សិល្បករថ្មីចាស់ ច្រៀងសម្ដែង និង ជម្រុញអោយមហាជន...

ក្នុង​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ «​សូម​អរគុណ​ចំពោះ​អ្នក​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​» ដែល​ត្រូវ​បាន​ធ្វើ​ឡើង​

កន្លែងដែលទាក់ទាញរបស់កម្ពុជាទាំង១០

ជាកន្លែងទេសចរណ៍ ដ៏ល្អបំផុត ទាំង១០ របស់កម្ពុជា ដែលត្រូវបាន.

កីឡាប៉េតុងនៅឡាវកម្ពុជាទទួលបានលេខ១

កីឡា ប៉េតង់ នៅឡាវ កម្ពុជា ជាប់ចំណាត់ ថ្នាក់លេខ១ មេដាយមាស ៣

វិធីងាយៗក្នុងការព្យាបាលជំងឺផ្ដាសាយដោយខ្លួនឯង

មានវិធីសាមញ្ញ ជាច្រើនដែល អាចអោយយើង ព្យាបាលបាន ដោយខ្លួនឯង នូវជម្ងឺផ្តាសាយ

អាសូរម្ដាយជាគ្រូបង្រៀនបីកូនប្រុស.....

ម្តាយដែលមាន ទឹកចិត្តភក្តីភាពម្នាក់ បានបំពេញតួនាទី ជាគ្រូបង្រៀនពេញម៉ោងផង និងមើលថែ

Thursday, May 28, 2015

តារា​ខ្មែរ​ទទួល​បាន​​ពាន​ម្នាក់​ទៀត​ហើយ​

តារា​ខ្មែរ​ទទួល​បាន​​ពាន​ម្នាក់​ទៀត​ហើយ​

28 May, 2015 11:45
0  Comment (s)
តារា​បង្ហាញ​ម៉ូត​ អ៊េន ណា​ ​ជា​បេក្ខនារី​តែ​ម្នាក់​គត់​ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ ​luxury​ brand ​award 2015 ទីក្រុង សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​។ ការ​ប្រកួត​លើក​នេះ​មាន ១៥ ប្រទេស ហើយ​បេក្ខនារី​មាន ១៧ នាក់ បេក្ខជន ១១ នាក់ ចូលរួម ចាប់ពី​ថ្ងៃ ២៣ រហូត​ដល់​ថ្ងៃ ៣០ ឧសភា​នេះ​។
 

ជា​លទ្ធផល​ អ៊េន ណា​ ​បាន​ទទួល​​ផ្លែផ្កា​យ៉ាង​ត្រចះ​ត្រ​ចង់​ដោយ​នាង​​​ទទួល​បាន​ពាន​ (MISS KING COCONUT WATER​ AWARD) នៃ​កម្មវិធី ​​Luxury ​Brand​ Model ​Award 2015 ​នេះ។​

ទន្ទឹម​នឹង​នោះ​សាមី​ខ្លួន​ផ្ទាល់​ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក​គណនី​របស់​នាង​ផ្ទាល់​ដោយ​​បង្ហាញ​ភាព​ជោគជ័យ​ដែល​រូប​នាង​បាន​ព្យាយាម​ និង​ អរគុណ​ទៅ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​លើក​ទឹក​ចិត្ត​ដល់​នាង​ហើយ​កញ្ញា​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​៖ ​”Finally​ I​ got​ my​ result​ that​ I​ have​ been​ done​ by​ try​ of​ my​ best​ (MISS​ KING​ COCONUT​ WATER). That ​get​ by ​all​ of ​your ​motivation​ Am ​very​ thanksful​ for​ my​ dear​ &​ very thanks​ for ​all the ​wished​ that​ al​l of ​you​ made​ for​ me​… Very ​Thanks ​of​ your​ mind​ to​ me​ all​ my​ beloved.​…​”

លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Models Cambodia ​ប្រាប់​ Sabayថា ​បេក្ខភាព​រូប​នេះ ​ធ្លាប់​ចេញ​ទៅ​ប្រកួត​បី​លើក ហើយ​លក្ខខណ្ឌ​ការ​ប្រកួត​នៅ​កូរ៉េ​នេះ គឺ​ មាន​វិញ្ញាសា​ស្លៀក​ឈុត​សំលៀកបំពាក់​ប្រពៃណី ស្លៀក​ឈុត​ប៊ីគីនី  ការ​ថតរូប និង​ ឈុត​រាត្រី​សមោសរ ដែល​មាន​រយៈពេល​ ៧ ​ថ្ងៃ។

និមល​រតន៍​បន្ត៖​ “កម្មវិធី​គេ​បញ្ចប់​នៅ​ថ្ងៃ​ ៣០​ ឧសភា​ ប៉ុន្តែ​ថ្ងៃ​០៦ មិថុនា​ បាន​ អ៊េន ណា​ ត្រលប់​មក​វិញ ព្រោះ​ចង់​នៅ​បន្ត​ដើរ​កម្សាន្ត​សិន​ហើយ​ចំពោះ​ពាន​ Miss​ King ​Coconut ​Water ​នេះ​ដែរ​ គឺ​ជា​ឈ្មោះ​ Brand ​ មកពី​ប្រទេស​ស្រីលង្កា​​ ក្នុង​នោះ ​ក៏​មាន​ របស់​របរ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ផ្សេងទៀត​ផង​ដែរ”។​


 
Ana-2
 
Ana.jpg1
 
Ana

វិធីសាស្ត្រ​បង្ការ​កុំឱ្យ​ពង​ជើងពេល​ដើរ​ឬ​រត់​លើ​ដងផ្លូវ

វិធីសាស្ត្រ​បង្ការ​កុំឱ្យ​ពង​ជើងពេល​ដើរ​ឬ​រត់​លើ​ដងផ្លូវ

ប្រសិនជា​លោក​អ្នកមាន​ឱកាស​ដើរ​កម្សាន្ត​កាត់​តាម​តំបន់​ព្រៃ​ភ្នំ ឬ​រត់​កីឡា​អ្នក​នឹង​ត្រូវការ​វិធី​បង្ការ ឬ​ការពារ​កុំឱ្យ​កើត​មាន​បញ្ហា​ពង​ជើង​នេះ​ឡើងជា​មិន​ខាន ។ សូម​លើកយក​វិធីសាស្ត្រ​ការពារ​ជើងពេល​ដើរ​ឬ​រត់​លើ​ដងផ្លូវ​ដូច​តទៅ​៖
១-​ត្រូវ​ដឹង​ថា ការ​ពង​នេះ​បណ្ដាល​មក​ពី​ការ​កកិត ។ តួយ៉ាង​ម្រាមជើង​របស់​អ្នក​ហាក់ដូចជា​ថ្នឹក​នឹង​សម្ពាធ​កកិត​ខ្ពស់​នៅ​ពេល​មាន​សំណើម ក្ដៅ ឬ​ហប់ និង​កខ្វក់​ជាដើម ។ ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ការ​ពង​ជើង​និង​ចង់​កាត់​បន្ថយ​ពី​កម្លាំង​កកិត​គប្បី​រក្សា​ជើង​របស់​អ្នក​ឱ្យ​ស្ងួត​ស្អាត ឬ​ត្រជាក់​ធម្មតា ។
២-​ពាក់​ទ្រនាប់ជើង​សមរម្យ​ដែល​មិនធំ​ពេក ឬ​តូច​ចង្អៀត​ពេក ។ ដើម្បី​បន្ថយ​ការ​កកិត​ឱ្យ​កាន់តែ​តិច អ្នក​នឹង​ត្រូវការ​គម្លាត​រវាង​ចុង​ម្រាមជើង​និង​ស្បែកជើង​ផង ។ ចៀសវាង​ការ​ពាក់​ទ្រនាប់ជើង​ដែល​មាន​សម្ពាធ​សង្កត់​បាតជើង​ខ្លាំង ។
-​ហែក​ទ្រនាប់ជើង​របស់​អ្នក​បន្តិច​មុន​នឹង​ពាក់​វា​ធ្វើ​លំ​ហាត់ប្រាណ​យូរ​ឬ​លេង​កីឡា​ច្រើន​ម៉ោង ។
៣-​ជ្រើសរើស​ស្រោមជើង​ត្រឹមត្រូវ ។ ស្រោមជើង​១​គូ​នេះ​អាច​កាត់​បន្ថយ​ការ​កកិត​បាន ។ ដូច្នេះ​ការ​ពាក់​ស្រោមជើង​ផលិត​ពី​ក្រណាត់​មួយ​ចំនួន​អាច​រំដោះ​សំណើម​ចេញ​និង​អាច​ជួយ​ដល់​កិច្ចការ​ខាងលើ​នេះ ។
-​ចៀសវាង​ការ​ពាក់​ស្រោម​កជើង​វែង ខណៈ​ពេល​វារ​លុង​មិន​ល្មម​បណ្ដាល​ឱ្យ​មានការ​ត្រដុស​ឬ​កកិត​ជា​មិន​ខាន ។ 
-​ចៀសវាង​ប្រើ​ស្រោមជើង​ធ្វើ​ពី​កប្បាស​ព្រោះ​វា​បឺត​សំណើម​ហើយ​ថែម​ទាំង​អាច​សឹក​លឿន​ជាង​ស្រោមជើង​ធ្វើ​ពី​ក្រណាត់​ទៀត​ផង​។
ចៀសវាង​ពាក់​ស្រោមជើង​ដែល​មាន​រន្ធ​ព្រោះ​វា​នឹង​ផ្ដល់​នូវ​ភាព​កកិត​កាន់តែ​ខ្លាំង​ឡើង ។
៤-​លាបថ្នាំ​ជំនួយ​ស្បែក​ដើម្បី​បង្ការ​កុំឱ្យ​ជើង​អ្នក​ឡើង​ពង​ក្រោម​រូបភាព​ផ្សេង​ៗ ។
៥-​ការពារ​ការ​កកិត​ដោយ​អនុវត្ត​តាម​បច្ចេកទេស​ដូច​ខាងក្រោម ៖
-​លាបថ្នាំ​ប្រឆាំង​នឹង​ការ​បង្ក​ឱ្យ​មាន​ស្នាម​ពី​ការ​រឹត​ដោយ​កត្ដា​ផ្សេង​ៗ​ពេល​លោក​អ្នក​ពាក់​ស្រោមជើង ។ 
-​ជូត​ជើង​ឱ្យ​ស្ងួត​ហើយ​លាបម្សៅ​ឬ​ក្រែ​ម​សម្រាប់​លាប​ជើង ម្សៅ​លាប​ខ្លួន ឬ​ម្សៅពោត​ជាដើម ។ ប្រសិនជា​ស្រោមជើង​សើម​ប្ដូរ​មួយគូ​ថ្មី​ភ្លាម​កុំ​ខ្លាច​ប្រឡាក់ ៕

កងទ័ព​នារី​ប្រទេស​ចំនួន​10​មាន​សម្រស់​ស្អាត​ដាច់​គេ

កងទ័ព​នារី​ប្រទេស​ចំនួន​10​មាន​សម្រស់​ស្អាត​ដាច់​គេ

កោះសន្តិភាព​សូម​បង្ហាញ​ជូន​សម្រស់​កងទ័ព​នារី​របស់​ប្រទេស​ចំនួន​១០ ដោយ​យោង​តាម​គេហទំព័រ Wonderlist ។

១-​រ៉ូ​ម៉ា​នី
ប្រទេស​រ៉ូ​ម៉ា​នី ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​ភាគ​អាគ្នេយ៍​ជាប់​ចំណាត់ថ្នាក់​ទី​១ លើ​បញ្ជី​តារាង ដែល​កងទ័ព​នារី​មាន​សម្រស់​មិន​ចាញ់​បវរកញ្ញា​ពិភពលោក​ទេ ។

២-​រុ​ស្ស៊ី 
ប្រទេស​មហាអំណាច​លើ​ពិភពលោក​រុ​ស្ស៊ី ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​២ ដែល​កងទ័ព​នារី​មាន​សម្រស់​ស្រស់​ស្អាត ។ កងទ័ព​នារី​រុ​ស្ស៊ី​ស្លៀកពាក់​ឯកសណ្ឋាន​ខុស​ប្លែក​ពី​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​បង្ហាញ​ពី​ភាពរឹងមាំ និង​ឈ្លាសវៃ ។

៣-​អូស្ត្រាលី 
វត្តមាន​របស់​នារី​ក្នុង​ជួរ​កងទ័ព​ប្រទេស​អូស្ត្រាលី​ចាប់តាំងពី​ឆ្នាំ​១៨៩៩​មក​ម្ល៉េះ ។ កងទ័ព​នារី​ប្រទេស​អូស្ត្រាលី​ជាប់​ចំណាត់ថ្នាក់​ទី​៣​ដែល​មាន​សម្រស់​ស្រស់​ស្អាត ។

៤-​ក្រិ​ក
កាតព្វកិច្ច​យោធា​របស់​ប្រទេស​ក្រិ​ក​គ្រប​ដ​ណ្តា​ប់​លើ​បុរស តែ​បើកឱកាស​ឱ្យ​នារី​ស្ថិត​ក្នុង​កងកម្លាំង​ស្ម័គ្រចិត្ត​មូលដ្ឋាន ។ កងទ័ព​នារី​ប្រទេស​ក្រិ​ក​ស្រស់​ស្អាត​ណាស់​ដែរ ។

៥-​អីុ​ស្រា​អែ​ល
៣១​ភាគរយ​នៃ​ទាហាន IDF របស់​ប្រទេស​អីុ​ស្រា​អែ​ល​ជានា​រី​ដែល​ច្រើន​ជាង​ចក្រភព​អង់គ្លេស​៣​ដង ។ នារី​អីុ​ស្រា​អែ​ល​មាន​តួនាទី​សំខាន់​ក្នុង​ជួរ​កងទ័ព ពោល​គឺ​នៅ​ពេល​អាយុ​១៨​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា ។ កងទ័ព​នារី​អី​ុ​ស្រា​អែ​ល មាន​សម្រស់​ស្រស់​ស្អាត​លំដាប់​ទី​៥ ។

៦-​ប៉ា​គី​ស្ថាន
ប្រទេស​ប៉ា​គី​ស្ថាន កងទ័ព​នារី​មាន​សម្រស់​ស្រស់​ស្អាត​ចំណាត់ថ្នាក់​ទី​៦ ។ វត្តមាន​នារី​ក្នុង​ជួរ​កងទ័ព​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ឆ្នាំ​១៩៤៧ បន្ទាប់​ពី​បង្កើត​ប្រទេស​នេះ​មក ។ 

៧-​អង់គ្លេស
កងទ័ព​នារី​អង់គ្លេស​មាន​សម្រស់​ស្រស់​ស្អាត​លំដាប់​ទី​៧ ។

៨-​ប៉ូ​ឡូញ 
ប្រទេស​ប៉ូ​ឡូញ​បើក​ទូលាយ​លើ​សិទ្ធិ​កាតព្វកិច្ច​យោធា ពោល​គឺ​នារី​មាន​សិទ្ធិ​ស្មើនឹង​បុរស​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​យោធា ។ នារី​ប្រមាណ​ជា​២.៥០០​នាក់​បម្រើ​ក្នុង​ជួរ​យោធា ។  កងទ័ព​នារី​ប៉ូ​ឡូញ​ស្អាត​ក្នុង​លំដាប់​ទី​៨ ។

៩-​ឆែក
នារី​បង្ហាញ​វត្តមាន​ក្នុង​ជួរ​យោធា​សាធារណរដ្ឋ​ឆែក​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២​។ បច្ចុប្បន្ន​នេះ​នារី​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​កាតព្វកិច្ច​យោធា និង​ជាប់​ខាង​សម្រស់​ក្នុង​ចំណាត់ថ្នាក់​ទី​៩ ។

១០-​អា​មេ​រិ​ក
របាយការណ៍​ឆ្នាំ​២០១២ គឺ​១៤​ភាគរយ​នៃ​កងទ័ព​អា​មេ​រិ​ក​ជានា​រី ។ កងទ័ព​នារី​អា​មេ​រិ​ក​ស្រស់​ស្អាត​ក្នុង​លំដាប់​ទី​១០ ៕









ក្រុម​​យុវជន​​កម្ពុជា​​ខេត្តពោធិ៍​សាត់​នាំ​​គ្នា​ដាំ​ដើម​ឈើ​លើក​កម្ពស់​​បរិស្ថាន​​ធម្មជាតិ

ក្រុម​​យុវជន​​កម្ពុជា​​ខេត្តពោធិ៍​សាត់​នាំ​​គ្នា​ដាំ​ដើម​ឈើ​លើក​កម្ពស់​​បរិស្ថាន​​ធម្មជាតិ

ខេត្តពោធិ៍សាត់ ​៖​ ក្រោម​យុទ្ធនាការ​យុវជន​ម្នាក់​ដើមឈើ​មួយ​ដើម​ កាលពី​ថ្ងៃ​ទី​២៤ ​សីហា ២០១៤ ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​ហេង សុខ​គង់ ​ជា​ប្រធាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជ្ញាធរ​ភូមិ​-ឃុំ ​ស្រុក​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដាំ​ដើមឈើ​នៅ​ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ធម្មជាតិ​។
​កូន​ឈើ​ដែល​យក​មក​ដាំ​នា​ពេល​នេះ​មាន​ចំនួន​៤៥០​ដើម​ដែល​បាន​មក​ពី​ខាង​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្ដល់​ជូន​មាន​ប្រភេទគគីរ ពពេល គ្រ​ញូ​ង កកោះ បេង និង​ឈើទាល​ដោយ​ដាំ​នៅ​ជុំវិញ​មាត់បឹង​ធម្មជាតិ​មួយ​ក្នុង​ឃុំ​បឹង​កន្ទួតស្រុក​ក្រគរ​។
​លោក​ហេង សុខ​គង់ ​ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដើមឈើ​នេះ​ គឺជា​លើក​ទី​៣​ហើយ​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែសីហា​នេះ​របស់​ក្រុម​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់ ដែល​លើក​ទី​១​ដាំ​ចំនួន​១០០​ដើម​ និង​លើក​ទី​២​ដាំ​ចំនួន​៣៥០​ដើម​នៅ​ក្នុងស្រុក​ក្រគរ​នេះ​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

Wednesday, May 27, 2015

បទ សង្សានិស្សិត

ហង្សមាស

ទឹកឃ្មុំ ជាឱសថធម្មជាតិ ដ៏ស័ក្ដិសិទ្ធិ

ទឹកឃ្មុំ ជាឱសថធម្មជាតិ ដ៏ស័ក្ដិសិទ្ធិ


honey_20141222_1616356781
ក្រៅ​ពី​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់​បែ​បធម្ម​ជាតិ ទឹក​ឃ្មុំ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឱ​សថ​ព្យា​បាល​បញ្ហា​សុខ​ភាព​នានា​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ កា​សិ​ក្សា​ជា​ច្រើ​នបាន​អះ​អាង​ថា ការ​ទទួល​ទាន​ទឹក​ឃ្មុំ​ជា​ប្រ​ចាំ​អាច​ជួយ​កាត់​បន្ថយ​កំរិត​ជាតិ​អា​ស៊ីត​ក្នុង​ក្រ​ពះ​បាន​ដល់​ទៅ ​ 66%។​ ទឹក​ឃ្មុំ​ក៏​​មាន​​ប្រ​សិទ្ធិ​​ភាព​​ប្រ​យុទ្ធ​ប្រ​ឆាំង​និង​ បាក់​តេរី​ដែល​មាន​ក្នុង​រាង​កាយ​របស់​លោក​អ្នក​បាន​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត ប្រសិ​នបើ​លោក​អ្នក​យក​ទឹកឃ្មុំមក​លាប​លើ​ស្នាម​របួស នោះស្នាម​របួស​របស់​លោក​អ្នក​និង​ឆាប់​ជា សះ​ស្បើយ​បាន​លឿន​​ជាង​ធម្មតា​ទៀត​ផង​។
គុណ​ប្រ​យោជន៍​របស់​ទឹក​ឃ្មុំ​ដ៏សំខាន់​មួយ​ទៀត​នោះ គឺ ការ​ព្យា​បាល​ជំងឺ​​ផ្តា​​សាយ ​និង​ក្អក។​ ក្នុង​ករណី​ដែល​លោ​ក​អ្នក​មាន​អាកា​រ​​ ក្អក ឬ ផ្តា​​សាយ លោក​អ្នក គ្រា​ន់​តែញាំ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ការ​ហ្វេ​រៀ​ង​រាល់​ថ្ងៃ នោះ​លោក​អ្នក​និង​អាច​ជា​សះ​ស្បើយ​បាន​ផង​ដែរ។ ដើម្បី​ទទួល​បាន​គុណ​ប្រ​យោជន៏ 100% ពីទឹក​ឃ្មុំ សូម​លោក​អ្នក​ចង់ចាំ​ថា កុំបន្ថែម​ទឹក​ឃ្មុំ​ចូល​ទៅក្នុង​ភេសជ្ជៈ​ក្តៅ​ដូច​ជា​ តែ ​កាហ្វេ​ ឬ​ទឹក​ដោះ​គោ​ក្តៅ ព្រោះ​ថា​ប្រ​សិទ្ធ​ភាព​របស់​ទឹកឃ្មុំ​អាច​និង​ថយ​ចុះ៕

