Tuesday, May 26, 2015

កម្មករអូសរទេះ ផ្ទុះហិង្សាកាន់តែខ្លាំង យកដុំថ្មគប់ចូល ទីស្នាក់ការគយ សមត្ថកិច្ចបាញ់​ ជាង១០គ្រាប់ បញ្ឈប់អំពើ ហិង្សា

បន្ទាយមានជ័យ៖ ក្រុមកម្មករអូសរទេះ ដែលនាំគ្នាធ្វើការ តវ៉ានៅក្រុងប៉ោយប៉ែត ដោយបិទកំណាត់ ផ្លូវជាតិលេខ៥ ឥឡូវនេះ បាននាំគ្នាផ្ទុះ អំពើហិង្សាកាន់តែខ្លាំង ដោយនាំគ្នា យកដុំថ្មគប់ ទៅយ៉ាងប្រសាច លើទីស្នាក់ការគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យ រងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំង រថយន្ដ៦គ្រឿង ខូចខាតផងដែរ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននាំគ្នាទៅជួយ អន្ដរាគមន៍ ជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ អំពើហិង្សាមួយនេះ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបាន បាញ់ឡើងលើជាង ១០គ្រាប់ ដើម្បីគំរាមនិង បញ្ឈប់អំពើហិង្សា មួយនេះ៕


Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment