Saturday, July 4, 2015

ការ​ប្រកួត​កីឡា​ក្របខ័ណ្ឌ​និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​បាន​បញ្ចប់​2​វិញ្ញាសា​ហើយ

ការ​ប្រកួត​កីឡា​ក្របខ័ណ្ឌ​និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​បាន​បញ្ចប់​2​វិញ្ញាសា​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ក្របខ័ណ្ឌ​និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៥ ដែល​រៀបចំ​ធ្វើ​នៅ​លើ​ទីលាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ស្ថិត​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​២៩ មិថុនា សម្រាប់​ប្រភេទ​កីឡាអត្តពលកម្ម​បាន​បញ្ចប់​ពីរ​វិញ្ញាសា​ហើយ គឺ​វិញ្ញាសា​លោត​ចម្ងាយ​បុរស​-​នារី និង​ចោលដុំដែក​បុរស​-​នារី ។

វិញ្ញាសា​លោត​ចម្ងាយ​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី​ចាន់ សីហា មក​ពី​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុប លោត​បាន​ចម្ងាយ​៤,៤៤​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាការិនី​គឺ​ន សុ​គ​ន្ធា លោត​បាន​ចម្ងាយ​៤,០២​ម៉ែត្រ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាការិនី ធ ឡាន មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោត​បាន​ចម្ងាយ​៣,៩៩​ម៉ែត្រ ។ ផ្នែក​បុរស លេខ​១ បាន​ទៅ​លើ​កីឡាករ​ង៉ែត ភារ​ត្ន មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោត​បាន​ចម្ងាយ​៦,០៧​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាករ​យាំ ធា​រិ​ន មក​ពី​សាកលវិទ្យាល័យ​វេ​ស្ទើ​ន លោត​បាន​ចម្ងាយ​៥,៩០​ម៉ែត្រ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាករ​សុ​ន ចាន់ សុភា​រិ​ទ្ធ មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោត​បាន​ចម្ងាយ​៥,៧៨​ម៉ែត្រ ។

ដោយឡែក​សម្រាប់​វិញ្ញាសា​ចោលដុំដែក​វិញ​នោះ ផ្នែក​នារី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាការិនី​ធឿ​ន ម៉ា​រី​ណែ​ត មក​ពី​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ចោល​បាន​ចម្ងាយ​៩,៥៣​ម៉ែត្រ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាការិនី​សំ រិ​ទ្ធ​សុនី​តា មក​ពី​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​៉​ប ចោល​បាន​ចម្ងាយ​៩,២៧​ម៉ែត្រ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាការិនី​សៅ លី​ដា មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចោល​បាន​ចម្ងាយ​៧,៩១​ម៉ែត្រ ។ ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាករ​ហេង វុ​ទ្ធី មក​ពី​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ចោល​បាន​ចម្ងាយ​១១,៤៧​ម៉ែត្រ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កីឡាករ​ច​ន ចាន់​ឌុ​ក មក​ពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង ចោល​​បាន​ចម្ងាយ​៩,៥២​ម៉ែត្រ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាករ​ចិន ប្រាក់ មក​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចោល​បាន​ចម្ងាយ​៩,៥១​ម៉ែត្រ ៕



Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment