សិល្បករថ្មីចាស់ ច្រៀងសម្ដែង និង ជម្រុញអោយមហាជន...

ក្នុង​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ «​សូម​អរគុណ​ចំពោះ​អ្នក​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​» ដែល​ត្រូវ​បាន​ធ្វើ​ឡើង​

កន្លែងដែលទាក់ទាញរបស់កម្ពុជាទាំង១០

ជាកន្លែងទេសចរណ៍ ដ៏ល្អបំផុត ទាំង១០ របស់កម្ពុជា ដែលត្រូវបាន.

កីឡាប៉េតុងនៅឡាវកម្ពុជាទទួលបានលេខ១

កីឡា ប៉េតង់ នៅឡាវ កម្ពុជា ជាប់ចំណាត់ ថ្នាក់លេខ១ មេដាយមាស ៣

វិធីងាយៗក្នុងការព្យាបាលជំងឺផ្ដាសាយដោយខ្លួនឯង

មានវិធីសាមញ្ញ ជាច្រើនដែល អាចអោយយើង ព្យាបាលបាន ដោយខ្លួនឯង នូវជម្ងឺផ្តាសាយ

អាសូរម្ដាយជាគ្រូបង្រៀនបីកូនប្រុស.....

ម្តាយដែលមាន ទឹកចិត្តភក្តីភាពម្នាក់ បានបំពេញតួនាទី ជាគ្រូបង្រៀនពេញម៉ោងផង និងមើលថែ

Monday, June 29, 2015

ថៃរៀបចំពិធីផ្សព្វផ្សាយ​ ផ្លែឈើ ប្រចំាឆ្នាំ២០១៥ រយៈពេល ៤ថ្ងៃ នៅផ្សារ​ទំនើប ផារ៉ាហ្គន

ថៃរៀបចំពិធីផ្សព្វផ្សាយ​ ផ្លែឈើ ប្រចំាឆ្នាំ២០១៥ រយៈពេល ៤ថ្ងៃ នៅផ្សារ​ទំនើប ផារ៉ាហ្គន


ភ្នំពេញៈ ស្ថានទូតថៃ ប្រចំានៅកម្ពុជា បានប្រកាសឲ្យដឹងថាខ្លួន នឹងរៀបចំពិធីផ្សព្វផ្សាយ ផ្លែឈើថៃ ឆ្នាំ២០១៥ នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទៅ៣១ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ នៅផ្សារទំនើបផារ៉ាហ្គន ។
លើសពីនេះក្នុងឱកាស ដែលគ្រោងនឹងរៀបចំ ពិធីផ្សព្វផ្សាយផ្លែឈើនេះ ឯកអគ្គរាជទូតថៃប្រចំាកម្ពុជា បានអញ្ជើញបណ្តា មន្ត្រីស្ថានទូតនានា នៅកម្ពុជា រួមទំាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ា ជាច្រើនរូបរបស់កម្ពុជា អញ្ជើញចូលរួមភ្លក្សរសជាតិ ដ៏ឆ្ងាញ់ពិសារបស់ផ្លែឈើថ្មីៗ ដែលទើបនិងបេះពីចំការ នាទឹកដីប្រទេសថៃ ។ ពិធីនេះត្រូវបានរៀបចំទ្បើង នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ នាស្ថានទូតថៃ ប្រចំានៅកម្ពុជា ។
ថ្លែងប្រាប់អ្នកយកព័ត៌មានលោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចំាស្ថានទូតថៃ បានបញ្ជាក់ថា នៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ ដែលនឹងខិតជិតមកដល់ ក្នុងពេលខាងមុខដ៏ខ្លីនេះ និងមានការដាក់តំាង បង្ហាញនិងលក់ ផ្លែឈើស្រស់ៗ មកពីប្រទេសថៃ ដូចជាធូរ៉េន មង្ឃុត ទ្បង់កង់ សាវម៉ៅ ជាដើម ដោយលក់ក្នុងតម្លៃទាបជាងទីផ្សារ ។ លើសពីនេះ រៀងរាល់ថ្ងៃដែលរៀបចំពិធី ក៏និងមានរៀបចំប៊ូហ្វេ ផ្លែឈើ ដោយម្នាក់ចំណាយត្រឹមតែ ១ម៉ឺនរៀល អាចទទួលទាន បានតាមចិត្ត ចាប់ពីម៉ោង៦ ដល់ម៉ោង ៧ល្ងាច ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានឲ្យដឹងទៀតថាគោលបំណងនៃការរៀបចំ ពិធីផ្សព្វផ្សាយនេះ ទ្បើងគឺដើម្បី បង្កើនការនិយមចូលចិត្ត បរិភោគផ្លែឈើថៃ នៅកម្ពុជា ដែលជាមធ្យោបាយ ក្នុងពង្រីកពាណិជ្ជកម្ម ការវិនិយោគទុន និងបង្កើនសម្ព័ន្ធភាព រវាងប្រទេសទំាងពីរ ។
សូមជម្រាបថាក្នុងមួយឆ្នាំៗ ប្រទេសថៃបាននំាចូល ផ្លែឈើមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារ ។ ខេត្តដែលសំបូរផ្លែឈើ នៅប្រទេសថៃរួមមាន ច័ន្ទបូរី ខេត្តត្រាត ជាដើម ៕

ក្រុម Christiniar Tour គ្រងតំណែងជើងឯកពាន Khmer Real Estate លើកទី២

ក្រុម Christiniar Tour គ្រងតំណែងជើងឯកពាន Khmer Real Estate លើកទី២


ភ្នំពេញ៖ ក្រុមបាល់ទាត់មិនមែនអាជីព Christiniar Tour បានគ្រងតំណែងជើងឯកពានរង្វាន់ Khmre Real Estate លើកទី២ បន្ទាប់ពីប្រកួតឈ្នះក្រុម HPL ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ង២៨ ខែមិថុនាម្សិលមិញនៅលើទីលាន My-Team ។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គទី១ ក្រុម Christiniar Tour បានទទួលគ្រាប់បាល់នាំមុខក្រុម HPL ១គ្រាប់ទាំង លំបាក ដោយគ្រាប់បាល់ពិន័យចម្ងាយ១១ម៉ែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ អៀ ពិរ៉ូដ នៅនាទី៣៥ ។ លុះ ចូលវគ្គទី២ ត្រឹមនាទី៥៥ ក្រុម HPL បានតាមស្មើវិញ ១-១ បន្ទាប់ពីកីឡាករក្រុម Christiniar Tour ក្នុងតំបន់គ្រោះ ថ្នាក់ ធ្វើឲ្យកីឡាករ វង្ស សុខា ទាត់បាល់ពិន័យបានសម្រេចវិញតែម្ដង ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុម HPL ក៏កាន់តែមានឱកាស និងទំនុកចិត្តខ្ពស់ផងដែរ ដោយសារក្នុងដំណាក់កាលដ៏សំខាន់ ក្រុម Christiniar Tour បានបាត់បង់សមាជិកម្នាក់គឺកីឡាករ សឹង វ៉ាន់ថន ដែលអាជ្ញាកណ្ដាលបានពិន័យកាតក្រហម នៅនាទីទី៧៧ ។ ប៉ុន្ដែយ៉ាងណា ការប្រើបច្ចេកទេសលេងរបស់ក្រុម HPL នៅតែគ្មានឱកាសទាត់បាល់បំបែកពងមាន់ បានដដែល ផ្ទុយទៅវិញនៅនាទីទី៨៥ កីឡាករ Jon Utyniey បានទាត់បាល់ហ្រី្វឃីកយ៉ាងស្អាត១គ្រាប់ ជួយឲ្យក្រុម Christiniar Tour នាំមុខសាជាថ្មី ហើយក៏ជាគ្រាប់ជ័យជំនះ ដើម្បីក្លាយជាម្ចាស់ពាន Khmer Real Estate រដូវកាល ទី៤នេះផងដែរ ។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត និងជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា រដូវ កាលទី៤នេះ ចំនួនក្រុមមានការកើនឡើងជាងឆ្នាំមុនៗ គឺមាន២០ក្រុម ប៉ុន្ដែការប្រកួតបានបញ្ចប់ដោយជោគជ័យ ហើយលោកក៏ចូលរួមអបអរសាទរក្រុម Christiniar Tour ផងដែរ ដែលបានក្លាយជាក្រុមគ្រងតំណែងពាន Khmer Real Estate ច្រើនជាងគេរហូតដល់ទៅ២រដូវកាលក្នុងចំណោមព្រឹត្តិការណ៍៤លើកកន្លងមក ។
លោកបានបន្ដថា អ្វីដែលពិសេសឆ្នាំនេះ សម្រាប់ក្រុមជើងឯកពានមិនអាជីពនេះក្រុមហ៊ុន Khmer Real Estate នឹងរៀបចំកម្មវិធីដំណើរកម្សាន្ដមួយជូនកីឡាករក្រុម Christiniar Tour ទៅស្នាក់នៅសណ្ឋាគារផ្កាយប្រាំនៅក្រុងបាវិត ខេត្ត ស្វាយរៀង ហើយក៏មានការប្រកួតដណ្ដើមពានជាមួយ ក្រុមម្ចាស់ផ្ទះក្រុងបាវិតផងដែរ ដែលកម្មវិធីនេះនឹងមានក្នុងពេល ឆាប់ៗខាងមុខ ។ សម្រាប់ឆ្នាំក្រោយៗលោកបានប្ដេជ្ញាថា នឹងធ្វើឲ្យបានកាន់តែល្អប្រសើរទៀត ជាពិសេសលោក សង្ឃឹមថា នឹងក្រុមបាល់ទាត់មិនអាជីពចូលរួមកាន់តែច្រើន ។
សូមបញ្ជាក់ដែរថា សម្រាប់ជើងឯកពានរង្វាន់ Khmer Real Estate ឆ្នាំនេះគឺក្រុម Christiniar Tour ទទួលបានពានធំ ១គ្រឿង មេដាយមាស២២គ្រឿង ប្រាក់រង្វាន់២លានរៀល និងសម្ភារៈកីឡាចំណាត់ថ្នាក់លេខ២ ទទួលបានពាន១ គ្រឿង ប្រាក់រង្វាន់ ១.២០០.០០០រៀល និងសម្ភារៈកីឡា ។ ចំណាត់ថ្នាក់លេខ៣ ក្រុម YFC ទទួលបានពាន១គ្រឿង ប្រាក់រង្វាន់៨០ម៉ឺនរៀល និងសម្ភារៈកីឡា រីឯក្រុម RFL ដែលជាប់លេខ៤ ទទួលបានត្រឹមរង្វាន់លើកទឹកចិត្ត ។ ដោយឡែកក្រុម Mutimedia ទទួលបានចំណាត់ថ្នាក់ជាក្រុម Fair-Play ហើយក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ៕

