អង្គការតម្លាភាពកម្ពុជាចែកប័ណ្ណប្រឆាំងអំពើពុករលួយជាផ្លូវការ

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤។
Photo: RFA
អង្គការតម្លាភាពកម្ពុជា (TI Cambodia) បានចែកប័ណ្ណ ឬកាតប្រឆាំងអំពើពុករលួយឲ្យពលរដ្ឋប្រើ ប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២៤ មិថុនា។ ការចែកប័ណ្ណនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា កាតនេះ ជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ តែអ្នកដែលទទួលកាតនេះ ត្រូវ មានការប្ដេជ្ញាចិត្ត៥យ៉ាង ទី១ប្ដេជ្ញាចិត្តមិនសូក ទី២ប្ដេជ្ញាចិត្តមិនទារសំណូក ទី៣ប្ដេជ្ញាចិតរាយការណ៍អំពើពុករលួយ ឬបទល្មើសរំលោភអំណាច ទី៤ចូលរួមជាមួយសកម្មភាពដទៃទៀត ដើម្បីប្រឆាំងអំពើពុករលួយ និងទី៥ គាំទ្រចំពោះមន្ត្រីសាធារណៈណាដែលនិយាយ ថា«ទេ»ចំពោះអំពើពុករលួយ បង្ហាញថាខ្លួនមានតម្លាភាព និងសុច្ចរិតភាព។ «»
លោក ព្រាប កុល បញ្ជាក់ថា មកទល់ពេលនេះ អង្គការតម្លាភាពកម្ពុជាបានចែកកាតបានជិត ៨ពាន់កាតហើយ ដល់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្ត៕
Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment