អង្គការសុខភាពពិភពលោក WHO កាលពី ថ្ងៃទី១៣ មិថុនាបានអំពាវនាវយ៉ាងទទូចដល់កូរ៉េខាងត្បូងឱ្យហាមឃាត់បណ្តាមនុស្សសង្ស័យឆ្លងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាMERS ឬក៏បណ្តាអ្នកប៉ះពាល់ជាមួយអ្នកជំងឺនេះចេញទៅក្រៅប្រទេស ។
លោកKEIJI FUKUDA អគ្គនាយករង WHO ទទួលបន្ទុកសន្តិសុខសុខាភិបាលបានធ្វើការអំពាវនាវបែបនេះនៅទីក្រុងSEJONG ក្នុងឱកាសនៃសន្និសីទតាមទូរទស្សន៍មួយបន្ទាប់ពីការសន្និដ្ឋានលើការសិក្សារយៈពេល៥ថ្ងៃអំពីការឆ្លងរាលដាលជំងឺ MERS នៅកូរ៉េខាងត្បូង ។
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងគិតមកដល់ថ្ងៃទី១៣ មិថុនា មានដល់១៣៨នាក់ បន្ទាប់ពីអ្នកឆ្លងថ្មី១២នាក់ត្រូវបានគេឃើញនាថ្ងៃនោះ ។ មនុស្សម្នាក់ទៀតបានស្លាប់ដោយសារវីរុសនោះធ្វើឱ្យតុល្យការសរុបនៃជនរងគ្រោះឡើងដល់១៤នាក់ ហើយអត្រាស្លាប់ដោយសារវីរុសនេះមាន១០,១% ។ ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសមួយមានអ្នកឆ្លងជំងឺនោះច្រើនជាងគេលើពិភពលោកនៅខាងក្រៅតំបន់មជ្ឈឹមបូព៌ា ។
លោក FUKUDA ស្នើដល់កូរ៉េខាងត្បូងតាមរកមនុស្សទាំងអស់ដែលប៉ះពាល់ជាមួយបណ្តាមនុស្សឆ្លងឱ្យដាក់ពួកគេនៅដាច់ពីគេ ហើយតាមដានមើលបណ្តាអ្នកផ្ទុកវីរុសកូរ៉ូណា រួចធ្វើការបង្ការនិងត្រួតពិនិត្យការឆ្លងនៅតាមគ្រប់មន្ទីរពេទ្យ ។
មន្ត្រីរូបនោះរបស់ WHO គូសបញ្ជាក់ថា រាល់មនុស្សដែលប៉ះពាល់ជាមួយអ្នកឆ្លងវីរុសណាម្នាក់និងរាល់អ្នកផ្ទុកវីរុសពុំត្រូវឱ្យធ្វើដំណើរចេញក្រៅឡើយ ហើយពិសេសមិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរទៅបរទេសក្នុងដំណាក់កាលបណ្តោះអាសន្នមួយ ។
ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៤ មិថុនា ប្រកាសពីមនុស្ស៧នាក់ថ្មីទៀតឆ្លងវីរុសកូរ៉ូណា ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនោះឡើងដល់១៤៥នាក់ហើយ ។
ក្រសួងសុខាភិបាលនិងសង្គមកិច្ចកូរ៉េខាងត្បូងថ្លែងថា មនុស្ស៤នាក់បានឆ្លងវីរុសពេលពួកគេទៅកាន់មន្ទីរពេទ្យ SAMSUNG MEDICAL CENTER ក្រុងសេអ៊ូលដែលប្រកាសកាលពីថ្ងៃទី១៣ មិថុនា ផ្អាក១ផ្នែកនៃប្រតិបត្តិការរបស់ខ្លួនដើម្បីរារាំងការឆ្លងរាលដាលនៃជំងឺនោះ ៕

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials

0 comments:
Post a Comment