នាឡិកាសម្រាប់នារីស្អាតៗ តែតម្លៃមិនលើសពី២០ដុល្លារ
នាឡិកាគឺជាឧបករណ៍សម្រាប់មើលពេលវេលាផង និងជាគ្រឿងជួយតុបតែខ្លួនផង។ ពីមួយឆ្នាំទៅមួយឆ្នាំ នាឡិកាតែងវិវត្តឲ្យទាន់សម័យកាល ដូច្នេះសម្រាប់នារីៗដែលចូលចិត្តនាឡិកាដៃ ខាងក្រោមនេះគឺម៉ាកនាឡិកាទំនើប និងតម្លៃសមរម្យ។
Casio Unisex
Casio Unisex ស័ក្ដិសមទាំងបុរសនិងនារី។ វាត្រូវបានភ្ជាប់មកជាមួយអេក្រង់រាងមូល និងមានខ្សែធ្វើពីជ័រ។ ហើយវាត្រូវបានលក់នៅក្នុងតម្លៃ១០ដុល្លារ។

Geneva

Geneva គឺត្រូវបានផលិតពីប្រាក់ដែលធានាពីការប្រើប្រាស់បានយូរ ហើយអ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភពីស្នាមប្រលាក់នោះទេ ព្រោះវាមានភាពរលោងមិនងាយជាប់ស្នាមប្រលាក់។ នាឡិកានេះមានតម្លៃ ១១,៩៣ ដុល្លារ។
O.R. Vintage

នាឡិកាមួយនេះគឺភ្ជាប់មកជាមួយនឹងប្រភេទខ្សែដែលអាចសម្រួលបានតាមចិត្តអ្នកពាក់។ វាត្រូវបានរចនាឡើងដោយមានរូបរាងស្អាតទាន់សម័យស័ក្ដសមសម្រាប់នារីសម័យថ្មី។ វាមានតម្លៃ ៤,២៨ ដុល្លារ។
Estone
Estone Classic ត្រូវបានរចនារូបរាងស្អាតទាន់សម័យស័ក្ដសមទាំងបុរស និងនារី។ នៅលើខ្សែរបស់វាមានរន្ធចំនួនប្រាំបីដែលអាចឲ្យអ្នកប្រើប្រាស់តម្រូវតាមទំហំដៃបាន។ វាមានតម្លៃ ៤,៩៩ ដុល្លារ។
Daisies Flower Rose

ការរចនារូបរាងបែបផ្កាបានបន្ថែមនូវភាពឆើតឆាយនិងគួរឲ្យស្រលាញ់។ វាមានខ្សែប្រវែង ២០ ស.ម ដែលអាចឲ្យអ្នកប្រើប្រាស់តម្រូវកដៃរបស់អ្នកពាក់បាន។ វាមានតម្លៃ ១៣,២៨ ដុល្លារ។
KIMIO Bling

ជាមួយនឹងខ្សែនាឡិកាធ្វើពីដែលអ៊ីណុករលោង និងមានរចនាបទបែបសាមញ្ញ KIMIO Bling ក៏បានបង្ហាញពីភាពទាន់សម័យផងដែរ។ វាមានតម្លៃ ៥,៩៩ ដុល្លារ។
XOXO

Facebook Comments Plugin Enhanced by KB Tricks
Blogger Tutorials







0 comments:
Post a Comment