​ផ្លែ​ពុទ្រា មាន​អត្ថ​ប្រ​យោជន៍​ខ្លាំង​ណាស់​ចំ​ពោះ​សុខ​ភាព

​ផ្លែ​ពុទ្រា មាន​អត្ថ​ប្រ​យោជន៍​ខ្លាំង​ណាស់​ចំ​ពោះ​សុខ​ភាព


0395c0fb-1519-4c2e-a26e-5ce1d4b665c0
ផ្លែ​​ពុ​ទ្រា នៅ​​ប្រ​ទេស​​កម្ពុជា​​យើង គឺ​​សម្បូរ​​ណា​ល់ ប៉ុន្តែ​​អ្នក​​បរិ​ភោគ​​ភាគ​ច្រើន មិន​​បាន​ដឹង​​ពី​សារ​​ប្រ​យោជន៍​រ​បស់​​ផ្លែ​​ពុទ្រា​​នោះ​ទេ​​។ 
លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា​ផ្លែ​ពុទ្រា មាន​ផ្ទុក​វីតាមីន​ជា​ច្រើន​ដូច​ជា ប៉ូ​តា​ស្យូ​ម ផូ​ស្វ​រ័ ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម សូ​ដ្យូ​ម ស​ង្ក័​សី ដែក ទង់ដែង និង​វីតាមីន​C ដែល​អាច​ជួយ​ព្យាបាល​ពោះវៀន កាត់​បន្ថយ​ការ​ឈឺបំពង់ក ជួយ​សម្អាត​សរសៃឈាម ជួយ​រំលាយ​អាហារ ការពារ​ថ្លើម និង​ជៀស​ផុត​ពី​ជំងឺមហារីក​ទៀត​ផង​។
ដោយ​វា​មាន​សារៈសំខាន់​យ៉ាងនេះ​គួរ​លោក​អ្នក​ឧស្សាហ៍​បរិ​ភោ​ក ដើម្បី​ជា​ចំណែក​ជួយ​រក្សា​សុខភាព​ឲ្យ​ប្រសើរ​៕

កោះ​សង្សារ រមណីយដ្ឋាន​សាសង​ស្នេហា

កោះ​សង្សារ រមណីយដ្ឋាន​សាសង​ស្នេហា

រមណីយដ្ឋាន “​កោះ​សង្សារ​” ដែលជា​រមណីយដ្ឋាន​នៃ​កោះ​ឯកជន​មួយ ស្ថិតនៅ​ប្រជុំ​កោះរុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយទៅជា​សណ្ឋាគារ និង​រមណីយដ្ឋាន​ដ៏​ល្អ​បំផុត​គ្មាន​គូ​ប្រៀប​កំពុង​ទន្ទឹង​ការអញ្ជើញ​ទៅ​កម្សាន្ត អំពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ជាពិសេស​ក្នុង​ទិវា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ ហ្នឹង​តែម្តង​។​

​ស្ថិតនៅ​ប្រជុំ​កោះរុង ភាគ​និរតី​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​ប្រណីត​បាន​ក្លាយជា​ឋានសួគ៌​ពិត​របស់​ភ្ញៀវទេសចរ​។ នោះ​គឺជា​រមណីយដ្ឋាន កោះ​សង្សារ ដែល​ផ្សារភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃ​។ ខុសពី​ឆ្នេរសមុទ្រ​ដែលមាន​មនុស្សម្នា​ក់កកុញ នៅទីនេះ​ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែល​ឆ្វា​ត់លោត​ផុតពី​ទឹកសមុទ្រ​ពណ៌​ខៀវ​ថ្លា​ឆ្វង់ ខណៈ​បក្សាបក្សី​សំចត​កាយ​នៅលើ​មែក​ដើម​កោង​កាង​យ៉ាង​ក្លាហាន​។​

​ស្ថិតនៅ​ចម្ងាយ​២៩​គីឡូម៉ែត្រ​ពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​កោះ​ទាំង​២​នេះ​មាន​បុគ្គលិក​ផ្ទះបាយ អ្នក​ច្នៃ​ម៉ូដ​អគារ និង​មគ្គុទ្ទេសក៍​សុទ្ធតែ​លំដាប់​ផ្កាយ​។ ភ្ញៀវ​ដែល​ប្រាថ្នា​មក​កម្សាន្ត​នៅទីនេះ​អាចធ្វើ​ដំណើរ​តាម​ទូក ឬក៏​ឧទ្ធម្ភាគចក្រ​ក៏បាន​។ កោះ​សង្សារ​ទាំង​គូ​ស្ថិតនៅ​គម្លាត​ពីគ្នា​មិន​ដល់​១​គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាច​ឆ្លង​ទៅវិញទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក​។ ផ្ទះ​វីឡា​ឈើ​ដ៏​ប្រណីត​ចំនួន​២៧​ខ្នង​បាន​បំផុស​ខ្លួន​ចេញពី​ព្រៃព្រឹក្សា តំបន់ឆ្នេរ និង​ខ្លះទៀត​ស្ថាបនា​លេចចេញ​ពី​ផ្ទៃ​សាគរ​។ នៅ​ជុំវិញ​កោះ​ពោរពេញ​ទៅដោយ​ជីវិត​ក្រោម​បាតសមុទ្រ ឯ​នៅ​ផ្ទៃ​គោក​វិញ​ក៏​សម្បូរ​ទី​កម្សាន្ត​ផងដែរ​រួមមាន​កន្លែង​ហាត់ប្រាណ​ភោជនីយដ្ឋាន​ចំនួន​២ មជ្ឈមណ្ឌល​សម្រាប់​កក់​ដំណើរ​កម្សាន្ត ជួល​យានជំនិះ​ផ្សេងៗ ក៏ដូចជា​លេង​កីឡា​ក្នុង និង​លើទឹក​។​

​ក្នុងចំណោម​កោះ​ទាំង​២ កោះ​បង គឺជា​កោះ​ដែលមាន​ទិដ្ឋភាព​ស្រស់បំព្រង និង​គ្របដណ្ដប់​ទៅដោយ​រុក្ខជាតិ​ធំៗ​ដូច​ក្នុង​ព្រៃភ្នំ​។ នៅ​ទីនោះ​មិនមាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​អ្វី​ច្រើន​ទេ ពោលគឺ​ភ្ញៀវ​អាច​ដើរលេង ទស្សនា​បក្សាបក្សី និង​តំបន់ឆ្នេរ​មាន​ដុំ​សិលា​ដ៏​ស្ងប់ស្ងាត់ និង​លន្លង់លន្លោច​។ ទេសភាព​បែបនេះ​បាន​ក្លាយជា​ចំណី​ចក្ខុ​មួយ​ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ខាងក្រោយ​ផ្ទះ​វីឡា​ទាំងនោះ​ក៏មាន​អាង​ហែល​ទឹក​លយ​ប៉​ប្រ៉ះ​ផ្ទៃសមុទ្រ ធ្វើ​ឲ្យ​អ្នក​ហាក់បីដូចជា​កំពុងត្រាំ​ទឹកប្រៃ​ឥត​កោះ​ត្រើយ​។ សម្រាប់​អាហារ​វិញ​ភ្ញៀវ​អាចធ្វើ​ការ​កុម្ម៉ង់​ហៅ​តាម​បញ្ជី​មុខម្ហូប ដើម្បី​យកមក​ទទួលទាន​នៅក្នុង​បន្ទប់ ឬ​ខ្ចូ​ស​។ ថ្វីដ្បិតតែ​មកដល់​ភ្លាម អ្នកមាន​អារម្មណ៍​ថា​ហាក់​បាន​មកដល់​កោះដាច់​ស្រយាល​ក៏ពិតមែន ប៉ុន្តែ​នៅទីនេះ​មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​រង់ចាំ​អ្នក មិន​ឲ្យ​នៅ​ទំនេរ​គេង​ញ៉ាំ​អាហារ និង​ស្រា​តែមួយ​មុខ​នោះទេ​។ នៅពេល​ព្រឹក​ព្រហាម គ្រូបង្វឹក​អាចជួយ​បង្ហាត់​យោ​គៈ​ដល់​អ្នក​។ នៅពេល​ព្រះអាទិត្យ​អស្ដង្គត បុគ្គលិក​ក៏​អាច​ជូន​អ្នក​ទៅ​ទស្សនា​ភាពយន្ត​នៅ​រោងកុន​ឯកជន​លើ​កោះ​នេះ​ផង ដែរ​។​

​កោះ​សង្សារ​មិន​ត្រឹម​ជាទី​កម្សាន្ត​នោះទេ វា​ក៏​ជា​កន្លែង​ផ្សារភ្ជាប់​មនោសញ្ចេតនារ​បស់​អ្នក​ទៅនឹង​វប្បធម៌ ជីវភាព​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។ ទន្ទឹមនឹងនោះ​ម​គ្គុ​ទេ្ទ​សក៍​របស់​អ្នក​ក៏​អាច​នាំ​អ្នក​ទៅលេង​ព្រៃកោងកាង ដែលជា​មរតក​ធម្មជាតិ​បន្សល់ទុក​មកជា​ច្រើន​ទសវត្សរ៍​មកហើយ​៕
22-1-2015 (3)22-1-2015 (1)22-1-2015 (2)

ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad

ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad

27 May, 2015 09:21
0  Comment (s)
មាន​របាយការណ៍​និង​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ចំពោះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ និង​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ។ ជាក់​ស្ដែង​ខាង​ក្រោម​នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​១០​យ៉ាង​​​នៃ​ការ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ចំពោះ​​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ៖

digital-detox_2542969b

១. ​ប៉ះ​ពាល់​ការ​រីក​ចម្រើន​ផ្នែក​ខួរក្បាល​

ក្នុង​ចន្លោះ​ចាប់​ពី​អាយុ​ពី​ ០ និង ២ ឆ្នាំ ​ទំហំ​​ខួរក្បាល​របស់​កុមារ​គឺ​មានការ​​រីក​លូតលាស់​​បី​ដង​ ហើយ​វា​បន្ត​លូតលាស់​​​​ដល់​អាយុ​២១​ឆ្នាំ ​(​ដោយ Christakis ឆ្នាំ​២០១១)។ ការ​រីក​ចម្រើន​ខួរក្បាល​របស់​កុមារ​គឺ​ត្រូវ​បាន​កំណត់​​ដោយ​​​មជ្ឈដ្ឋាន​​និង​បរិយាកាស​ជុំវិញ​ខ្លួន។ ​តែ​ចំពោះ​​រំញោច​នៃ​ការ​អភិវឌ្ឍ​​ផ្នែក​ខួរក្បាល​ដែល​បង្ក​ដោយ​​បច្ចេកវិទ្យា ​(​ដូច​ជា​ទូរសព្ទ​​, ​អ៊ីនធឺណិត​, ​iPads, ទូរទស្សន៍) ​ធ្វើ​ឲ្យ​មុខងារ​មួយ​ចំនួន​របស់​ខួរក្បាល​មាន​ការ​ធ្លាក់​ចុះ, ​ទំនុក​ចិត្ត​ក៏​ធ្លាក់​ចុះ​​​, ​ចុះ​ខ្សោយ​ផ្នែក​បញ្ញា, ចុះ​ខ្សោយ​ការ​សិក្សា, ​និង​ចុះ​ខ្សោយសមត្ថភាព​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង (​ដោយ ​Small ឆ្នាំ២០០៨, Pagini ឆ្នាំ២០១០)។

២. ​ពន្យារ​នៃ​ការ​អភិវឌ្ឍ​​ផ្នែក​រាង​កាយ​

បច្ចេកវិទ្យា​​ធ្វើ​​ឲ្យ​មនុស្ស​មាន​ចលនា​តិច​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ​យឺត។ បច្ចុប្បន្ន​​កុមារ​ ១/៣ ​​គឺ​មាន​ការ​រីកចម្រើន​យឺតយ៉ាវ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្នែក​អក្ខរកម្ម​​ និង​លទ្ធផល​ការ​សិក្សា​របស់​ពួក​គេ​ (ដោយ ​HELP EDI Maps ឆ្នាំ២០១៣)។ ចលនា​រាងកាយ​​បង្កើន​ចំណង់​​និង​សមត្ថភាព​ការ​រៀន​សូត្រ​របស់​កុមារ​​ (​ដោយ​ Ratey ឆ្នាំ​២០០៨) ដូច្នេះ​ការ​ប្រើ​បច្ចេកវិទ្យា​ច្រើន​ជាង​សកម្មភាព​នានា​​របស់​កុមារ​​​ក្រោម​អាយុ​១២​ឆ្នាំ​​ គឺ​ធ្វើ​ឲ្យ​ការ​សិក្សា​ធ្លាក់​ចុះ (ដោយ​ Rowan ឆ្នាំ​២០១០)។

៣. ​ឡើង​ទម្ងន់ (ជំងឺ​ធាត់)

ការ​វក់​​មើល​ទូរទស្សន៍​​​​​ធ្វើ​កុមារ​​​ការ​ឡើង​ទម្ងន់​​ ជា​ពិសេស​នៅ​ពេល​ឪពុក​ម្ដាយ​មិន​គ្រប់​គ្រង​របប​អាហារ​របស់​ពួក​គេ​បាន​ត្រឹម​ត្រូវ (ដោយ​Tremblay ឆ្នាំ ២០០៥)។ ​តាម​របាយ​ការ​ដោយ​​ Feng ឆ្នាំ​​២០១១​បាន​ឲ្យ​ដឹង​ថា ​កុមារ​ ៣០% ​គឺ​ជួប​ជំងឺ​ធាត់​ឬ​ដុះ​ក្បាល​ពោះ។ ​ជា​មួយ​គ្នា​​នោះ​ដែរ​​កុមារ​ ១/៤នៅ​​​កាណាដា​ និង ១/៣ នៅ​​​អាមេរិក​​គឺ​ទទួល​រង​ជំងឺ​ធាត់ (ដោយ​ Tremblay ឆ្នាំ​២០១១)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ៣០% ​នៃ​កុមារ​ដែល​ធាត់​​​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​មាន​ហានិភ័យ ​ខ្ពស់​​​ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ជំងឺ​គាំង​បេះ​ដូង​​ (ដោយ​Center for Disease Control and Prevention ឆ្នាំ ២០១០)។

៤.​ដេក​មិន​គ្រប់​គ្រាន់

sleep depression

​ឪពុក​ម្ដាយ ៦០%  ​គឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ប្រើ​ប្រាស់​នៃ​ឧបករណ៍​បច្ចេកវិទ្យា​របស់​កូន​ៗ​ពួក​គេ​នោះ​ទេ​ ហើយ​ ៧៥% ​នៃ​កុមារ​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​ឧបករណ៍​ទាំង​នេះ​ក្នុង​បន្ទប់​គេង​របស់​ពួក​គេ ​​(ដោយ​Kaiser Foundation ឆ្នាំ​២០១០) ។ ​តាម​ការ​សិក្សា​​បាន​បង្ហាញ​ថា​​ កុមារ​​ ៧៥% ​​អាយុ​ ៩ និង ១០ឆ្នាំ ​គឺ​ជួប​បញ្ហា​ដេក​មិន​គ្រប់​គ្រាន់​ ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​សិក្សា​ផង​ដែរ (ដោយ​ Boston College ឆ្នាំ​២០១២)។

៥. ​ជំងឺ​ផ្លូវ​ចិត្ត

ការ​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ច្រើន​ហួស​បង្ហាញ​​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​​អត្រា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​, ថប់អារម្មណ៍,​ បាត់​បង់​ទំនុក​ចិត្ត​​, ជំងឺ​បាត់​បង់​ស្មារតី, ​ឆាប់​ភ័យ​​ និង ជំងឺ​វិកលចរិត​ជា​ដើម​ (​ដោយ​​ Bristol University ឆ្នាំ​២០១០​, Mentzoni ឆ្នាំ​២០១១, Shin ឆ្នាំ​២០១១, Liberatore ឆ្នាំ​២០១១, Robinson ឆ្នាំ​២០១៨)។ ១/៦​នៃ​កុមារ​កាណាដា​​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​គ្រូពេទ្យ​ឃើញ​ថា​​មាន​បញ្ហា​ផ្លូវ​ចិត្ត ​​ហើយ​​កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​​នោះ​ដែរ​គឺ​កំពុង​ទទួល​រង​គ្រោះ​ថ្នាក់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​សម្រាប់​កែប្រែ​ផ្លូវ​ចិត្ត ​(ដោយ​Waddell ឆ្នាំ​២០០៧)។

៦.​ឆេវឆាវ​ ឬ ឆាប់​ខឹង

ការ​មើល​ក្នុង​កម្មវិធី​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ​វីដេអូ​ដែល​បង្ហាញ​ពី​អំពើ​ហិង្សា​​អាច​ធ្វើ​​ឲ្យ​​អាកប្បកិរិយា​កុមារ​ឆាប់​ខឹង (ដោយ​Anderson​ឆ្នាំ​២០០៧)។ សហរដ្ឋអាមេរិក​បាន​​ចាត់​ទុក​​អំពើ​ហិង្សា​​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ជា​​គ្រោះថ្នាក់​សុខភាព​សាធារណៈ​ដោយ​សារ​តែ​វា​បង្ក​​ឲ្យ​ប៉ះពាល់​លើ​កំហឹង​របស់​ក្មេង (ដោយ​Huesmann ឆ្នាំ​២០០៧)។

៧.​ ជំងឺ​វង្វេង
​ចំពោះ​ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​អាច​បង្ក​ឲ្យ​​មាន​ការ​ធ្លាក់​ចុះ​នូវ​ទំនុក​ចិត្ត​​ហើយ​ក៏​ធ្លាក់​ចុះ​នូវ​ការ​ផ្ចង់​ស្មារតី ​និង​ការ​ចង​ចាំ​ដល់​កុមារ​មួយ​ចំនួន​។ ទាំង​នេះ​គឺ​ដោយ​សារ​តែ​កោសិកា​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឆ្លង​កាត់​ក្រសោម​ខួរក្បាល​ផ្នែក​ខាង​មុខ​ (ដោយ​Christakis​ឆ្នាំ​២០០៤​, Small ឆ្នាំ​២០០៨) ដូច្នេះ​ចំពោះ​កុមារ​ដែល​​​មិន​បាន​យក​ចិត្ត​ទុកដាក់​ គឺ​មិន​អាច​រៀន​ និង​ចាប់​យក​​ចំណេះ​ដឹង​បាន​ពី​ការ​សិក្សា​​ឡើយ​។

៨. ការ​ញៀន

​​តាម​ការ​សិក្សា​ដោយ​ Gentile ឆ្នាំ ២០០៩​បាន​បង្ហាញ​ថា​ ១/១១​នៃ​កុមារ​ដែល​មាន​អាយុ​​ចាប់​ពី​ ៨ តៅ​ ១៨​ ឆ្នាំ​គឺ​ត្រូវ​បាន​វក់​ទៅ​នឹង​បច្ចេកវិទ្យា។

៩. ទទួល​រង​​​ផល​ប៉ះពាល់​ពី​ជាតិ​វិទ្យុសកម្ម

cell-phone-radiation-665x385

​​ក្នុង​ខែ​ឧសភា​ឆ្នាំ ២០១១​​អង្គការ​សុខភាព​ពិភពលោក​ WHO ​បាន​ចាត់​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​ឥត​ខ្សែ​ផ្សេង​ទៀត​​ជា​ហានិភ័យ​សុខភាព​ប្រភេទ​២​ (​អាច​ជា​ជំងឺ​មហារីក)​។ លោក​ James McNamee ជា​មួយ​នឹង​នាយកដ្ឋាន​សហព័ន្ធ​ Health Canada ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១១​បាន​ចេញ​​សេចក្ដី​បម្រាម​មួយ​ថា​ ​កុមារ​គឺ​ងាយ​នឹង​ទទួល​រង​​ពី​សារធាតុ​វិទ្យុសកម្ម​ជាង​មនុស្ស​វ័យ​ជំទង់​ដោយ​សារ​តែ​ខួរក្បាល​​និង​ប្រព័ន្ធ​ស៊ាំ​​របស់​ពួក​គេ​គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​​អភិវឌ្ឍ​​នៅ​ឡើយ។

១០. ចំណេះ​ដឹង​មិន​មាន​និរន្តរភាព

ការ​យល់​ឃើញ​ថា​​ឲ្យ​​កុមារ​លេងទូរសព្ទ​ទំនើប​ ឬ Tablet​​​ ​​ដើម្បី​ឲ្យ​​ចេះ​ដឹង​ពី​​បច្ចេកវិទ្យា​ គឺ​អាច​ជា​ការ​យល់​ខុស​មួយ​​ ពី​ព្រោះ​ចំណេះ​ដឹង​ដ៏​តូច​តាច​ទាំង​នេះ​មិន​មែន​មាន​និរន្តរភាព​យូរ​អង្វែង​នោះ​ទេ​។ កុមារ​គឺ​ជា​អនាគត​របស់​ពួក​យើង​ ប៉ុន្តែ​មិន​មែន​ជា​អនាគត​សម្រាប់​កុមារ​ដែល​ប្រើ​បច្ចេកវិទ្យា​ហួសហេតុ​ពេក​ទេ (ដោយ​Rowan ​ឆ្នាំ​២០១០)៕

ច្បាប់ប្រុស “បទ​ព្រហ្មគីតិ”

ច្បាប់ប្រុស “បទ​ព្រហ្មគីតិ”

ច្បាប់ប្រុស “បទ​ព្រហ្មគីតិ”(ដកស្រង់ចេញពីសៀវភៅច្បាប់ប្រុស)
រៀនបទរៀនបាទចាស
ស្រដីនឹងអ្នកផង
អឺអើអញដាច់សាច់
ដើមដៀលឲ្យអប្រិយ
ចាស់ទុំមិនប្រដៅ
គេថាកូនឥតពូជ
គេដៀលដល់ម៉ែឪ
គេស្តីដើមជៀវជុំ
កុំកាចកុំស្លូតពេក
កុំខ្លាចកុំហ៊ានណាស់
ទោះដេកឲ្យរហ័ស
មុខមាត់មើលឲ្យគ្រប់
មាសប្រាក់ស្រូវអង្ករ
សំចៃកុំឲ្យអស់
សូវស្តួចកុំឲ្យដាច់
រិះរកផ្សំទៀតណា
នឹងចាយឲ្យគិតក្រោយ
កុំឲ្យស៊ុកគ្រលុក
រដូវធ្វើចំការ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ
កុំខ្ជិលកុំច្រអូស
គេមិនឲ្យឯងទេ
ប្រយ័ត្នប្រយោជន៍យូរ
ទោះទ្រព្យរបស់ខ្លួន
កុំអាងឯងជាប្រុស
មិនដឹងដល់ប្រពន្ធ
ទោះបីបើបងប្អូន
ទោះទៅលេងឥតការ
ឲ្យប្រាប់អ្នកនៅផ្ទះ
គេភ័យព្រួយចិត្តគិត
បើសិនជាមានភ័ព្វ
ប្រសិនពានពស់ខ្លា
កូនអើយបាកុំធ្លោយ
ធម្មតាកើតជាប្រុស
លោកថាហៅឆ្កួតបី
មួយឆ្កួតល្បែងពាលា
ទាក់មាន់ទាក់ទទា
អន្ទាក់ដាក់បង្កាត់
ធម្មតាប៉ោ និងបៀ
មិនឮមានកំណើត
ជួនកាលគេចាញ់ឯង
មានកាលឯងចាញ់គេ
កុំច្រលាសលើរៀមច្បង
ពាក្យឲ្យគួរកុំឯងវ៉ី។
ឆ្គងពាក្យពេចន៍គេស្រដី
ស្រដីថាកូនអត់ពូជ។
ជេរកូនចៅទើបវាខូច
មិនដឹងច្បាប់នឹងចាស់ទុំ។
កេរ្តិ៍អាស្រូវស្អុយរហ៊ុម
ដំនៀលនោះដល់មកចាស់។
កុំចំអៀករៀនរហ័ស
ឲ្យរំពឹងរំពៃគ្រប់។
ភ្ញាក់មុនចាស់ដោះឡើងលុប
ទ្រព្យរបស់សឹមដេកវិញ។
ទុកឲ្យល្អកុំសប្បុរស
មើលថែថួនខ្លួនឯងណា។
បើវាតិចឲ្យឧស្សាហ៍
ឲ្យបានច្រើនក្រវើនទុក។
ទោះនឹងឲ្យៗមើលមុខ
ទោះនឹងទុកឲ្យចំណាំ។
ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ត្រាវត្រសក់ត្រប់បន្លៃ។
ទៅរងួសរត់សុំគេ
តែគឺមោះព្រោះខ្ជិលដាំ។
ទោះលក់ដូរមើលថែថួន
ឲ្យសួរកូនសួរប្រពន្ធ។
ចាយរបស់មិនគិតគន់
ព្រមព្រៀងគ្នាឥតបើថា។
រកពឹងខ្លួនទៅទីណា
ឥតគេរកដើរឆ្ងាយជិត។
កុំរលះឥតគំនិត
ព្រោះមិនដឹងជាទៅណា។
ប្រសើរគាប់នោះឥតថា
ខ្យល់ចុកចាប់ឥតបើសម។
កុំធ្លាប់ឲ្យអាប់កិត្តិយស
ឲ្យរករៀនច្បាប់មាត្រា។
មួយឆ្កួតស្រីមួយឆ្កួតស្រា
លេងបៀប៉ោធួកំតាត់។
ជល់ភ្នាល់គ្នាបរបាញ់សត្វ
ល្បែងអស់នោះមិនកំណើត។
មិនដែលខ្មែរណានឹងកើត
មានតែលិចលង់ខ្លួនទេ។
រៀងរាល់ល្បែងតែងនឹងរេ
កុំទុកចិត្តថាឯងប៉ិន។​​​​​​​

តោ គឹមស៊ី និទ្ទេស​A​​ម្នាក់​គត់​បាក់​ឌុប​​២០១០​​ ​បញ្ចប់​ការ​សិក្សា​ចំណាត់​កំពូល​គេ​​​ក្នុង​ថ្នាក់នៅ អាមេរិក


តោ គឹមស៊ី និទ្ទេស​A​​ម្នាក់​គត់​បាក់​ឌុប​​២០១០​​ ​បញ្ចប់​ការ​សិក្សា​ចំណាត់​កំពូល​គេ​​​ក្នុង​ថ្នាក់នៅ អាមេរិក ​​

ចាក​ចេញ​​ពី​កម្ពុជា​​​​​៤​ឆ្នាំ​មុន ឥឡូវ​នេះ​​សិស្ស​ឆ្នើម​បំផុត​​បាក់​ឌុប​២០១០ កញ្ញា តោ គឹមស៊ី បាន​បញ្ចប់​បរិញ្ញាបត្រ​​គណិត​វិទ្យា​នៅ​សហរដ្ឋ​អាមេរិក​​ហើយ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ទៀត គឹមស៊ី​ ត្រូវ​បាន​ជ្រើស​រើស​​ជា បេក្ខជន​​​​​ឡើង​​ថ្លែង​ក្នុង​ឱកាស​​​ទទួល​សញ្ញាប័ត្រ​​​​​មហាវិទ្យាល័យ Manhattan College ​ប្រចាំ​ឆ្នាំ​២០១៥ ដែល​​​មនុស្ស​​ជា​​ច្រើន​បញ្ចប់​ការ​សិក្សា​ជាមួយ​នាង​ គ្មាន​​ឱកាស​​។ ​នេះ​បើ​តាម​​ទំព័រ​ហ្វេសប៊ុក​​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ។

ប្រភព​ដដែល​ថា​ គឹមស៊ី ដែល​មាន​ប្រភព​ពី​ខេត្ត​សៀមរាប បាន​បញ្ចប់​​ការ​សិក្សា​​​ដោយ​ចំណាត់​ថ្នាក់​កំពូល​គេ​ក្នុង​ថ្នាក់ ហើយ​ជា​អ្វី​ដែល​នាង​ត្រូវ​បាន​ជ្រើសរើស​​ជា​អ្នក​ថ្លែង​ចំណាប់​អារម្មណ៍​ តំណាង​ឲ្យ​និស្សិត​ទូទាំង  Manhattan College នៃ​ទីក្រុង​ញីវយ៉ក​ ​នៅ​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​ឆ្នាំ​នេះ។

​គឹមស៊ី ​ធ្លាប់​​​​​សិក្សាមុខ​ជំនាញ​គណិតវិទ្យា​​ ​ជាង​១​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មុន​ទទួល​បាន​អាហារូបករណ៍​​ទៅ​​សហរដ្ឋ​អាមេរិក។ យុវតី​វ័យ​២៤​ឆ្នាំ​​ថ្លែង​​ពី​ឱកាស​ដែល​​នាង​បាន​ជ្រើសរើស​ជា​ជន​ពិសេស​ថ្ងៃ​បញ្ចប់​ការ​សិក្សា​​នៅ​ដែន​ដី​មហា​អំណាច​​ថា៖ ​«វា​​ជា​កិត្តិយស​ធំធេង ​ដែល​ខ្ញុំ​ត្រូវ​បាន​ជ្រើស​រើស។… Manhattan College បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ដើម្បី​នាំ​ខ្ញុំ​មក​ទី​នេះ ហើយ​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​អរគុណ​ពួក​គេ​សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ជំពាក់​គុណ​ពួក​គេ​ច្រើន​ណាស់»។

11009195_10152996447458224_3376898952028626842_n

កាល​៥​ឆ្នាំ​មុន គឺ​២០១០​ តោ គឹមស៊ី ​​ធ្លាប់​ជា​បុគ្គល​​​​លេចធ្លោ​បំផុត​ក្នុង​សម័យ​កាល​បាក់​​ឌុប​ ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ទូទៅ ពិសេស​រង្វង់​អ្នក​​សិក្សា​ គឺ​នាង​ជា​​បេក្ខជន​ម្នាក់​គត់​ជាប់​និទ្ទេស A  ចំណោម​អ្នក​ប្រលង​បាក់​ឌុប​ទូទាំង​ប្រទេស​ជាង​៩​ម៉ឺន​នាក់។ អតីត​សិស្ស​វិទ្យាល័យ​១០​មករា​ ក្រុង​សៀម​រាប ​ដែល​មាន​គោលបំណង​យក​បណ្ឌិត​គណិត​ នៅ​សហរដ្ឋ​អាមេរិក ​​មុន​មក​បម្រើ​វិស័យ​អប់រំ​កម្ពុជា​​ ពេល​​នោះ​ទទួល​បាន​និទ្ទេស​ A លើ​មុខ​វិជ្ជា​៣​មុខ ​គឺ​គណិតវិទ្យា គីមី​វិទ្យា និង​ជីវវិទ្យា៕

Tuesday, May 26, 2015

វិធីបួនយ៉ាង ដើម្បីថែរក្សា បេះដូងអ្នក ឲ្យមានសុខភាពល្អ

វិធីបួនយ៉ាង ដើម្បីថែរក្សា បេះដូងអ្នក ឲ្យមានសុខភាពល្អ

1349 LIKES
30 COMMENTS
អង្គារ ០៣ មីនា, ២០១៥ ម៉ោង ០៧:២០
នៅពេលដែល អ្នកធ្វើសកម្មភាពអ្វីមួយ ទាំងប្រញ៉ាប់ប្រញ៉ាល់ តើអ្នកធ្លាប់គិតពីសុខភាព នៃបេះដូង របស់អ្នកឬទេ? អ្វីដែលជាដំណឹងល្អ គឺអ្នកអាច ប្រើប្រាស់វិធីជាច្រើន ដើម្បីកាត់បន្ថយ ហានិភ័យក្នុងការវិវត្តន៍ នៃបញ្ហាបេះដូងរបស់អ្នក។ ខាងក្រោមនេះ គឺជាវិធីងាយៗ បួនយ៉ាង ដើម្បីថែរក្សាបេះដូង អ្នកឲ្យមានសុខភាពល្អ៖
១. កាត់បន្ថយភាពតានតឹង
ជម្ងឺគាំងបេះដូង តែងកើតឡើង ភាគច្រើននៅពេលព្រឹក ជាងពេលផ្សេងៗទៀត ដោយសារតែកម្រិតអ័រម៉ូន Cortisol មានការកើនឡើងខ្ពស់បំផុត។ អ្នកអាចបន្ថយ កម្រិតនៃភាព តានតឹងរបស់ អ្នកជាមួយនឹង វិធីដ៏សាមញ្ញ មួយចំនួន ដូចជាស្តាប់តន្ត្រី ជាដើម ក៏អាចមានឥទ្ធិពលជួយ សម្រួលទៅដល់ ខួរក្បាលបានផងដែរ។ ម្យ៉ាងទៀត អ្នកក៏ត្រូវឆាប់ចូលគេងដែរ ព្រោះបើសិនជាអ្នក គេងមិនគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យកម្រិត Cortisol កើនឡើង កាន់តែខ្ពស់ នៅក្នុងសរសៃឈាម។
២. គ្រប់គ្រងកំរិតកូឡេស្តេរ៉លរបស់អ្នក
វិធីមួយក្នុងចំណោមវិធី ងាយស្រួលបំផុត ក្នុងការកាត់បន្ថយកូឡេស្តេរ៉លឡើងខ្ពស់នោះ គឺការផ្លាស់ប្តូរ របបអាហារដែលអ្នកបរិភោគ។ ចំពោះពពួកអាហារ ដូចជា នំ Biscuit, នំខេក, ទឹកដោះគោ និង អាហារណា ដែលសំបូរជាតិខ្លាញ់ច្រើន សុទ្ធតែអាចធ្វើឲ្យកូឡេស្តេរ៉ល មានការកើនឡើងបាន។ អ្នកគួរតែ បរិភោគអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើន ដូចជា សណ្តែក និង ដំឡូង ជាដើម ព្រមទាំងបរិភោគ បន្លែឱ្យបានច្រើន ជាពិសេសប្រភេទ បន្លែបៃតង ដែលមានជាតិ កាល់ស្យូម និងម៉ាញ៉េស្យូម។
៣. តាមដានចង្កេះរបស់អ្នក
ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺបេះដូង។ ការឡើងទម្ងន់ ហួសហេតុបង្កើនហានិភ័យ នៃការវិវត្តន៍ ទៅជាជំងឺបេះដូង។ អ្នកជំនាញសុខភាព បាននិយាយថា អ្នកដែលឡើងទម្ងន់នៅត្រង់ចង្កេះ ងាយនឹងទទួលរងជំងឺបេះដូង ជាងអ្នកមាន ឡើងទម្ងន់នៅត្រង់ត្រគាក។
៤. ភ្នែករបស់អ្នកគឺជាបង្អួចនៃបេះដូង
ភ្នែកអាចបង្ហាញ អំពីបញ្ហាបេះដូងរបស់អ្នកបាន ហើយមនុស្សភាគច្រើន មិនបានដឹងអំពីទំនាក់ទំនងទាំងនេះទេ ប៉ុន្តែការ ពិនិត្យភ្នែកជាទៀងទាត់ អាចជួយឲ្យរកឃើញថា យើងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬ មានកូឡេស្តេរ៉លឡើងខ្ពស់ ឬក៏អត់។
ប្រភពៈ បរទេស

ចៅអធិការវត្ត នៅថៃ ដែលល្បី សំបូរចិញ្ចឹមខ្លា ជាង ១៥០ ក្បាល ត្រូវខ្លាហក់ខាំ រងរបួសធ្ងន់

ចៅអធិការវត្ត នៅថៃ ដែលល្បី សំបូរចិញ្ចឹមខ្លា ជាង ១៥០ ក្បាល ត្រូវខ្លាហក់ខាំ រងរបួសធ្ងន់

1 LIKES
0 COMMENTS
អង្គារ ២៦ ឧសភា, ២០១៥ ម៉ោង ១៥:៥៦
ថៃ៖ វត្តខ្លា ដែលជាទីកន្លែង ដ៏ស្រស់ស្អាត និងអស្ចារ្យ នៅក្នុងប្រទេសថៃ បានក្លាយជា ទីតាំងមួយ ដ៏មានប្រជាប្រិយភាព សំរាប់ អ្នកទេសចរ ដែលមកកំសាន្ត នៅតំបន់អាស៊ីអាគ្នេយ៍។

រូបភាពសត្វខ្លា និងព្រះសង្ឃ ក្នុងវត្ត Pha Luang Ta Bua
យ៉ាងណាមិញ នៅក្នុងហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតមួយ បានបង្ហាញ ឲ្យគេឃើញថា ការចិញ្ចឹមសត្វខ្លា ពិតជាមិនមានសុវត្ថិភាព គ្រប់ពេលនោះទេ ជាក់ស្តែង ព្រះគ្រូចៅអធិការវត្ត បានរងគ្រោះ ដោយបាក់ដៃ និងរយះផ្ទៃមុខ ក្រោយពេល រងការវាយប្រហារ ពីខ្លាមួយក្បាល ក្នុងចំណោមខ្លាទាំង ១៥០ ក្បាល នៅក្នុងវត្ត Pha Luang Ta Bua នៃប្រទេសថៃ។ ទាក់ទងទៅនឹងបញ្ហានេះ ក្រុមយុទ្ធនាការ ការពារ សិទ្ធសត្វព្រៃ បានទាមទារ ឲ្យព្រះសង្ឃ បញ្ឈប់ការចិញ្ចឹម សត្វខ្លា តទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានឲ្យដឹងថា សត្វខ្លា មិនមានបំណង ចង់ហក់ខាំ ព្រះសង្ឃនោះទេ ក៏ប៉ុន្តែ ហេតុការណ៍នេះ អាចជា សារមួយ ដាស់តឿនទៅ ដល់អ្នកទេសចរ ជាយុវវ័យ ដែលចូលចិត្ត ថតរូបឱបខ្លា ដើម្បីយកទៅប្តួរ Profile ហ្វេសប៊ុក របស់ពួកគេ។ ព្រះគ្រូជាចៅអធិការវត្ត ព្រះនាម Luang Ta Jan ព្រះជន្ម ៦៤ ព្រះវស្សា កាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យThanakarn ដោយព្រះអង្គ បានរងរបួស រយះមុខ បាក់ដៃ និងបាក់ធ្មេញ ដោយសារការវាយប្រហារ ពីសត្វខ្លា។
យោងតាម លោក Sahathep ដែលជានាយកមន្ទីរពេទ្យ Thanakarn មានប្រសាសន៍ថា សត្វខ្លាបង្កហេតុ មានទំងន់ ៣០០ គីឡូក្រាម រស់នៅក្នុងទីអារាមនោះ ជាង ៧ឆ្នាំមកហើយ។ ព្រះគ្រូចៅអធិការ ពេលនេះបានធូរស្បើយហើយ និងគ្រោងចេញពី មន្ទីរពេទ្យនៅសប្តាហ៍នេះ។
គួរបញ្ជាក់ផងដែរថា វត្តខ្លា ឬវត្ត Pha Luang Ta Bua ស្ថិតនៅភាគខាងជើង ខេត្ត Kanchanaburi មានចិញ្ចឹមខ្លាជាង ១៥០ ក្បាល បានក្លាយជា គោលដៅទេសចរណ៍ ដ៏ល្បីឈ្មោះ អស់ពេល ជាយូរមកហើយ៕

ខ្លា ២ក្បាល ក្នុងចំណោមខ្លា ទាំង ១៥០ នៅក្នុងវត្ត Pha Luang Ta Bua


សត្វខ្លាកំពុងហក់ប្រលែងលេងជាមួយព្រះសង្ឃ

U23 កម្ពុជា ត្រូវជួបណាហ្គាវើល នៅល្ងាចនេះ

U23 កម្ពុជា ត្រូវជួបណាហ្គាវើល នៅល្ងាចនេះ

26-MAY-2015
 
 
LOCAL SPORT NEWS
ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម២៣​ឆ្នាំ(U23) ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​សិង្ហបុរី ក្នុង​ខែ​មិថុនា ខាង​មុន​នេះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជាមួយ​ក្រុមណាហ្គាវើល នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង​៦​ថ្ងៃ​អង្គារ​នេះ។
1
សម្រាប់​ការ​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ថា ត្រូវ​​ព្យាយាម​រក​ជ័យ​ជម្នះ​ឲ្យ​បាន ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​ប្រវត្តិសាស្រ្ត​នោះ U23កម្ពុជា បាន​ព្យាយាម​ធ្វើ​ការ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង និង​​បានចេញ​ទៅ​ប្រកួត​មិត្ត​ភាព​នៅ​ក្រៅ​ទឹក​ដី​ចំនួន​៦​លើក ដោយ​ទទួល​បាន​លទ្ធ​ផល​ឈ្នះ​២ដង ស្មើ​២​ដង និង​ចាញ់​២ដង។
2
ចំណែក​ការ​ប្រកួត​មិត្ត​ភាព​ក្នុង​ស្រុក​ចំនួន​២​លើក នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​ជាតិ ​​នា​ពេល​ថ្មី​នេះ U23កម្ពុជា បាន​ចាញ់​ក្រុម African All Stars ៤-០ មុន​ពេល​បាន​ស្មើ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា ២-២ កាល​ពី​ថ្ងៃ​២២ ខែឧសភា កន្លង​មក​នេះ។
3
ហេតុ​នេះ​ការ​ជួយ​ក្រុម​ណាហ្គាវើល នៅ​ល្ងាច​នេះ គឺ​ជា​ការ​​ប្រកួត​មិត្ត​ភាព​ក្នុង​ស្រុក​លើក​ទី​៣​របស់ U23កម្ពុជា តែ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​នេះ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លើ​វាល​ស្មៅសិប្បនិម្មិត​នៃ​ពហុកីឡដ្ឋាន​ជាតិ ខណៈ​ការ​ប្រកួត​មិត្ត​ភាព​ចុង​ក្រោយ U23កម្ពុជា ត្រូវ​ជួប​​ក្រុម Japan Selection Team នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃ ទី២៩ ខែ ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​ដដែល មុន​ពេល​ហោះ​ហើរ​ទៅ​កាន់​ទឹក​ដី​ប្រទេស​សិង្ហបុរី ដើម្បី​ចូល​រួម​ការ​ប្រកួត​ជម្រុះ​តាម​ពូល​លើ​ប្រភេទ​កីឡា​បាល់​ទាត់​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ទី​នោះ៕

នៅ​ពីក្រោយ​​​ភាព​លេច​ធ្លោ​​ម្ចាស់​​​មេដាយ​រូប​​វិទ្យា​ទ្វីប​អាស៊ី ប្រាក់ ស៊ីវហួ ជា​យុវតី​​​​​ឆ្នើម

នៅ​ពីក្រោយ​​​ភាព​លេច​ធ្លោ​​ម្ចាស់​​​មេដាយ​រូប​​វិទ្យា​ទ្វីប​អាស៊ី ប្រាក់ ស៊ីវហួ ជា​យុវតី​​​​​ឆ្នើម

វា​ស្ទើរ​​មិន​ទាន់​​រលត់​កំសួល​​ចិត្ត​រីករាយ​ផង​​ ដែល​​​​​​​យុវជន​ខ្មែរ​​​២​នាក់​បាន​បង្កើត​​មោទនភាព​​សម្រាប់​ប្រជាជាតិ​​កម្ពុជា​​​គឺ​ការ​ ឈ្នះ​មេដាយ​កិត្តិយស​ និង​ មេដាយ​ប្រាក់​ នៅ​​ការ​ប្រកួត​​រូប​វិទ្យា​អូឡាំព្យាដ​​​​​​​អន្តរជាតិ​​ទ្វីប​អាស៊ី​នៅ​ទីក្រុង ​Hangzhou ខេត្ត​ Zhejiang ប្រទេសចិន ​ថ្មី​​ៗ Sabay ​ណែនាំ​មិត្ត​អ្នក​​ឲ្យ​ស្គាល់​​ម្ចាស់​​មេដាយ​ប្រាក់ ហេង សូវីរ៉ូ ​រួច​ហើយ​​ កាល​សប្ដាហ៍​មុន ​​​​តែ​​ថ្ងៃ​នេះ​​សូម​មក​ជួប​ម្ចាស់​មេដាយ​កិត្តិយស​អន្តរជាតិ​​ទ្វីប​អាស៊ី វិញ​ម្ដង។ ​​​​​​​

កើត​ក្នុង​គ្រួសារ​អាជីវករ​​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ​ នេះ​មិន​ជា​លើក​ទី​១​​ទេ ដែល​កញ្ញា​​ ប្រាក់ ស៊ីវហួ ​បាន​​បង្កើត​​សមិទ្ធផល​​​ឲ្យ​កម្ពុជា។ សិស្ស​វិទ្យាល័យ​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ ធ្លាប់​ឈ្នះ​មេដាយ​​​​បន្ត​បន្ទាប់​​ ​លើ​ឆាក​ប្រកួត​​ចំណេះ​​វិជ្ជា​​ ទាំង​កម្រិត​អន្តរជាតិ​ទូទាំង​ពិភពលោក និង​ទូទាំង​អាស៊ី​​​​។


11212209_419658171547190_1672009101_n
ប្រាក់ ស៊ីវហួ (ស្ដាំ) និង ហេង សូវីរ៉ូ (ឆ្វេង) កាល​ឆ្នាំ​មេដាយ​អូឡាំព្យាដទ្វីបអាស៊ីនៅចិន

កាល​ទី​៩​​ឆ្នាំ ២០១២ ស៊ី​ហួ បាន​​ឈ្នះ​មេដាយ​​ប្រាក់ ក្នុង​ការ​​ប្រលង​​អ្នក​​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នៅ អ៊ី​រ៉ង់​។  កាល​នោះ​​ យុវជន​កម្ពុជា​ដែល​ទៅ​ចូល​រួម​ឈ្នះ​មេដាយ​គ្រប់​គ្នា គឺ​ប្រាក់​៥​និង​សំរឹទ្ធ​១។

រី​ឯ​កា​ប្រលង​​រូប​វិទ្យា​​អូឡាំព្យាដ​​​អន្តរជាតិ​​លើក​ទី ៤៥​នៅ កាហ្សាក់ស្ថាន​ ​កាល​ឆ្នាំ​២០១៤​ ​ដែល​មាន​សិស្ស​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ចូល​រួម​ ស៊ីវហួ វិល​វិញ​ជាមួយ​​​មេដាយ​កិត្តិយស​​ សម្រាប់​កម្ពុជា មុន​​ឈ្នះ​មេដាយ​​អូឡាំព្យាដ​អន្តរជាតិ​ទ្វីប​អាស៊ី​​​ កាល​ពី​កន្លះ​ខែ​មុន​។

10559153_294862914026717_1774848953_n
ប្រាក់ ស៊ីវហួ កាលទៅប្រកួតរូបវិទ្យាអូឡាំព្យាដអន្តរជាតិនៅ កាហ្សាក់ស្ថាន ឆ្នាំមុន

ប្រាក់​ ស៊ីវហួ ថ្លែង​​ពី​ការ​ឈ្នះ​​មេដាយ​​​អូឡាំព្យាដ​​​​​ទ្វីប​អាស៊ី​​កាល​ពី​ពេល​ថ្មី​ៗ​ថា៖ ​​«​សប្បាយ​ខ្លាំង​មែន​ទែន​ គឺ​ជា​មោទនភាព​ខ្មែរ​យើង​​ ព្រោះ​ខ្មែរ​​យើង​​ទៅ​មិន​ធ្លាប់​ជាប់​ទេ ទើប​តែ​ឆ្នាំ​​នេះ យើង​រំភើប​មែន​ទែន វា​ជា​ការ​ប្រកួត​ប្រជែង​ដ៏​​​ខ្លាំង​​»។

ក្រោយ​ត្រលប់​ពី​​​ប្រទេស​ចិន គឺ​ទី​ដែល​​​ឈ្នះ​មេដាយ​​រូប​វិទ្យា​ប្រចាំ​ទ្វីប​ ស៊ីវ ហួ និង​ ហេង ស៊ីវីរ៉ូ ដែល​ជាប់​មេដាយ​ប្រាក់​​​​ទី​នោះ​ បាន​ទទួល​រង្វាន់​ម្នាក់​៣​ពាន់​ដុល្លារ ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គ​មហា​សេនា​បតី​ហ៊ុន សែន។

បើ​និយាយ​ពី​​ការ​ប្រលង​សិស្ស​ពូកែ​​រូប​វិទ្យា​​ទូទាំង​ប្រទេស ស៊ីវ​ហួ ដែល​កាល​ថ្នាក់​ទី ១១ ​​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​វិល​ចុះ​ឡើងៗ ពី​​​ចន្លោះ​​លេខ​​១​ទៅ​៥​ ធ្លាប់​ជាប់​លេខ​២​​កាល​រៀន​ទី​៩​កាល​២០១៤។ សិស្ស​ពូក​កែ​រូប​វិទ្យា​​ទូទាំង​ប្រទេស​​ឆ្នាំ​២០១៥​វិញ សីវហួ ជាប់​លេខ​​​៣​។

នាង​បង្ហាញ​តិច​និក​ពិសេស​នៃ​ការ​រូប​វិទ្យា​ពូកែ​ថា​ ​​សំខាន់​ត្រូវ​​យល់​មេ​រៀន ​​​​បាតុភូត​លំហាត់​​ ​និង​​ប្រើ​រូប​មន្ត​ឲ្យ​ត្រឹម​ត្រូវ។ ​​​ស៊ីវហួ ថា​សម្រាប់​នាង​រូប​វិទ្យា​​គឺ​ពាក់ព័ន្ធ​​នឹង​ការ​​​​គិត​ច្រើន ហើយ​​​ថា​​កុំ​ព្យាយាម​​តែ​ទន្ទេញ​​រូប​មន្ត​ តែ​​​ត្រូវ​​អនុវត្ត​​​​រូប​មន្ត​ឲ្យ​ចំ​។

អ្វី​ដែល​សំខាន់​ពេល​នេះ​​ ស៊ីវហួ ​​កំពុង​រៀន​​​ត្រៀម​នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ ដើម្បី​​​​ឆ្ពោះ​ទៅ​ការ​ប្រកួត​រូប​វិទ្យា​​អន្តរជាតិ​ នៅ​ទីក្រុង មុមបៃ​ ប្រទេស​ឥណ្ឌា​ ខែ​​​កក្កដា​ខាង​មុខ។ ​ទន្ទឹម​នឹង​ការ​ប្រលង​បាក់​ឌុប​​ចូល​មក​ដល់​​ខែ​ សីហា ខាង​មុខ សិស្ស​​​មក​ពី​​ខេត្ត​ជាប់​ប្រទេស​ថៃ​​រូប​នេះ​​បាន​ ទទួល​​ដំណឹង​ជាប់​អាហារូបករណ៍​ UWC ​ជា​ស្រេច​ គឺ​​នឹង​ត្រូវ​ចេញ​ទៅ​​រៀន​ថ្នាក់​បាក់​ឌុប​អន្តរជាតិ​​​នៅ​សិង្ហបុរី​រយៈពេល​២​ឆ្នាំ មុន​​​នឹង​អាច​ដាក់​ពាក្យ​ទៅ​សិក្សា​អាហារូបករណ៍​​​នៅ​សាកលវិទ្យាល័យ​ល្បី​​ៗ​មួយ​ចំនួន​លើ​លោក​​៕

អ្នកវិទ្យាសាស្ត្រ ស្រាយចម្ងល់ ហេតុអ្វីបានជា មនុស្សមមើរ មិនចេះដើរ បុកជញ្ជាំង សោះអញ្ចឹង!

អ្នកវិទ្យាសាស្ត្រ ស្រាយចម្ងល់ ហេតុអ្វីបានជា មនុស្សមមើរ មិនចេះដើរ បុកជញ្ជាំង សោះអញ្ចឹង!

575 LIKES
9 COMMENTS
ព្រហស្បតិ៍ ១២ មីនា, ២០១៥ ម៉ោង ០៨:១៣
អាមេរិក៖ អស់ពេលជាយូរមកហើយ តើប្រិយមិត្តមាន ធ្លាប់ដែលឆ្ងល់ទេថា ហេតុអ្វីបានជា មនុស្សមមើរ ងើបដើរ អាចបញ្ជាទិស ដែលនៅជុំវិញ ខ្លួនរបស់គេ បានច្បាស់ ជាពិសេសគឺ អាចបញ្ជា មិនឲ្យដើរ បុកជញ្ជាំង ឬក៏អ្វីផ្សេងនោះ? ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានរកឃើញ តំរុយដ៏ថ្មីមួយ ដើម្បីបកស្រាយ ចម្ងល់មួយនេះ។
ផ្អែកលើប្រភព របាយការណ៍ របស់ក្រុម អ្នកវិទ្យាសាស្ត្រ នៃមជ្ឈមណ្ឌល ផ្នែកវេជ្ជសាស្ត្រ NYU Langone ក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យមនុស្ស មមើរដើរ មិនមានការ បុកជញ្ជាំង ឬក៏ប៉ះទង្គិច អ្វីមួយនោះ ក៏ព្រោះតែ កោសិកាផ្នែក គ្រប់គ្រងទិសដៅ នៅក្នុងខួរក្បាល របស់យើង គឺនៅមាន ដំណើរការ បើទោះជា ពេលនោះយើង កំពុងតែ គេងលក់ក៏ដោយ។

រូបភាពៈ កោសិកាទទួលបន្ទុក គ្រប់គ្រងទិសដៅ ក្នុងខួរក្បាល ដែលអាចធ្វើឲ្យ មនុស្សមមើរដើរ មិនបុកជញ្ជាំង
ក្នុងនោះ អ្នកវិទ្យាសាស្ត្រ បានពន្យល់ លំអិតថា កោសិកាប្រភេទនេះ ប្រៀបដូចទៅនឹង ប្រព័ន្ធ GPS របស់ខួរក្បាល អញ្ចឹងដែរ ហើយវាមាន តួនាទីក្នុងការ ផ្តល់អារម្មណ៍ នៃការបញ្ជា ទិសដៅដ៏ ត្រឹមត្រូវមួយ ទៅដល់មនុស្ស ឧទាហរណ៍ដូចជា នៅពេលដែល យើងបើកបរនៅ លើផ្លូវកោង នោះអារម្មណ៍ របស់យើង នឹងបញ្ជា យើងឲ្យបត់ ទៅតាមផ្លូវកោង នោះដោយខ្លួនឯង និងដោយភាព ស្វ័យប្រវត្តិតែម្តង។ ដូច្នេះឲ្យតែ ប្រព័ន្ធកោសិកា ប្រភេទនេះ នៅមានដំណើរការ នោះមនុស្សយើង នឹងមានការ ធ្វើដំណើរនៅ លើទិសដៅ ដ៏ត្រឹមត្រូវមួយ បើទោះជា ពេលនោះពួកគេ កំពុងគេងលក់ ឬក៏មមើរងើប ដើរទៅណា ក៏ដោយ។
លោកសាស្ត្រាចារ្យ Gyorgy Buzsaki បានពន្យល់ បន្ថែមទៀតថា “ជាការពិតណាស់ ពេលនេះយើង បានដឹងហើយថា កោសិកាដែល មានតួនាទី គ្រប់គ្រងទិសដៅ នៅក្នុងខួរក្បាល នៅតែមាន ដំណើរការ ទាំងពេលដែល មនុស្សយើង គេងលក់ និងនៅដឹងខ្លួន។ លើសពីនេះទៀត កោសិកាប្រភេទនេះ ក៏មានសមត្ថភាព ក្នុងការកត់ចំណាំ ទីតាំងដែល នៅជុំវិញខ្លួន របស់មនុស្ស នៅពេលដែល យើងមើលឃើញ ទៀតផងដែល វាអាចណែនាំ ខួរក្បាល ឬក៏អារម្មណ៍ របស់យើង ឲ្យធ្វើដំណើរនៅលើ បរិវេណដ៏ ត្រឹមត្រូវមួយ”។
នេះគឺជាការ រកឃើញតំរុយ ថ្មីមួយទៀត របស់ក្រុម អ្នកវិទ្យាសាស្ត្រ ហើយវាក៏អាច គន្លឺះមួយដើម្បី អាចឲ្យមាន ការរកឃើញនូវ វិធីព្យាបាល ជំងឺឆាប់ ភ្លេចភ្លាំង ឬក៏ជំងឺ ទាក់ទងនឹង ប្រព័ន្ធសរសៃ ប្រសាទ ជាច្រើនផ្សេងទៀត ផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

៨ចំនុច ដែលត្រូវ ដឹង ពី contact lens និងការការពារ ភ្នែក

ជាការពិតណាស់ កែវភ្នែកគឺជា សរីរាង្គ ដ៏សំខាន់ របស់មនុស្សម្នាក់ៗ ក្នុង ជីវិតរស់នៅ ប្រចាំថ្ងៃ ដែលហេតុនេះ ហើយ នៅពេលដែល ធ្វើអ្វីមួយ ទាក់ទងនឹង ភ្នែក យើងគួរតែ មានការ ប្រុងប្រយ័ត្ន ព្រោះ កំហុសបន្ដិចបន្ដួច នោះនឹងធ្វើឲ្យយើង បាត់បង់ អនាគត អស់មួយជីវិត។ 
ជាក់ស្ដែង ដូចជា សម័យបច្ចុប្បន្ននេះ មានមនុស្ស ជាច្រើន ចាប់ផ្ដើម ផ្លាស់ប្ដូរ ពីការពាក់វ៉ែនតា ម៉្ញូក មកពាក់ កែវភ្នែក (lenses) ឬជួនកាល ពាក់កែវភ្នែកនេះ ដើម្បី ជាស្ទាយ បង្កើន ភាពស្រស់ស្អាត មួយកម្រិតទៀត។ យ៉ាងណាមិញ តាមរយៈ វេបសាយ សុខភាពរបស់ អាមេរិក ដែលធ្លាប់ ទទួលពានរង្វាន់ បានបង្ហាញពី លក្ខខណ្ឌ មួយចំនួន ក្នុងការ ថែរក្សា lenses យ៉ាងណា ឲ្យមាន សុវត្ថិភាព ដែលមាន ដូចខាងក្រោម៖
១. មុននឹង កាន់ contact lenses អ្នកគួរតែ លាង ដៃ ឲ្យបានស្អាត ជាមួយនឹង សាប៊ូ ធម្មតា និងនៅលើដៃ មិនគួរលាប ប្រេង ,ទឹកអប់ និងឡេ ដោយសារតែ សារជាតិទាំងនេះ អាចបញ្ជូន ទៅក្នុង lenses ដែលអាច ធ្វើប៉ះពាល់ ដល់កែវភ្នែកនិង បង្កជាការ រមាស់ផ្សេង..។
២. ក្រោយពី លាងដៃ ត្រូវជូត ឲ្យស្ងួត ជាមួយនឹង កន្សែង។
៣. ប្រសិន ជាអ្នកត្រូវប្រើប្រាស់ ស្បៃបាញ់សក់ អ្នកគួរតែ ប្រើប្រាស់មុននឹង ពាក់ កែវភ្នែក។
៤. អ្វីដែលកាន់តែ ប្រសើរ អ្នក គួរតែ កាត់ក្រចកដៃ ឲ្យខ្លី ដើម្បីបង្កើន ភាពងាយស្រួល ដាក់ lenses ចូលទៅ ក្នុងភ្នែក បញ្ចៀសការធ្វើ ឲ្យ lenses ឆូត។
៥. អ្នកគួរតែ ពាក់ lenses មុននឹង ធ្វើការ តុបតែងមុខ ហើយអ្នកគួរតែ ដក lenses ចេញពីភ្នែក មុននឹង លាងគ្រឿងសំអាង នៅលើផ្ទៃមុខ អ្នកដូចគ្នា។
៦.  Contact lenses សម្រាប់ពាក់ភ្នែក មានច្រើនប្រភេទ និងមាន លក្ខខណ្ឌ ផ្សេងៗគ្នា ក្នុងការប្រើប្រាស់ ដូចនេះ អ្នកគួរតែ ធ្វើការ ពិភាក្សា ជាមួយនឹង គ្រូពេទ្យ ឬ អ្នកជំនាញ មុននឹង ប្រើប្រាស់។
៧. មិនគួរ ប្រើប្រាស់ ទឹកម៉ាស៊ីន ដាក់ចំ lenses ឬ ដាក់ lenses ចូលទៅក្នុង មាត់ ដើម្បីលាង សំអាតវា ដោយសារតែ មេរោគតូចៗ អាចមាន នៅក្នុងទឹក សូម្បីតែទឹកស្អាត ទាំងនេះ អាចបណ្ដាល ឲ្យ ឆ្លងរោគ ឬ បំផ្លាញដល់ ការមើលឃើញ របស់អ្នកក៏ថាបាន។
៨. អ្នកគួរតែ លាងសំអាត lens និមួយៗ ឲ្យស្អាត ដោយប្រើប្រាស់ ដៃចង្អុល ដុសថ្នមៗ និងអ្នកគួរតែ លាង សំអាត ប្រដាប់ដាក់ contact lens ឲ្យបានស្អាត ជាមួយនឹង ទឹកក្ដៅ និង ៣ខែ ត្រូវប្ដូរវាចេញម្ដង។
វិធីថែរក្សាភ្នែក ក្នុងការពាក់ កែវភ្នែក៖
១. អ្នកគួរតែ ពាក់ កែវភ្នែក ទៅតាម ដំបូន្មាន ដែល អ្នកជំនាញ និងគ្រូពេទ្យ បានប្រាប់ ថាតើអ្នកអាច ពាក់បានប៉ុន្មានម៉ោង ក្នុងមួយថ្ងៃ។
២. ប្រសិនជា អ្នកមានបញ្ហា ក្នុងការចងចាំ មិនដឹងថា ពាក់កែវភ្នែក តាំងពីពេលណាមក អ្នកគួរតែ សួរ អ្នកជំនាញ ឬគ្រូពេទ្យ ឲ្យជួយ សាររើ ពីប្រវត្ដិនៃ ការពាក់របស់អ្នក។ តែយោបល់ ល្អ អ្នកគួរតែ ធ្វើការ កត់ទុក ដោយខ្លួនឯង។
៣. មិនគួរ ពាក់កែវភ្នែក អ្នកដទៃ ដោយសារតែ អ្នកអាច ឆ្លងមេរោគ ពីកែវភ្នែក របស់ពួកគេ យ៉ាងងាយបំផុត នៅពេលដែល អ្នកបានពាក់ កែវភ្នែក របស់ពួកគេនោះ។
៤. មិនគួរ គេង ខណៈដែល អ្នកនៅ ពាក់កែវភ្នែក ក៏ព្រោះ នៅពេល បិទភ្នែក វាមិនអនុញ្ញាត ឲ្យទឹកភ្នែក របស់អ្នកពាំនាំនូវ អុកស៊ីសែន (ដែលជួយ ដល់ សុខភាពភ្នែកអ្នក) ចូលទៅ ក្នុងភ្នែករបស់ អ្នកទេ។  
៥. ការពាក់កែវភ្នែក អាចបណ្ដាល ឲ្យភ្នែករបស់ អ្នកឆាប់ ប្រតិកម្ម នឹង ពន្លឺព្រះអាទិត្យ។ អ្នកគួរតែ ពាក់វ៉ែនតា ការពារពន្លឺព្រះអាទិត្យ ដែលមាន UV ការពារ ពេញលេញ នៅពេល ស្ថិតនៅក្រោម ពន្លឺព្រះអាទិត្យ។
៦. ប្រសិនជាអ្នកច្រលំ ពាក់កែវភ្នែក ពីក្នុងមកក្រៅ នោះវាមិនបណ្ដាលឲ្យអ្នក រងផលប៉ះពាល់ អ្វីនោះទេ តែវានឹង ធ្វើឲ្យ អ្នក មិនសូវមាន ភាពសុខស្រួល។ ដើម្បីបញ្ចៀស បញ្ហាទាំងនេះ អ្នកគួរដាក់ contact lens នៅលើ ដៃចង្អុល នោះអ្នកនឹង ឃើញ វាចេញជា ទម្រង់ រាងពែង។ ប្រសិនជា អ្នកឃើញវា មានរូបរាង ដូច រូបភាព ខាងក្រោមនេះ មានន័យថា អ្នកអាចពាក់ contact lens បានដ៏ ត្រឹមត្រូវហើយ។ 
៧. ប្រសិនជាអ្នកចាប់ផ្ដើម មានអាការៈរមាស់ភ្នែក អ្នកគួរតែ ធ្វើការ យក contact lenses ចេញភ្លាមៗ ពីក្នុងភ្នែក និងឈប់បន្ដ ការប្រើប្រាស់វា លុះត្រាតែ អ្នកធ្វើការ ណាត់ជួប និងពិភាក្សា ពីសំណាក់គ្រូពេទ្យ ឬអ្នក ជំនាញ។ 
៨. ប្រញាប់ប្រញាល ទៅរកគ្រូពេទ្យ ប្រសិនជា អ្នកមានអាការៈឈឺភ្នែក, ឡើងក្រហម , មើលមិនសូវច្បាស់, ហើម ឬអាការៈផ្សេងៗ៕