សិល្បករថ្មីចាស់ច្រៀងសម្តែង និងជំរុញឲ្យមហាជនចូលរួមបរិច្ចាកឈាម
ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៤:១៧
រាជធានីភ្នំពេញ ៖ ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ «សូមអរគុណចំពោះអ្នកជួយសង្គ្រោះជីវិតខ្ញុំ» ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ មិថុនា ២០១៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមសិល្បករថ្មីចាស់មួយចំនួនបានធ្វើការជំរុញឲ្យមហាជនទាំងអស់ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្សដែលនេះ ជាការសាងកុសលផលបុណ្យមួយដ៏ល្អសម្រាប់ខ្មែរជួយខ្មែរ។
កម្មវិធីនេះ ត្រូវបានចូលរួមដោយមន្ត្រីក្រសួងសុខាភិបាល សប្បុរជន សិស្ស និស្សិត ប្រជាពលរដ្ឋ ពិសេសសិល្បករក្មេងចាស់ប្រុសស្រីជាច្រើនរូប។
លោក កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្លិបសិល្បៈឌីភី បានលើកដែរថា លោករំភើបចិត្តជាខ្លាំងក្រោយពីទទួលលដំណឹងអំពីការចូលរួមបរិច្ចាគឈាមពីសប្បុរជនដែលមានអ្នកខ្លះរហូតដល់៥០ទៅ៦០ដង។ លោកបានចាត់ទុកអ្នកទាំងនោះថា ជាអ្នកស្នេហាជាតិ ចូលរួមចំណែកជួយសង្គមបានច្រើនដែលអ្នកខ្លះមិនអាចធ្វើបាន។ លោកក៏បានអំពាវនាវដល់សប្បុរជនមេត្តាជួយផ្តល់ឈាម ដើម្បីជាការចូលរួមចំណែកជួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេរ និងអ្នកជំងឺផ្សេងៗដែលត្រូវការឈាមជាចាំបាច់។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials

0 comments:
Post a Comment