Monday, June 15, 2015

អាហារសុខភាព ៧មុខ មានជាតិពុុល ដែលអាចសម្លាប់អ្នកបាន បើមិនប្រុងប្រយ័ត្ន ក្នុងការចម្អិន

 សុខភាព៖ យោងទៅតាមគេហទំព័របរទេសល្បីមួយ ឈ្មោះ Distractify បានចងក្រងបណ្តុំអាហារចំនួន ៧មុខ ដែលត្រូវបានឲ្យដឹងថា អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ និងអាចឆក់យកអាយុជីវិតមនុស្ស បានទៀតផង នៅពេលដែលយើង យកអាហារទាំងនោះ ទៅកម្តៅបរិភោគ ឡើងវិញម្តងទៀត ស្របពេល ដែលវាឆ្អិនស្រាប់ម្តងរួចទៅហើយនោះ។
បើតាមការលើកឡើង ពីប្រភព បានឲ្យដឹងថា ការកម្តៅអាហារ មួយចំនួន ក្នុងចំណោម ទាំង ៧មុខខាងក្រោមនេះឡើងវិញ វានឹងបញ្ចេញសារធាតុគ្រោះថ្នាក់ម្យ៉ាង ហៅថា នីទ្រីដ (Nitrites) ដែលមានសមត្ថភាព បំពុលសារពាង្គកាយរបស់មនុស្សបាន។
ភាគច្រើន យើងតែងតែដឹងថា ពួកវាជាអាហារសុខភាពដ៏ល្អ ប៉ុន្តែស្របពេលជាមួយគ្នានោះ ពួកវា មិនគួរយកមកកម្តៅ បរិភោគឡើងវិញឡើយ។ សូមប្រិយមិត្តវេបសាយខ្មែរឡូត តាមដាននូវអាហារ ទាំង ៧មុខនោះ នៅខាងក្រោមទាំងអស់គ្នា៖
:: ស៊ុតស្ងោរ ::
ធ្លាប់ចាប់អារម្មណ៍ថា ពេលយើងញ៉ាំហើយ ផោមស្អុយទេ? បើឆ្អិនហើយ កុំចម្អិនវាឡើងវិញ

សណ្តែក (Kidney Bean) :
បើអ្នកមិនចម្អិនវាឲ្យបានឆ្អិនល្អទេ វាអាចសម្លាប់អ្នកបាន! គ្រោះថ្នាក់ណាស់

:: ស្ពៃ (Celery) ::
បើវាឆ្អិនហើយ កុំទុកកម្តៅញ៉ាំទៀតអី ដូចជា ឆា ស៊ុប ជាដើម ព្រោះវាអាច បញ្ចេញសារធាតុ នីទ្រីដ ដែលបង្កជាតិពុល ក្នុងរាយកាយ

:: ផ្សិត ::
ដូចគ្នាជាមួយ ស្ពៃ និងស៊ុត ដែរ គឺកុំកម្តៅ ឬ ចម្អិនឡើងវិញ ក្រោយពីវាឆ្អិនរួចហើយ

:: ដើមស្ពៃទឹក (Rhubarb) ::
ស្លឹករបស់វា អាចមានគ្រោះថ្នាក់បាន

:: ប៉េងប៉ោះ ::
ស្លឹកបៃតង ជាប់នឹងប៉េងប៉ោះ មានជាតិពុល ដូចនេះ គួរសម្អាតវាចេញឲ្យអស់ ពីប៉េងប៉ោះ 

:: ប្រេងអូលីវ ::
កុំប្រើប្រេងអូលីវ កម្តៅខ្ទះ ដល់ថ្នាក់ ហ៊ុយផ្សែង ដូចជាខ្លោច
Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment