ហួ ដែល​កាល​ថ្នាក់​ទី ១១ ​​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​វិល​ចុះ​ឡើងៗ ពី​​​ចន្លោះ​​លេខ​​១​ទៅ​៥​ ធ្លាប់​ជាប់​លេខ​២​​កាល​រៀន​ទី​៩​កាល​២០១៤។ សិស្ស​ពូក​កែ​រូប​វិទ្យា​​ទូទាំង​ប្រទេស​​ឆ្នាំ​២០១៥​វិញ សីវហួ ជាប់​លេខ​​​៣​។

នាង​បង្ហាញ​តិច​និក​ពិសេស​នៃ​ការ​រូប​វិទ្យា​ពូកែ​ថា​ ​​សំខាន់​ត្រូវ​​យល់​មេ​រៀន ​​​​បាតុភូត​លំហាត់​​ ​និង​​ប្រើ​រូប​មន្ត​ឲ្យ​ត្រឹម​ត្រូវ។ ​​​ស៊ីវហួ ថា​សម្រាប់​នាង​រូប​វិទ្យា​​គឺ​ពាក់ព័ន្ធ​​នឹង​ការ​​​​គិត​ច្រើន ហើយ​​​ថា​​កុំ​ព្យាយាម​​តែ​ទន្ទេញ​​រូប​មន្ត​ តែ​​​ត្រូវ​​អនុវត្ត​​​​រូប​មន្ត​ឲ្យ​ចំ​។

អ្វី​ដែល​សំខាន់​ពេល​នេះ​​ ស៊ីវហួ ​​កំពុង​រៀន​​​ត្រៀម​នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ ដើម្បី​​​​ឆ្ពោះ​ទៅ​ការ​ប្រកួត​រូប​វិទ្យា​​អន្តរជាតិ​ នៅ​ទីក្រុង មុមបៃ​ ប្រទេស​ឥណ្ឌា​ ខែ​​​កក្កដា​ខាង​មុខ។ ​ទន្ទឹម​នឹង​ការ​ប្រលង​បាក់​ឌុប​​ចូល​មក​ដល់​​ខែ​ សីហា ខាង​មុខ សិស្ស​​​មក​ពី​​ខេត្ត​ជាប់​ប្រទេស​ថៃ​​រូប​នេះ​​បាន​ ទទួល​​ដំណឹង​ជាប់​អាហារូបករណ៍​ UWC ​ជា​ស្រេច​ គឺ​​នឹង​ត្រូវ​ចេញ​ទៅ​​រៀន​ថ្នាក់​បាក់​ឌុប​អន្តរជាតិ​​​នៅ​សិង្ហបុរី​រយៈពេល​២​ឆ្នាំ មុន​​​នឹង​អាច​ដាក់​ពាក្យ​ទៅ​សិក្សា​អាហារូបករណ៍​​​នៅ​សាកលវិទ្យាល័យ​ល្បី​​ៗ​មួយ​ចំនួន​លើ​លោក​​៕
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment