ចំណុចសំខាន់៧សម្រាប់ក្លាយជាកីឡាករបាល់ទាត់អាជីព
គោលការណ៍៧ដ៏សំខាន់ដែលកីឡាករបាល់ទាត់គ្រប់រូបត្រូវតែដឹង និងអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករបាល់ទាត់អាជីពពិតប្រាកដ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្លិបបឹងកេតអង្គរ។

លោក ប្រាក់ សុវណ្ណារ៉ា
លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបាល់ទាត់កម្រិត A-License បានឲ្យដឹងថា កីឡាករបាល់ទាត់ដែលចង់ឲ្យខ្លួនក្លាយជាកីឡាករអាជីពត្រូវមានចំណុចល្អធំៗចំនួន៤សម្រាប់អភិវឌ្ឍខ្លួន និង៣ចំណុចទៀតសម្រាប់ជាប់ក្នុងក្រសែភ្នែករបស់គ្រូបង្វឹកជម្រើសជាតិ និងក្លិប។
១- ហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ៖ កីឡាករបាល់ទាត់ត្រូវព្យាយាមហ្វឹកហាត់ឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូ និងអ្នកដឹកនាំ។ ពួកគេត្រូវលះបង់ការចំណាយពេលឥតប្រយោជន៍ និងការមកហាត់ឲ្យតែមានមុខថា មកហាត់នឹងគេដែរ។
២ -សម្រាកឲ្យបានគ្រប់គ្រាន់ ៖ ការសម្រាកត្រូវដេកឲ្យបានគ្រប់គ្រាន់ពោលគឺ៨ម៉ោងក្នុងមួយថ្ងៃ។ ការមានពេលគ្រប់គ្រាន់ក្រៅពីការហ្វឹកហាត់ និងគ្មានការប្រកួតជាប់គ្នាញឹកញាប់ពេក ពីព្រោះការប្រកួតញឹកញាប់ពេកធ្វើឲ្យលើសកម្លាំងរបស់កីឡាករ)។
៣ -អាហារ ៖ កីឡាករមិនត្រូវបរិភោគអាហារទៅតាមទម្លាប់ (បរិភោគអាហារដែលគ្មានប្រយោជន៍ដល់រាងកាយ គឺត្រូវបរិភោគតែអាហារណាដែលជួយដល់រាងកាយខាងផ្នែកកម្លាំង និងស្មារតី)។
៤ -តួនាទី ៖ កីឡាករអាជីពមានតួនាទីចាំបាច់ជាភ្នាក់ងារជួយលើកតម្កើងកេរ្តិ៍ឈ្មោះដល់ក្លិប និងលើកតម្កើងដល់ផលិតផលអ្នកចូលរួមឧបត្ថម្ភ។
៥- កម្លាំង ស្មារតី និង បច្ចេកទេស៖ កីឡាករដែលមានរបួសញឹកញាប់បណ្ដាលឲ្យកម្លាំងថយចុះ ពីព្រោះខកខានប្រកួតញឹកញាប់ ហើយស្មារតីក៏បាត់បង់ទៅតាមកម្លាំងនៅពេលនោះដែរ។ ចំណែកបច្ចេកទេសក៏មិនបានបង្កើនថ្មីៗ សូម្បីតែបច្ចេកទេសចាស់ដែលចេះហើយ ក៏អាចបាត់បង់ទៅវិញ។
៦- កីឡាករត្រូវលេងឲ្យត្រូវតាមកលល្បិចរបស់គ្រូដាក់ឲ្យ ៖ គ្រូចង់បានតែកីឡាករណាដែលអាចលេងបានតាមកលល្បិចដែលគ្រូបានប្រាប់។
៧- ស្មារតីប្រកួតជាក្រុម ៖ កីឡាករដែលលេងបាល់តែម្នាក់ឯងគ្មានស្មារតីជាក្រុម អាចជាបញ្ហាធំសម្រាប់ក្រុម ដូច្នេះគ្រូបង្វឹកត្រូវតែដកចេញពីក្លិប ឬក្រុមជម្រើសជាតិ ព្រោះអាចធ្វើឲ្យទម្រង់លេងរបស់ក្រុមទាំងមូលមានបញ្ហា៕

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials

0 comments:
Post a Comment