Saturday, July 4, 2015

នាង Anastasia Lin គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​កា​ណា​ដា

នាង Anastasia Lin គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​កា​ណា​ដា

តារា​សម្តែង​សញ្ជាតិ​កា​ណា​ដា​ដើម​កំណើត​ចិន វ័យ​២៥​ឆ្នាំ នាង​អាណា​ស្តា​ស៊ៀ​រ លី​ន គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​កា​ណា​ដា​ដោយ​ឈ្នះ​បេ​ក្ខ​នារី​ចំនួន​៣៣​នាក់​ទៀត​ពី​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កា​ណា​ដា ។ ព្រឹត្តិការណ៍​ប្រកួត​នោះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​អេ​លី​ហ្សា​ប៊េ​ត កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០១៥ ។ 
ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​នាង Betty Lu​។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​នាង Raven Yray ។
និស្សិត​បរិញ្ញាបត្រ​សិល្បៈ​នាង Anastasia Lin និយាយ​ពី​អារម្មណ៍​ត្រេកអ​រថា «​នាង​ខ្ញុំ​មិន​នឹក​ស្មានថា មកុដ​បវរកញ្ញា​ពិភពលោក​កា​ណា​ដា​នេះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ចំពោះ​កាតព្វកិច្ច​ចម្បង​របស់​ស្ថាប័ន​បវរកញ្ញា​ក្នុង​ប្រទេស​» ។
នាង​អាណា​ស្តា​ស៊ៀ​រ លី​ន កើត​នៅ​ខេត្ត​ហ៊័​រណា​ន ប្រទេស​ចិន និង​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​នៅ​អាយុ​១៣​ឆ្នាំ​ជាមួយ​ម្តាយ​របស់  នាង ។ រីឯ​ឪពុក​របស់​នាង​គឺជា​អ្នកជំនួញ​ម្នាក់​នៅ​ប្រទេស​ចិន ។ តាំងពី​វ័យ​១៧​ឆ្នាំ​មក​នាង​អាណា​ស្តា​ស៊ៀ​រ លី​ន បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ច្រើន​ជាង​២០​រឿង និង​មាន​តួនាទី​ជា​អ្នក​ក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន ។
ព្រឹត្តិការណ៍​បវរកញ្ញា​កា​ណា​ដា​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ជ្រើសរើស​បវរកញ្ញា​តំណាង​ប្រទេស​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ៕



Facebook Comments Plugin Enhanced by KB Tricks Blogger Tutorials

0 comments:

Post a Comment