អគ្គរដ្ឋអាជ្ញា អេហ្ស៊ីប រងរបួស ដោយសារការ បំផ្ទុះគ្រាប់បែក

អគ្គរដ្ឋអាជ្ញា អេហ្ស៊ីប រងរបួស ដោយសារការ បំផ្ទុះគ្រាប់បែក

E-mailPrintPDF
គែរ៖ អគ្គរដ្ឋអាជ្ញា នៃប្រទេសអេហ្ស៊ីប លោក ហ៊ីហ្សាម ប្រារខេត បានទទួលរងរបួស កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីការ បំផ្ទុះគ្រាប់បែក ក្នុងរថយន្ត មួយបានកើត ឡើងនៅក្នុងរដ្ឋធានីគែរ។
សារព័ត៌មានរដ្ឋ អេហ្ស៊ីប មិនទាន់ចេញភាពលម្អិត នៃព័ត៌មាននៅឡើយទេ។ ដោយឡែក ស្ថានភាពនៃរបួសធ្ងន់ឬ ស្រាលរបស់ ហ៊ីហ្សាម និង ក្រុមដែល ទទួលខុសត្រូវចំពោះការ បំផ្ទុះគ្រាប់បែកនោះ ក៏មិនទាន់មាន ការបញ្ជាក់ឲ្យដឹងដែរ៕

មនុស្ស ២នាក់ស្លាប់ និង៧នាក់​ផ្សេង​ទៀត​បាត់​ខ្លួន ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ចិន

E-mailPrintPDF
ចិន៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅខេត្ត Anhui ភាគខាងកើតនៃប្រទេសចិន ដែលបណ្តាលឲ្យកើតជាទឹកជំនន់ និងបាក់ដី នេះបើយោងតាម ការចុះផ្សាញរបស់ទីភ្នាក់ងារសារព័ត៌មាន រដ្ឋាភិបាលចិន ចុះផ្សាយនៅថ្ងៃទី ២៩ ខែមិថុនា។
មន្ត្រីគ្រប់គ្រងគ្រោះមហត្តរាយ បានបញ្ជាក់ថា ភ្លៀងបានធ្លាក់ខ្លាំងចាប់តាំងពីចុងសប្ដាហ៍មុន ដោយបានបង្កជាទឹកជំនន់ និងបានហូរនាំមនុស្ស ៦នាក់ ទៅតាមខ្សែរទឹកហូរ ដែលហេតុការណ៍នេះបានកើតឡើងក្នុងស្រុក Jinzhai ខេត្ត Anhui។ ភ្នាក់ងារសង្គ្រោះបានប្រទះឃើញសាកសពម្នាក់ កាលពីល្ងាចថ្ងៃសៅរ៍ ហើយនៅព្រឹកថ្ងៃចន្ទនេះ បានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ទៀត ស្ថិននៅក្នុងផ្ទះមួយ ដែលបានកប់ដោយល្បប់ដីបាក់។
គ្រោះធម្មជាតិមួយនេះ បានបណ្តាលឲ្យមានការប៉ះពាល់ដល់ប្រជាជនជិត ១២០.០០០នាក់ ហើយក្នុងនោះប្រជាជនប្រមាណជាង ២.៥០០នាក់ ត្រូវបានជម្លៀសឲ្យនៅកន្លែងមានសុវត្ថភាព ខណៈដែលទំហំនៃការខូចខាតត្រូវបានប៉ានប្រមាណថា មានរហូតទៅដល់ ២២,១លានដុល្លារអាមេរិក៕

NASA កំពុងគិតថា តើត្រូវនាំមនុស្ស​ ទៅចុះចត នៅត្រង់ណា នៃភពអង្គារ

E-mailPrintPDF
(អវកាស)៖ កាលពីពេលថ្មីៗនេះ អង្គការ NASA បានបង្ហាញចេញ ជាសាធារណនូវ ទីតំាង សំខាន់ៗ ដែលអំណោយផលលើភពអង្គារ ដើម្បីឲ្យយានអវកាស ដែលមនុស្សជិះ អាចធ្វើ ការចុះចត និង បំពេញបេសកកម្ម អស់មួយជីវិត នៅទីនោះតែម្តង។ ទីតាំងដែលនឹងត្រូវធ្វើការ ចុះចត ត្រូវតែជាកន្លែង ដែលងាយទាញយកទឹក, អាកាសធាតុល្អ, និង ងាយស្រួល បំពាក់នូវឧបករណ៍ ស្រាវជ្រាវ ព្រមជាមួយនឹងប្រព័ន្ធ ទំនាក់ទំនង មកកាន់ផែនដីវិញ។
ទីភ្នាក់ងារអវកាស បានប្រកាស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ថា នៅខែតុលា ខាងមុខ នេះ NASA នឹងរៀបចំសិក្ខាសាលាមួយ នៅទីក្រុង ហួស្តុន រដ្ឋតិចសាស់ ស្តីពីទីតាំងដែលត្រូវ ក្លាយជាទីកន្លែង ចុះចតលើភពអង្គារ នៅអំឡុងពាក់កណ្តាល ឬ ចុងទសវត្សរ៍ឆ្នាំ ២០៣០ ខាងមុខនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំនឹងធ្វើឡើងរយៈពេល ៤ថ្ងៃ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រ អាចធ្វើការ លើកឡើង នឹងបង្ហាញពីទីតាំង ដែលពួកគេចាប់អារម្មណ៍ និង មានសក្តានុពលជាងគេ សម្រាប់ការចុះចត របស់យានដឹកមនុស្សនោះ។ បើតាមគោលការណ៍ដែល NASA ដាក់ចេញ ទីតាំងរុករក នឹងត្រូវមានទំហំព័ទ្ធជុំវិញ យ៉ាងហោចណាស់ក៏ ១០០ គីឡូម៉ែត្រដែរ៕

មនុស្ស ១.០០០នាក់ ស្លាប់​ដោយ​សារ​រលក​កម្តៅ វាយ​ប្រហារ​ប៉ាគីស្ថាន

E-mailPrintPDF
អ៊ីស្លាម៉ាបាដ៖ ចំនួនមនុស្សស្លាប់ ដោយសារតែរលកកម្តៅ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រដែលបាន វាយប្រហារប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល តែ១០ថ្ងៃប៉ុណ្ណោះ បានកើនឡើងដល់ ១.០០០នាក់ហើយ។  ដោយទ្បែកទីក្រុង ការ៉ាជី ស្ថិតនៅភាគខាងត្បូងប្រទេស ក៍បានទទួលរងគ្រោះខ្លាំងដែរ បន្ទាប់ពីមនុស្ស ៩០០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ យ៉ាងតក់ក្រហល់បំផុត។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់ព័ត៌មានពីមន្ត្រីសុខាភិបាល ប៉ាគីស្ថាន នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥ នេះទៀតថា ទីក្រុងការ៉ាជី ជាទីក្រុងដែលមានមនុស្សរស់នៅច្រើនបំផុតនៅប៉ាគីស្ថាន ដែលមានប្រជាជនរហូតដល់ទៅ ២០លាននាក់ ហើយរលកកម្តៅ ដែលមានសីតុណ្ហភាព ចន្លោះពី ៤១ទៅ៤៥ អង់សារសេ បានឆក់យកជីវិតមនុស្ស ៩០០នាក់ ក្នុងនោះភាគច្រើនជា មនុស្សចាស់ ចាប់ពីអាយុ ៥០ឆ្នាំឡើងទៅ។
បើតាមមន្ត្រីសុខាភិបាលអះអាងទៀតថា អ្នកស្លាប់ភាគច្រើនជាជនអណាថា និងជនក្រីក្រ ដែលគ្មានទីជម្រកសមរម្យ នាំឲ្យពួកគេងាយរងគ្រោះខ្លាំងបំផុត។ ចំពោះពីធីបុណ្យសព ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានធ្វើឡើង សម្រាប់មនុស្សស្លាប់ទាំងឡាយ ដែលមួយចំនួនមិនត្រូវបានអាជ្ញាធរស្គាល់ អត្តសញ្ញាណនោះទេ៕

យន្តហោះប្រើពន្លឺ ព្រះអាទិត្យ ចាកចេញទៅ កោះហាវ៉ៃ បន្ទាប់ពីចត នៅជប៉ុន

E-mailPrintPDF
ណាហ្គោចា ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥ បានឲ្យដឹងថា យន្តហោះប្រើប្រាស់ពន្លឺព្រះអាទិត្យដែល មានគំរោងហោះហើរ ព័ទ្ធមួយជុំ ពិភពលោកបានចាក ចេញទៅកាន់ កោះហាវ៉ៃ ហើយ កាលពីព្រឹកមិញនេះ បន្ទាប់ពីបាន ចុះចតនៅ ក្នុងប្រទេសជប៉ុនអស់ រយៈពេលជាច្រើនខែ ដោយសារបញ្ហាអាកាសធាតុ ។  
យន្តហោះប្រើពន្លឺព្រះអាទិត្យ ដែលត្រូវបានបញ្ជាដោយអ្នកបើកបរយន្តហោះ ជនជាតិ ស្វីស ម្នាក់គឺលោក Andre Borschberg បានចេញដំណើរពីទីក្រុង ណាហ្គោយ៉ា ប្រទេសជប៉ុន កាលពីម៉ោង៣ ទាបភ្លឺ ដោយត្រូវទៅកោះ ហាវ៉ៃដែលចំនាយពេលអស់ ១២០ ម៉ោង ( ៥ថ្ងៃ និង ៥យប់) ។ នេះគឺជាការធ្វើដំណើត ដ៏យូរជាងគេបំផុត របស់យន្តហោះមួយនេះ។
ចំពោះការធ្វើដំណើរជុំវិញពិភពលោក ដោយមិនប្រើប្រាស់ប្រេងឥន្ធនៈ ត្រូវបាន រៀបចំឡើង ដោយអង្គការរបស់ ប្រទេសស្វីស។ យន្តហោះត្រូវបានបញ្ជារដោយអ្នកបើកបរយន្តហោះ ២នាក់ ដែលបានចាប់ផ្តើមដំណើរ របស់ពួកគេពីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួមកាលពីខែមីនា និង បានចុះចតនៅបណ្តាប្រទេសជាច្រើនរួមមាន ប្រទេសឥណ្ឌា និង ភូមា ជាដើម។
គួរបញ្ជាក់ដែរថា យន្តហោះប្រើថាមពលព្រះអាទិត្យដែលមានស្លាបប្រវែង ៧២ម៉ែត្រ និង បន្ទះពន្លឺព្រះអាទិត្យ ចំនួន ១៧.០០០ បន្ទះ ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់ប្រព័ន្ធ អេឡិចត្រូនិចផ្សេងៗរបស់យន្តហោះ។ ដោយឡែកស្លាបរបស់យន្តហោះត្រូវបានរងការ ខូចខាត បន្ទាប់ពីបានចុះចតនៅព្រលានយន្តហោះប្រទេសជប៉ុន ក៏ប៉ុន្តែត្រូវបានជួសជុល ឡើងវិញមុន ពេលបន្តដំណើរហោះហើរនៅថ្ងៃចន្ទ នេះ៕

លទ្ធិផលតេស្ត​លើក​ចុង​ក្រោយ គ្មាន​ករណី​ឆ្លង​ជំងឺ ផ្លូវ​ដង្ហើម MERS នៅ​ថៃ​ទេ

E-mailPrintPDF
បាងកក៖ បុរសវ័យ ៧៥ឆ្នាំម្នាក់ ដែលសង្ស័យថា បានឆ្លងជំងឺផ្លូវដង្ហើម MERS មុនដំបូងគេបង្អស់នៅថៃ ត្រូវបានមន្ត្រីក្រសួងសុខាភិបាល ប្រទេសនេះ បញ្ជាក់ថា បុរសនោះពុំមានផ្ទុកនូវវីរុសផ្លូវដង្ហើម MERS នោះទេ ហើយស្ថានភាពជំងឺក៏បានធូរស្បើយដែរ នេះបើយោងតាម ចុះផ្សាយរបស់សារព័ត៌មាន Reoters ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ។
បុរសជនជាតិ អូមានី (Omani) ដែលបានធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីព្យាបាលជំងឺបេះដូង នៅឯមន្ទីរពេទ្យមួយកន្លែង ត្រូវបានធ្វើរោគវិនិច្ឆ័យសង្ស័យថាបានឆ្លងជំងឺផ្លូវដង្ហើមដែលតម្រូវឲ្យមានការតាមដាន និងទទួលបានការព្យាបាលដាច់ដោយឡែកពីអ្នកជំងឺដទៃ។ តាមលទ្ធិផលធ្វើតេស្តលើកចុងក្រោយ បានបង្ហាញថាបុរសរូបនេះ គ្មានផ្ទុកនូវវីរុសផ្លូវដង្ហើម MERS នោះទេ ហើយស្ថានភាពជំងឺ របស់លោកក៏បានធូស្បើយឡើងវិញផងដែរ។ ទោះបីជាលទ្ធិផលតេស្តបានបង្ហាញដូចនេះក្តី ក្រសួងសុខាភិបាលថៃនៅតែបន្ត ធ្វើការតាមដានត្រួតពិនិត្យមនុស្សចំនួន ៣៦នាក់ផ្សេងទៀត ដែលធ្លាប់មានការប្រស្រ័យទាក់ទងផ្ទាល់ជាមួយបុរសជនជាតិ អូមានី រូបនេះដដែល៕

អូស្ត្រាលី ប្រើ​ប្រាស់​ជីវ​មនុស្ស​យន្ត ដើម្បី​ជួយ​រុក​រក​មើល​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា

E-mailPrintPDF
ស៊ីដនី៖ ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអូស្ត្រាលី បានបង្កើតឡើងនូវជីវមនុស្សយន្ត ដែលជួយដល់ពួកគេ ក្នុងការរុករកមើល និងពិនិត្យស្ថានភាពនៅក្នុងមហាសមុទ្រឥណ្ឌា ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអូស្តា្រលី ក្រោមការគ្រប់គ្រងរបស់អង្គការមួយហៅថា CSIRO បានបង្កើតនូវជីវមនុស្ស
យន្តដែលជាជំនួយក្នុងការរុករក និងមើលអំពីស្ថានភាពនានា នៅក្នុងសមុទ្រនៃមហាសមុទ្រឥណ្ឌា ។
ជីវមនុស្សយន្តដែលគេផលិតឡើងនេះ ត្រូវបានគេដាក់បណ្តែតនៅក្នុងទឹកសមុទ្រ
ដែលគេឲ្យឈ្មោះថា BioArgos ដែលវាមានសមត្ថភាពក្នុងការវាស់ស្ទង់ អំពីកម្រិតអុកស៊ីសែននៅក្នុងដំណើរការ នៃការរុករកដំបូងនេះ ។ វាក៏ជួយក្នុងការស្វែងរកនូវវសរីរាង្គផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយដល់ ការស្រាវជ្រាវរបស់អង្គការនេះ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចេញដោយ CSIROបានឲ្យដឹងយ៉ាងដូច្នេះ ។
វេជ្ជបណ្ឌិត Nick Hardman-Mountford អ្នកដឹកនាំគម្រោងនៃអង្គការខាងលើបានបញ្ជាក់ថា
ទោះបីជាវាមានសមត្ថភាព នៅមានកម្រិតក្នុងការជួយរុករក ព័ត៌មាននានាមិនទាន់ឈានដល់
ការរុករកក្នុងទឹកជ្រៅក៏ពិតមែន តែវាមានសារសំខាន់ណាស់ ដែលដឹងអំពីប្រភពធនធាន មច្ឆាជាតិនៅក្នុងមហាសមុទ្រឥណ្ឌានេះបានមួយផ្នែកដែរ ហើយក៏អាចដឹងអំពីស្ថានភាព របស់នាវា និងការរស់នៅរបស់វត្ថុធាតុ ឬសរីរាង្គនានាដែលនៅជុំវិញវាបានផងដែរ ៕

តួលេខនៃអ្នករងរបួស នៅ​ក្នុង​ហេ​តុ​ការណ៍​អគ្គិភ័យ​នៅ​ឧទ្យាន​នា​ទី​ក្រុង​តៃប៉ិ កើន​ដល់​៤៧៤​នាក់

E-mailPrintPDF
តៃប៉ិ៖ អគ្គិភ័យមួយបានកើតឡើង នៅក្នុងឧទ្យាននាទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ចុងក្រោយ មកនេះបានបញ្ជាក់ថា មានអ្នករងរបួសធ្ងន់ស្រាលកើនឡើងដល់ ៤៧៤នាក់ហើយ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ថាតួលេខនៃអ្នករងគ្រោះដោយសារ អគ្គីភ័យ ដែលបានកើតឡើងនៅទីក្រុងតៃប៉ិ នៅក្នុងឧទ្យានមួយកន្លែង បណ្តាលឲ្យអ្នកកម្សាន្តនៅនោះរង របួសធ្ងន់ស្រាលប្រមាណជា ៤៧៤នាក់ហើយនេះបើតាមការសេចក្តីរាយកាណ៍ បានបញ្ជាក់យ៉ាងដូច្នេះ ។
មូលហេតុនៃការបង្កឲ្យមានអគ្គិភ័យឆេះ នៅក្នុងឧទ្យាននេះមិនទាន់ដឹងច្បាស់នៅឡើយទេ។
ដោយសារតែអំណាចនៃអគ្គីភ័យខ្លាំងក្លា បណ្តាលឲ្យពលរដ្ឋចំនួន១២នាក់ដែលរបួស ខ្លាំងក្លាជាងគេនោះត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិត ។
នេះបើយោងតាមសេចក្តីរាយការណ៍ពី មន្ទីរពេទ្យសាធារណៈនៅឯទីក្រុងតៃបុិ ផ្តល់ព័ត៌មានទាន់ហេតុការណ៍ យ៉ាងនេះ ។
គេបានដឹងថា អគ្គីភ័យបានកើតឡើងក្នុងអំឡុងម៉ោងប្រមាណ៩និង៥២នាទីយប់ ដែលករណីអគ្គីភ័យនេះ កើតឡើងនៅជាន់ក្រោម នៃសួនទឹកមួយ ដែលជាកន្លែងមានការប្រារព្វពិធីជប់លៀងសប្យាយ និងមានតំាងលក់ ផលិតផលជាច្រើនផងដែរ ។
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍មួយដែលជាប្រវត្តិសាស្ត្រសម្រាប់ក្រុងតៃប៉ិ ដែលមិនធ្លាប់កើតមានឡើង នូវគ្រោះថ្នាក់អគ្គីភ័យ ដែលមានមនុស្សម្នារាប់រយនាក់រងរបួសយ៉ាងដូច្នេះនោះទេកាលពីមុន ៕

កិច្ចប្រជុំត្រីភាគីរវាង អាម៉េរិក អ៊ីរ៉ង់ និងបារាំង ជុំវិញបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រារព្វធ្វើឡើងនៅក្រុងវ្យែន

E-mailPrintPDF
វ្យែន៖ កិច្ចប្រជុំចចារគ្នាមួយជាត្រីភាគី ដែលមានសមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់ របស់សហរដ្ឋអាម៉េរិក អ៊ីរ៉ង់ និងបារាំង ក្នុងការសម្របសម្រួល និងរកដំណោះស្រាយរួមគ្នាមួយស្តីអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ហើយកិច្ចប្រជុំនេះ បានធ្វើឡើងនៅឯទីក្រុងវ្យែន ប្រទេសអូទ្រីស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ លោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក រួមជាមួយលោក ម៉ូហាម៉ាត់ ចាវ៉ាដ សារីហ្វ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងលោក ឡូរ៉ង់ ហ្វេប៊ីស រដ្ឋមន្ត្រីការបរទេសបារាំង បានជួបប្រជុំចចារគ្នាស្តីអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
ដោយដាក់ចេញនូវឱសានុវាទនៃការបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី៣០ខែមិថុនា ។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំចចារគ្នាជាចុងក្រោយ ដើម្បីឈានទៅរកការព្រមព្រៀងគ្នាមួយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់
ដែលធ្លាប់មានវិវាទនាពេលកន្លងមកនោះ ។
ចំពោះកិច្ចប្រជុំគ្នានេះ គឺផ្អែកលើលទ្ធផលនៃកិច្ចចចារគ្នា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥កន្លងមកនេះ នៅឯប្រទេសស្វីស
ប៉ុន្តែអ្វីដែលនៅសេសសល់ បន្តិចបន្តួចនៃកិច្ចចចារគ្នានេះនៅមានចំណុចមួយចំនួនដែល ត្រូវបំពេញបន្ថែម ក្នុងការទទួលបាន ដំណោះស្រាយមួយដ៏សមស្របនៃការដកចេញនូវសច្ចាប័ន ជុំវីញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលមានសកម្មភាពនានាកន្លងមក
ដែលជាការសន្និដ្ឋានមួយសង្ស័យបង្កើតឡើង នូវមូលដ្ឋានទ័ពនោះ ហើយក៏ទំនងជាមានជាប់ពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរផងដែរ ។
លោក ហ្សារីហ្វ បានថ្លែងថា "ប្រសិនបើភាគីផ្សេងៗទៀត ទទួលយកនូវផលជាវិជ្ជមាន និងមិនមានការទាមទារអ្វីច្រើនពេកនោះទេ
យើងនឹងបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចព្រមព្រៀងគ្នា ដែលគ្រប់គ្នាសុទ្ធតែទទូលបាន ផលប្រយោជន័៍រៀងៗខ្លួនក្រោយពីកិច្ចប្រជុំនេះបានបញ្ចប់" ។
ក្រុមអ្នកជំនាញការមួយចំនួនជឿជាក់ថា រដ្ឋាភិបាលតេរ៉ង់ និងលោកខាងលិច នាពលបច្ចុប្បន្ននេះកំពុងមានចំណង មេត្រីភាពយ៉ាងជិតស្និតជាមួយគ្នា តាមរយៈការចូលរួមគ្នាដោះស្រាយបញ្ហាដែលតម្រូវឲ្យមានការ ព្រមព្រៀងគ្នាដ៏សមគួរ ។
បើតាមប្រសាសន៍របស់លោក ឡូរ៉ង់ ហ្វេប៊ីស រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងថា ការមកដល់វៀនណា
ដើម្បីចូលរួមក្នងកិច្ចប្រជុំចចារគ្នាជាត្រីភាគីនេះ យ៉ាងហោចណាស់ក៏មានលក្ខខ័ណ្ឌចំនួន០៣ដេរ ដើម្បីឈាន ទៅរកការព្រមព្រៀងគ្នា ។
លោកបានបញ្ចាក់ថា "នេះជាការកំណត់ជាក់លាក់មួយក្នុងការផ្តល់សិទ្ធិឲ្យអ៊ីរ៉ង់ ធ្វើការស្រាវជ្រាវ និងផលិតកម្មលើកម្មវិធីនុយក្លេអ៊ែរនេះ" ។
 សូមបញ្ជាក់ជាថ្មីថា អស់រយៈពេលច្រើនឆ្នាំកន្លងមកហើយ ប្រទេសលោកខាងលិចបានសង្ស័យទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់
ដែលមានបំណងបង្កើតឡើងនូវអាវុធជីវសាស្ត្រ ពោលគឺផលិតជាគ្រាប់បែក បរមាណូ តែរដ្ឋាភិបាលតេរ៉ង់ ច្រើនតែឆ្លើយបដិសេធជុំវិញបញ្ហាទាំងអស់នេះ ៕