Thursday, June 4, 2015

សិស្ស​៣នាក់ និង​អ្នកលក់​ប្រហិត​ចៀនម្នាក់ រង​របួស​ ដោយសារ​​ផ្ទុះកំប៉ុង​ហ្គា​ស

សិស្ស​៣នាក់ និង​អ្នកលក់​ប្រហិត​ចៀនម្នាក់ រង​របួស​ ដោយសារ​​ផ្ទុះកំប៉ុង​ហ្គា​ស

នារីខ្មែរ
Thursday 04 June 2015 - 2:47 pm - ផ្សាយក្នុងផ្នែក ៖ ព័ត៌មានទូទៅ
កំពង់ឆ្នាំង​៖​ សិស្ស​សាលារៀន​ថ្នាក់​ទី​១២​ចំនួន​៣​នាក់​ និង​អ្នកលក់​ប្រហិត​ចៀន​ក្នុង​សាលា​ម្នាក់ ​បាន​រង​របួស​ឆេះ​រលាក​ពេញ​ផ្ទៃមុខ​ និង​ ដងខ្លួន​ បន្ទាប់​ពី​កំប៉ុង​ហ្គា​ស់បាន​ផ្ទុះ​ចេញពី​ចង្ក្រាន​ ខណៈ​ដែល​កំពុង​បើក​ចំអិន​ប្រហិត។
ករណី​​ផ្ទុះកំប៉ុង​ហ្គា​ស​ចេញពី​ចង្ក្រានខាងលើនេះ បានកើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ ថ្ងៃ​ទី០​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​រលាប្អៀរ​ជើង​ក្នុង​ពង្រ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​។
បើតាមអ្នកគ្រូ​របស់​សិស្សសាលានោះ បាន​ឲ្យ​ដឹងថានៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​អ្នកលក់​ប្រហិត​បាន​បើក​ចង្ក្រានហ្គាស​ចំអិន​ប្រហិត​ដើម្បី​លក់​ឲ្យ​សិស្ស​ដែល​ចោមរោម​ឈរ​ទិញ​នៅ​ជុំវិញ​គ្រែ​លក់​ ក្នុង​ពេល​ដែល​កំពុង​ចំអិន​ស្រាប់តែ​កំ​ប៉ុ​ហ្គា​ស់បាន​ផ្ទុះ​ឡើង​ និង​ មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ បណ្តាល​ឲ្យ ​ខ្ទាត​ខ្ទះ​ខ្លាញ់​ ជះ​ឡើង​លើ​ ត្រូវ​ចំ​ស្ត្រី​អ្នកលក់​១​នាក់​ និង​ សិស្សសាលា​ចំនួន​៣​នាក់​តែ​ម្តង​។
ជន​រង​គ្រោះ​ ១.​ឈ្មោះ​សៅ​ ស៊ី​ថន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ជា​អ្នកលក់​ប្រហិត​ចៀន​នៅ​ក្នុង​សាលា​។​ ២.​ឈ្មោះ​ គឹ​ម​ ក​ញ្ចា​រ៉ាត់​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ៣.​ឈ្មោះ​កុយ​ សុ​ណែ​ត​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ និង​៤.​ឈ្មោះ​ចាន់​ សុភា​ស់​ ភេទ​ស្រី​ ទាំង​៣​នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A​ នៃ​វិទ្យាល័យ​រលាប្អៀរ​ជើង​៕New-Picture-9
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment